កីឡា
សៀង ចន្ធា ធ្វើដំណើរទៅចូលរួមក្លិប AL SHAHANIYA លីគកាតាររសៀលនេះ
កីឡាករជម្រើសជាតិកម្ពុជា និងបឹងកេតលេខ៩ សៀង ចន្ធា បានធ្វើដំណើរនៅរសៀលថ្ងៃសៅរ៍ ទី២២ ខែកក្កដានេះដើម្បីធ្វើតេស្តសុខភាពចុងក្រោយនៅក្លិប AL SHAHANIYA នៃលីគលំដាប់ទី២របស់ប្រទេសកាតារ។

មុនពេលចេញដំណើរ ថ្នាក់ដឹកនាំ ក្រុមការងារគ្រូបង្វឹក និងមិត្តរួមក្រុម នៃក្លិបបាល់ទាត់បឹងកេត បានចូលរួមក្នុងពិធីអាហារសាមគ្គី ដើម្បីជូនដំណើរកីឡាករ សៀង ចន្ធា ទៅធ្វើតេស្តសុខភាពនៅក្លិបបាល់ទាត់ AL SHAHANIYA នៃលីគលំដាប់ទីពីរ ប្រទេសកាតារ មុនការចុះកិច្ចព្រមព្រៀងក្នុងលក្ខខ័ណ្ឌខ្ចីជើង។
សៀង ចន្ធា នឹងក្លាយជាកីឡាករបាល់ទាត់កម្ពុជាទី១ដែលទៅលេងនៅលីគរបស់ប្រទេសកាតារ បន្ទាប់ពីចុះកុងត្រារួចរាល់។ ភាគរយច្រើនបំផុតដែលនឹងត្រូវចុះកុងត្រា ដោយសារលក្ខខណ្ឌផ្សេងៗបានឯកភាពរួចរាល់ហើយ។
នេះជាកីឡាករទី២របស់បឹងកេតដែលបានអនុញ្ញាតឲ្យសមាជិករបស់ខ្លួនចាញចេញទៅប្រកបអាជីពនៅក្រៅប្រទេស បន្ទាប់ពី ចាន់ វឌ្ឍនាកា ដែលកំពុងពេញល្អបានទៅលេងនៅលីគទី២របស់ប្រទេសជប៉ុនកាលពីឆ្នាំ២០១៧៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


