Connect with us

ព័ត៌មានជាតិ

លោក ស សុខា អរគុណសមាជិក ស ស យ ក ដែលស្ម័គ្រចិត្តធ្វើជាអ្នកសង្កេតការណ៍នៅថ្ងៃបោះឆ្នោត

បានផុស

នៅ

លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណចំពោះសមាជិកសមាជិកា ស.ស.យ.ក. ទូទាំងប្រទេស ពិសេសខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ ដែលបានស្ម័គ្រចិត្តចូលរួមធ្វើជាអ្នកសង្កេតការណ៍ជាតិ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស សុខា បានលើកឡើងថា ការស្ម័គ្រចិត្តជាអ្នកសង្កេតការណ៍បោះឆ្នោតរបស់សមាជិក សមាជិកា ស.ស.យ.ក. ទូទាំងប្រទេស គឺជាការលះបង់នូវកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងពេលវេលាដ៏មានតម្លៃ ក្នុងការរួមចំណែកធ្វើឱ្យលទ្ធិប្រជាធិបតេយ្យនៅ កម្ពុជា កាន់តែប្រសើរថែមទៀត និងជាការហាត់រៀនបន្ថែមនូវបទពិសោធន៍ ដើម្បីក្លាយជាទំពាំងស្នងឫស្សីដ៏រឹងមាំ របស់ប្រទេសជាតិ។

ជាមួយគ្នានេះ លោកក៏ថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ ស.ស.យ.ក. រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្រុមការងារចុះជួយក្រុង ស្រុក ដែលបានរៀបចំចាត់ចែង និងឧបត្ថម្ភដល់សមាជិក សមាជិកា ស.ស.យ.ក. ដែលជាអ្នកសង្កេតការណ៍ទាំងអស់ ធ្វើឱ្យដំណើរការនៃការចូលរួមសង្កេតការណ៍បោះឆ្នោតរបស់សមាជិក សមាជិកា អនុវត្តការងារទៅដោយរលូន និងប្រកបដោយជោគជ័យ ស្របតាមតួនាទីភារកិច្ចដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កំណត់៕

អត្ថបទ៖ ​សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម