Connect with us

ជីវិតកម្សាន្ដ

ទីបំផុត!!! Cambodian Idol Junior រដូវកាលទី 2 ឧបត្ថម្ភផ្ដាច់មុខដោយទឹកដោះគោ​ម្សៅ Dumex SuperGold Kid រកឃើញម្ចាស់ពានរង្វាន់ហើយ!

បានផុស

នៅ

Dumex SuperGold Kid មាន​សេចក្តីសោមនស្ស​ក្នុងការ​សហការ​ជា​ដៃគូ ឧបត្ថម្ភ​ផ្តាច់មុខ​ជាមួយ​កម្មវិធី​កម្សាន្ត​ដ៏​ល្បី​លំដាប់​ពិភពលោក Cambodian Idol Junior រដូវ​កាល​ទី 2។ សម្រាប់​ការសហការ​ជា​ដៃគូ​នេះ បាន​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​របស់ Dumex SuperGold Kid ក្នុងការ​គាំទ្រ​ដល់​កុមារ​កម្ពុជា ជំរុញ និង ផ្តល់​ជា​កម្លាំងចិត្ត​ឱ្យ​ពួកគាត់​បន្ត​នូវ​ក្តី​ស្រមៃ​របស់​ពួកគាត់ ដើម្បី​ក្លាយជា​តារាចម្រៀង​ជំនាន់​ក្រោយ​ដ៏​មាន​ទេពកោសល្យ​ក្នុងប្រទេស​កម្ពុជា​។ តាមរយៈ​កិច្ចសហការ​នេះ Dumex SuperGold Kid មាន​គោលបំណង​ក្នុងការ​ចាប់ផ្តើម​ផ្លាស់ប្តូរ​ដ៏​វិជ្ជមាន​មួយ និង​រួមចំណែក​ដល់​ការ​រីក​ចម្រើន​នៃ​វិស័យ​តន្ត្រី​ក្នុងប្រទេស​កម្ពុជា​ផងដែរ។

“​ពួកយើង​ជឿជាក់ថា តាមរយៈ​ការចូលរួមចំណែក​គាំទ្រ​ទៅលើ​ទេពកោសល្យ​តន្ត្រី​ជំនាន់​ក្រោយ គឺ​ពួកយើង​កំពុង​ជួយ​កសាង​អនាគត​ដ៏​ភ្លឺ​ថ្លា​សម្រាប់​ប្រទេស​កម្ពុជា ក៏ដូចជា​ប្រជាជន​កម្ពុជា​ផងដែរ។ យើង​ពិត​ជាមាន​មោទនភាព​ខ្លាំងណាស់​សម្រាប់​ការឧបត្ថម្ភ​ផ្ដាច់មុខ ជាមួយ​កម្មវិធី Cambodian Idol Juniorរដូវ​កាល​ទី 2 នេះ។ វា​គឺជា​ឱកាស​ដ៏​ល្អ​មួយ ដើម្បី​បង្ហាញ​ពី​ការគាំទ្រ​ដ៏​រឹងមាំ​របស់​ពួកយើង​ទៅ​កាន់​ឪពុកម្តាយ​ទាំងអស់គ្នា និង​ជួយ​បង្កើន​សក្ដានុពល​របស់​កុមារ​កម្ពុជា​ផង​ដែរ​” យោង​តាម​ការ​លើក​ឡើង​របស់លោក មាស សុខា ប្រធាន​ផ្នែក​ទីផ្សារ​នៅ​ក្រុមហ៊ុន ដា​ណន់ កម្ពុជា។

បន្ទាប់ពី​ឆ្លងកាត់​ការប្រឡងប្រជែង​ដ៏​ស្វិតស្វាញ​អស់​រយៈពេល 3 ខែ​មកនេះ កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក Cambodian Idol Junior រដូវ​កាល​ទី 2 បាន​ឈាន​ចូល​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ និង​បាន​ប្រកាស​អ្នកឈ្នះ​ជ័យលាភី​រួចហើយ​។ ការផ្សាយ​បន្ត​ផ្ទាល់​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​កាលពី​ថ្ងៃទី 05 ខែ​សីហា ឆ្នាំ 2023 កន្លងទៅ កម្មវិធី​បាន​រកឃើញ​អ្នកឈ្នះ​ចំនួន 4 រូប គឺ កុមារី សំ លីដា កុមារា សឹម ច័ន្ទ​-រតន៍ កុមារា ញឹ​ប កូ​វីត និង​កុមារា វាសនា ធិ​ណា​រាជ ប៉ុន្តែ​មានតែ​មួយ​រូប​ប៉ុណ្ណោះ គឺ កុមារី សំ លីដា ដែល​អ្នកឈ្នះ​រង្វាន់​ធំ ទទួលបាន​ជ័យលាភី​ដ៏​អស្ចារ្យ គឺ​ទឹកប្រាក់​ចំនួន 100 លាន​រៀល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ហុង ស្រី​យក់​កែម នាយិកា​ផ្នែក​ទីផ្សារ ក្រុមហ៊ុន​ដា​ណន់ កម្ពុជា និង​មី​យ៉ាន់​ម៉ា ជឿជាក់ថា សារធាតុចិញ្ចឹម​ត្រឹមត្រូវ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជួយ​ដល់​ការអភិវឌ្ឍ​របស់​កុមារ​កម្ពុជា​។ Dumex SuperGold Kid ជាមួយនឹង​ការ​គ្រាំទ្រ​ល្អ​3 សម្រាប់​ខួរក្បាល​ល្អ អារម្មណ៍ល្អ និង ក្រពះ​ពោះ​វៀន​ល្អ ផ្តល់ឱ្យ​កុមារ​នូវ​មូលដ្ឋានគ្រឹះ​នៃ​អាហារូបត្ថម្ភ​សំខាន់ៗ​ដែល​ពួកគាត់​ត្រូវការ​ជា​ចាំបាច់ ដើម្បី​បង្ហាញ​សក្ដានុពល ក៏ដូចជា​សម្រេច​ក្តី​សុបិន​របស់​ពួកគាត់​ផងដែរ។

“​ខ្ញុំ​ជឿ​ថា ភាពជា​ដៃគូ​របស់ Dumex SuperGold Kid ជាមួយ​កម្មវិធី Cambodian Idol Jr. រដូវ​កាល​ទី 2 គឺជា​ឱកាស​ដ៏​ល្អ​មួយ​ដើម្បី​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​ម៉ាក​យីហោ ក្នុងការ​គាំទ្រ​ដល់​ការលូតលាស់ និង​ការ​អភិវឌ្ឍ​របស់​កុមារ និង​លើកកម្ពស់​សុខុមាលភាព​របស់​ពួកគេ​តាមរយៈ​អាហារូបត្ថម្ភ​ត្រឹមត្រូវ។ នេះ​គ្រាន់តែ​ជាការ​ចាប់ផ្តើម​ប៉ុណ្ណោះ ហើយ​យើង​នៅតែ​បន្ត​ការខិតខំ​ប្រឹងប្រែង​របស់​យើង ដើម្បី​គាំទ្រ​ដល់​ភាព​ជោគជ័យ​របស់​យុវជន​កម្ពុជា​នា​ពេល​អនាគត​!”

ក្នុងនាម​ជា​ក្រុមហ៊ុន​អាហារ​ឈានមុខ​គេ​មួយ ដែលមាន​អ្នកប្រើប្រាស់​ជាង 900 លាន​នាក់ នៅ​ទូទាំង​ពិភព​លោក ក្រុមហ៊ុន ដា​ណន់ មាន​ទំនួល​ខុសត្រូវ​ក្នុងការ​លើកកម្ពស់​សុខ​ភាព និង​របប​អាហារ​ដែល​មាន​សារធាតុចិញ្ចឹម​ជាច្រើន​។ Dumex SuperGold Kid ដែលជា​ម៉ាក​យីហោ​អាហារូបត្ថម្ភ​កុមារ ឈានមុខ​គេ​មួយ មាន DHA ច្រើនជាងគេ 3 ដង ជួយ​ដល់​ការអភិវឌ្ឍ​ខួរក្បាល ការរៀន​ភាសា និង​ចក្ខុវិស័យ​នានា ខណៈដែល Prebiotic ច្រើនជាងគេ 3 ដង គឺ​ជួយ​ឱ្យ​ប្រព័ន្ធ​រំលាយ​អាហារ មាន​សុខភាព​ល្អ​។ ជាមួយនឹង​ការ​គាំទ្រ​ល្អ 3 ពី Dumex SuperGold Kid កុមារ​នឹងត្រូវ​ទទួលបាន សារធាតុ​ចិញ្ចឹម ដើម្បីឱ្យ​ខួរក្បាល​ដំណើរការ​ល្អ ប្រកបដោយ​អារម្មណ៍ល្អ មកពី​ក្រពះ​ពោះវៀន​ល្អ​ផងដែរ។

អំពី​ក្រុមហ៊ុន ដា​ណន់ និង Dumex SuperGold Kid

​ក្រុមហ៊ុន ដា​ណន់ ស្ពេស​ស៊​ល​ឡាយ​ដ៏ នូ​ទ្រី​សិន (​ខេ​ម​បូ​ឌា​) ជា​តំណាង​នៃ​សមិទ្ធផល​ដំណោះស្រាយ​អាហារូបត្ថម្ភ​តាមបែប​វិទ្យាសាស្ត្រ ដែល​ត្រូវបាន​បង្កើតឡើង ដើម្បី​ផ្តល់​ផល​វិជ្ជមាន​ដល់​សុខភាព​តាមរយៈ​អាហារ​សម្រាប់​អ្នក​ដែល​ត្រូវការ​ជា​ចាំបាច់ ចាប់ពី​ពេល​មាន​ផ្ទៃពោះ រហូត​ដល់​កុមារ​មាន​អាយុ​ដល់ 9 ឆ្នាំ។ សមិទ្ធផល​របស់​យើង ដែលមាន​ក្នុងប្រទេស​កម្ពុជា រួមមាន ម៉ាក​ទឹក​ដោះគោ​កុមារ​ក្នុងស្រុក និង​ក្រៅ​ស្រុក ដូចជា Dumex Dugro, Dumex Super Gold Kid និង Aptakid ៕

2476101123@ddf

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម