សុខភាព
Dumex SuperGold Kid គាំទ្រតារាឆ្នើមនាពេលអនាគតជាមួយនឹងការឧបត្ថម្ភផ្តាច់មុខលើកម្មវិធី Cambodian Idol Junior
ក្នុងនាមជាក្រុមហ៊ុនអាហារឈានមុខគេមួយ ដែលមានអ្នកប្រើប្រាស់ជាង 900 លាននាក់នៅទូទាំងពិភពលោក ដាណន់ មានទំនួលខុសត្រូវក្នុងការលើកកម្ពស់អាហារូបត្ថម្ភកុមារដែលសម្បូរសារធាតុចិញ្ចឹម។ ល្អដល់ការទ្រទ្រង់ ការលូតលាស់របស់កុមារ។
Dumex SuperGold Kid ដែលជាម៉ាកយីហោ អាហារូបត្ថម្ភកុមារឈានមុខគេមួយក្នុងចំណោមម៉ាកយីហោផ្សេងទៀត បានចាប់ដៃគូជាផ្លូវការជាមួយកម្មវិធីកម្សាន្តដ៏ពេញនិយមលំដាប់ពិភពលោក Cambodian Idol Junior តាមរយៈការឧបត្ថម្ភផ្តាច់មុខសម្រាប់រដូវកាលទី ២ នេះ។ ការឧបត្ថម្ភកម្មវិធីនេះ គឺជាការផ្តោតសំខាន់របស់ Dumex SuperGold Kid ក្នុងការគាំទ្រដល់ឪពុកម្តាយ និងជួយពង្រីកសក្តានុពលរបស់កុមារកម្ពុជាថែមមួយកម្រិតទៀត។
អ្នកស្រី សុខ ម៉ីលី អ្នកគ្រប់គ្រងម៉ាកជាន់ខ្ពស់ផ្នែកម៉ាកយីហោ នៅក្រុមហ៊ុនដាណន់ កម្ពុជា បានលើកឡើងថា “មិនថាវាជាកម្មវិធីសិក្សាបន្ថែមដូចជា តន្ត្រី ឬមុខវិជ្ជាផ្សេងៗ ដូចជា គណិតវិទ្យា វិទ្យាសាស្រ្ត និងភាសាក៏ដោយ Dumex SuperGold Kid ប្តេជ្ញាក្នុងការជួយកុមារកម្ពុជាដើម្បីស្វែងយល់ និងយល់ដឹងកាន់តែច្បាស់ ពីសមត្ថភាពរបស់ពួកគេ”។ ហើយលោក ឆែ សុខឡេង ប្រធានផ្នែកលក់ និងទីផ្សារ នៃក្រុមហ៊ុន ដាណន់ កម្ពុជា ក៏លើកឡើងបន្ថែមថា “លើសពីនេះទៅទៀត យើងជឿជាក់យ៉ាងពេញទំហឹងលើការអភិវឌ្ឍរួមរបស់កុមារ ដោយការជំរុញ លើកទឹកចិត្ត ក្នុងការបញ្ចេញនូវសមត្ថភាពសិល្បៈរបស់ពួកគេ ដូចដែលយើងជួយអភិវឌ្ឍជំនាញសិក្សារបស់ពួកគេផងដែរ។ នេះក៏ជាមូលហេតុមួយផងដែរ ដែលយើងមានមោទនភាព ធ្វើជាដៃគូឧបត្ថម្ភផ្តាច់មុខជាមួយ Cambodian Idol Junior ដែលជាវេទិកាដ៏ល្អមួយសម្រាប់កុមារកម្ពុជា ក្នុងការបញ្ចេញសមត្ថភាព ក៏ដូចជាបង្ហាញនូវទេពកោសល្យផ្នែកតន្ត្រីរបស់ពួកគេ ដើម្បីកសាងនូវទំនុកចិត្ត និងការខិតខំប្រឹងប្រែង ព្រមទាំងបង្កើតនូវមិត្តភាពថ្មីៗផងដែរ“។
ឈានចូលមកដល់រដូវកាលទី 2 នេះ ដំណើរការប្រកួតរបស់ Cambodian Idol Junior គឺមានភាពស្រដៀងគ្នាទៅនឹង Cambodian Idol ដែរ។ វគ្គ ជម្រុះ ធ្វើឡើងក្នុងរយៈពេល 4 សប្តាហ៍ ដោយមានគណៈកម្មការចំនួន 3 នាក់ ធ្វើការវាយតម្លៃ ទៅលើការសម្តែងរបស់បេក្ខជន និងបេក្ខនារី។ បេក្ខជន និងបេក្ខនារីដែលមានសមត្ថភាពនឹងត្រូវបានជ្រើសរើស ដើម្បីបន្តទៅកាន់វគ្គបន្ទាប់ ដែលពួកគេនឹងត្រូវឆ្លងកាត់ការប្រកួតប្រជែងផ្សេងៗគ្នារៀងរាល់សប្តាហ៍។

គណកម្មការជម្រុះពិសេសរបស់ Cambodian Idol Junior និងជាតារាកិត្តិយស តំណាងឱ្យ Dumex SuperGold Kid គឺលោក នី រតនា លើកឡើងថា “វាជារឿងមួយដ៏រំភើប ដែលបានឃើញពីភាពមោះមុតរបស់តារាក្មេងៗទាំងនេះ“។ លោកបានបន្តថា៖ “ពីវគ្គជម្រុះដំបូង អ្នកអាចប្រាប់បានថា បេក្ខជនរូបណា ដែលមានសមត្ថភាពអាចក្លាយជាតារា ហើយបេក្ខជនរូបណាដែលត្រូវការបង្ហាត់បន្ថែមទៀត។ វាមានភាពពិបាកបន្តិច ប៉ុន្តែវាជាការសាកល្បងភាពឆ្លាតវៃផ្នែកអារម្មណ៍របស់កុមារ ដូចគ្នានឹងការសាកល្បងសមត្ថភាពច្រៀងរបស់ពួកគេផងដែរ“។
ជាមួយនឹងរូបមន្ត DHA និងPrebiotics ច្រើនជាងគេ 3 ដង Dumex SuperGold Kid ផ្តល់នូវគុណប្រយោជន៍ខ្ពស់ជាងគេ បើប្រៀបធៀបទៅនឹងម៉ាកទឹកដោះគោម្សៅផ្សេងទៀត ។ DHA ច្រើនជាង 3 ដង ជួយទ្រទ្រង់ដល់ការអភិវឌ្ឍខួរក្បាលឆ្លាតវៃ។ ការអភិវឌ្ឍខួរក្បាលអាចរួមបញ្ចូលការរៀនភាសា និងចក្ខុវិស័យ។ ខណៈពេលដែល Prebiotics ច្រើនជាង 3 ដង ជួយរក្សាប្រព័ន្ធរំលាយអាហារឱ្យមានសុខភាពល្អ។
លោក ឆែ សុខឡេង ប្រធានផ្នែកលក់ និងទីផ្សារ នៃក្រុមហ៊ុន ដាណន់ កម្ពុជា បានលើកឡើងបន្ថែមទៀតថា “ការផ្តល់ឱ្យកុមារនូវមូលដ្ឋានគ្រឹះនៃអាហារូបត្ថម្ភ ដែលពួកគេត្រូវការ សម្រាប់ការអភិវឌ្ឍពេញលេញ គឺពិតជាសំខាន់ណាស់។ ទឹកដោះគោម្សៅ Dumex SuperGold Kid ផ្តល់ឱ្យកុមារនូវការគាំទ្រល្អ៣ ដែលរួមមាន៖ ខួរក្បាលល្អ អារម្មណ៍ល្អ និង ក្រពះពោះវៀនល្អ។ ដូចនេះហើយ ឪពុកម្តាយនឹងមានភាពជឿជាក់បានថា កូនរបស់ពួកគាត់ នឹងអាចសម្រេចក្តីសុបិន និងក្លាយជាតារាដ៏ឆ្នើមមួយរូប” ។

កម្មវិធី Cambodian Idol Junior មានការផ្សាយជូនទស្សនារៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ៨ យប់ ដល់ ១០ យប់ នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV។


ទឹកដោះគោម្សៅ Dumex SuperGold Kid មានលក់នៅតាមហាងនានាទូទាំងប្រទេស។
សូមចុចទស្សនាវីដេអូ:
About Danone and Dumex SuperGold Kid
អំពីក្រុមហ៊ុន ដាណន់ និង Dumex SuperGold Kid
ក្រុមហ៊ុន ដាណន់ ស្ពេសស៊លឡាយដ៏ នូទ្រីសិន (ខេមបូឌា) ជាតំណាងនៃសមិទ្ធផលដំណោះស្រាយអាហារូបត្ថម្ភតាមបែបវិទ្យាសាស្ត្រ ដែលត្រូវបានបង្កើតឡើង ដើម្បីផ្តល់ផលវិជ្ជមានដល់សុខភាពតាមរយៈអាហារសម្រាប់អ្នកដែលត្រូវការជាចាំបាច់ ចាប់ពីពេលមានផ្ទៃពោះ រហូតដល់កុមារមានអាយុដល់ 9 ឆ្នាំ។ សមិទ្ធផលរបស់យើង ដែលមានក្នុងប្រទេសកម្ពុជា រួមមានម៉ាកទឹកដោះគោកុមារក្នុងស្រុក និងក្រៅស្រុក ដូចជា Dumex Dugro, Dumex Super Gold Kid និង Aptakid ។
MOH License: #: 2476101123@ddf

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល