ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនទឹកចំនួន ៦ នៅអង់គ្លេសប្រឈមមុខនឹងការបង់ប្រាក់សំណងជាង ១ ពាន់លានដុល្លារ
ក្រុមហ៊ុនទឹកចំនួន ៦ ក្នុងប្រទេសអង់គ្លេសប្រឈមមុខនឹងការបង់ប្រាក់សំណងជាង ១ ពាន់លានដុល្លារ ដោយសារមិនរាយការណ៍ពីការបំពុលទឹក និងគិតថ្លៃហួសប្រមាណ ។

ក្រុមហ៊ុនទាំង ៦ នោះរួមមាន Severn Trent Water, Thames Water, United Utilities, Anglian Water, Yorkshire Water និង Northumbrian Water ។
ពាក់ព័ន្ធនឹងករណីខាងលើ សាស្ត្រាចារ្យ Carolyn Roberts ទីប្រឹក្សាបរិស្ថាន និងទឹកអះអាងថា ក្រុមហ៊ុនទឹកទាំង ៦ បានបំពានច្បាប់ប្រកួតប្រជែងដោយបំភាន់ភ្នែកទីភ្នាក់ងារបរិស្ថាន និងនិយតករ Ofwat ។ ពួកគេបានបំបាត់ការរាយការណ៍ពីចំនួនទឹកស្អុយដែលហូរចេញ បណ្ដាលឱ្យអតិថិជនត្រូវបង់ប្រាក់ដោយអយុត្តិធម៌សម្រាប់សេវាកម្មទឹកកខ្វក់។

ចំពោះក្រុមហ៊ុនដែលប្រឈមមុខខ្លាំងជាងគេគឺ Severn Trent Water ព្រោះមានមនុស្ស ៨ លាននាក់កំពុងប្ដឹង ហើយគេប៉ាន់ប្រមាណថាមានតម្លៃប្រហែល ៤២០ ៩០០ ០០០ លានដុល្លារឯណោះ ។

សូមបញ្ជាក់ថា អ្នកដែលអាចទទួលបានប្រាក់សំណង លុះត្រាតែធ្លាប់បង់វិក្កយបត្រទឹកដល់ក្រុមហ៊ុនណាមួយក្នុងចំណោមក្រុមហ៊ុនទាំង ៦ ចាប់ពីខែមេសា ឆ្នាំ២០២០ និងចាប់ពីខែមេសា ឆ្នាំ ២០១៧ សម្រាប់ក្រុមហ៊ុន Severn Trent Water ជាពិសេស ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ អត្តពលិកប្រកួតកីឡាទ្រីយ៉ាត្លុងនៅ អង់គ្លេស ជាង ៥០ នាក់កើតជំងឺរាក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


