ព័ត៌មានជាតិ
ដីចម្ការធ្នង់ប្រមាណ១០ ហិកតានៅតំបន់ភ្នំទូកមាសត្រូវគេព័ទ្ធរបងលួសរំលោភយក
ប្រជាពលរដ្ឋរស់នៅក្នុងឃុំស្វាយរំពារ ស្រុកកំពង់លែង ក្រោយពីបានឃើញគេព័ទ្ធរបងលួសរំលោភយកដីចំការធ្នង់ប្រមាណ១០ហិកតាស្ថិតនៅចំណុចត្រាច ៥ ដើម ជិតភ្នំរងៀង ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងភ្នំទូកមាស ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ប៉ុន្តែមិនឃើញមន្ត្រីជំនាញចំណាត់ការនៅព្រឹកថ្ងៃទី ១៥ ខែសីហានេះ បាននាំក្រុមអ្នកយកព័ត៌មានយើងទៅថតផ្ដិតយករូបភាពដើម្បីរាយការណ៍ជូនអាជ្ញាធរ និងមន្ត្រីជំនាញជួយចំណាត់ការ។

ប្រជាពលរដ្ឋអ្នករាយការណ៍បានឲ្យដឹងថា ពួកគាត់បានឃើញគេព័ទ្ធរបងលួសយកដីចម្ការធ្នង់នេះអស់រយៈពេល ៣ ខែហើយ ខណៈក្រុមអ្នកកាសែតក៏ធ្លាប់បានបាញ់រូបភាព និងរាយការណ៍ជូនមន្ត្រីមន្ទីរបរិស្ថានខេត្តខេត្តផងដែរកាលពីខែមុន ប៉ុន្តែមកដល់ពេលនេះមិនទាន់ឃើញចំណាត់ការនៅឡើយ។
ពេលក្រុមអ្នកយកព័ត៌មានទៅដល់ចំណុចនេះបានពិនិត្យឃើញនៅតំបន់នេះមានដើមធ្នង់ធំៗដុះស្រោងរាប់ពាន់ដើម
ពិតជាល្អណាស់ បើសិនជាយើងរក្សាឲ្យគង់វង្សតំបន់នេះអាចក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិ គួរឲ្យទាក់ទាញមិនគួរគេមិនដែលបណ្ដោយឱ្យជនខិលខូចព័ទ្ធរបងយកបែបនេះឡើយ។

តាមប្រភពពីប្រជាពលរដ្ឋអ្នកព័ទ្ធរបងយកចំការធ្នង់នេះ គឺជាមន្ត្រីនគរបាលមានអំ ណាចម្នាក់ មិនគួរបំពានរំលោភយកដីក្នុងដែនបរិស្ថានគ្រប់គ្រងមនុស្សឡើយ។
ទាក់ទងនឹងករណីនេះ អភិបាលស្រុកកំពង់លែង លោក យ៉ែមលក្ខិណា បានឲ្យដឹងថា ដីនៅចំណុចនេះមួយចំនួនជាស្រែដែលប្រជាពលរដ្ឋធ្លាប់អាស្រ័យផលអាជ្ញាធរ និងមន្ត្រីជំនាញមានគម្រោងកាត់ឆ្វៀលជូនពួកគាត់។ ដោយឡែកដីដែលមានដើមធ្នង់ច្រើនត្រូវគេព័ទ្ធយកនេះ នៅជិតដីស្រែដែលត្រៀមនឹងកាត់ឆ្វាលឲ្យ ហើយតាមលោកដឹងអ្នកព័ទ្ធរបងយកដីនេះគឺជាមន្ត្រីនគរបាលក្រសួងម្នាក់។
ទាក់ទងនឹងករណីនេះលោក យូ សុគម នាយកគ្រប់គ្រងតំបន់ប្រើប្រាស់ច្រើនយ៉ា ងភ្នំទូកមាសនិងភ្នំកង្រី នៃមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំងបានបញ្ជាក់តាមទូរសព្ទឱ្យដឹងថា ករណីនេះលោកបានដឹងហើយនិងបានជូនដំណឹងឲ្យម្ចាស់ដែលបានព័ទ្ធរបងរំលោភយកដីបរិស្ថាននៅចំណុចនេះត្រូវតែរុះរើរបងនោះចេញវិញ។

ករណីដែលមិនព្រមរុះរើរបងនេះចេញទេនោះ មន្ត្រីជំនាញ និងចុះទៅរុះរើចោល ដោយមិនទទួលខុសត្រូវក្នុងការបាក់បែកខូចខាត ឬបាត់បង់នោះឡើយ។
ចំពោះប្រជាពលរដ្ឋវិញយល់ថា ការព័ទ្ធរបងយកដីបរិស្ថានរបស់រដ្ឋគឺជាទង្វើល្មើសច្បាប់ ដែលត្រូវតែចំណាត់ការតា មផ្លូវច្បាប់មិនគួរយោគយល់ឬលើកលែងនោះឡើយ។
ព្រោះករណីនេះវាជាគំរូអាក្រក់ដល់ជនដទៃទៀតយកគំរូតាម គឺបើគេយកបាន យើងក៏យកបានដែរ។ រឿងនេះមន្ត្រីជំនាញគួរតែចាត់ការតាមច្បាប់ជាបន្ទាន់ មិនគួរបណ្ដែតបណ្ដោយឱ្យខាតពេលយូរនោះឡើយ៕

អត្ថបទ៖ ឈៀងថារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១៧ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


