Connect with us

កីឡា

ម៉ានូ សិល្បៈ ប្រកាស​ឲ្យនាំមកជើងខ្លាំងជួបខ្លួន បន្ទាប់ពីផ្តួលកីឡាករឡាវ

បានផុស

នៅ

កីឡាករ​ប្រដាល់​គុន​ខ្មែរ ម៉ានូ សិល្បៈ បាន​ផ្តួល​កីឡាករ​ឡាវ ឆាតសាម័យ ឲ្យ​បោះ​បង់​ចោល​ការ​ប្រកួត​ក្នុង​ទឹក​ទី២ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​គុន​ខ្មែរ​អលស្តារ វគ្គ​៨ នៅ​វិមាន​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក យប់​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម៉ានូ សិល្បៈ បាន​និយាយ​ថា ៖«ខ្ញុំ​ចង់​ឲ្យ​អ្នក​រៀបចំ​ការ​ប្រកួត​នាំ​យក​ជើង​ខ្លាំង​មក​ទៀត អត់​អី​ទ។ បើ​ខ្ញុំ​ចាញ់ ខ្ញុំ​រៀន​បន្ត​ទៀត ប៉ុន្តែ​មុន​នឹង​ចាញ់​គឺ​ពិបាក​របស់​ខ្ញុំ​ហើយ ហើយ​បើ​ទោះ​បី​ជា​ខ្ញុំ​ចាញ់​ក៏​ចាញ់​អត់​សន្លប់​ទេ។ អត់​អី​ទេ យក​អាខ្លាំង​មក ខ្ញុំ​អាច​​ទទួល​បាន»។

ការ​ប្រកាស​បែប​នេះ បន្ទាប់​ពី​កីឡាករ ម៉ានូ សិល្បៈ បាន​ផ្តួល​កីឡាករ​ឡាវ ឆាត សម័យ ឲ្យ​បោះ​បង់​ចោល​ការ​ប្រកួត​ក្នុង​ទឹក​ទី​២​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​គុន​ខ្មែរ​អលស្តារ​វគ្គ​៨ ហើយ​ក៏​ជា​ការ​វិល​មក​សង​សឹកមិន​ទទួល​បាន​ជោគជ័យ​របស់​កីឡាករ​ឡាវ បន្ទាប់​ពី​រូប​គេ​បាន​ចាញ់​ដោយ​ត្រូវ​បាន​​អាជ្ញា​កណ្តាល​បញ្ឈប់​ក្នុង​ទឹក​ទី​៣​ពេល​ជួប​គ្នា​លើក​ទី​១។

ម៉ានូ សិល្បៈ ​ទទួល​បាន​ជ័យជម្នះ​រហូត​សម្រាប់​ការ​វិល​ត្រឡប់​មក​កាន់​សង្វៀន​គុន​ខ្មែរ​សា​ថ្មី និង​ទទួល​បាន​សញ្ជាតិ​ខ្មែរ បន្ទាប់​ពីបាន​វ៉ៃ​តំណាង​ឲ្យ​គុន​ខ្មែរ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​រូប​គេ​បានសម្រាក​ពី​សង្វៀនប្រហែល​ជា​បី​បួន​ឆ្នាំ​ហើយ​។

អ្វី​ដែល​គួរ​ឲ្យ​កត់​សំគាល់​ទៀត​នោះ ក្បាច់​វ៉ៃ​របស់ ម៉ានូ សិល្បៈ លើក​នេះ​ពិត​ជា​ប្លែក​ជាង​មុនៗ។ រូប​គេ​បាន​ព្យាយាម​តតាំង​ជា​មួយ​ដៃគូ​ និង​មាន​ក្បាច់​ឡើង​ជង្គង់​ដ៏​ល្អ​ដែល​ទាំង​អស់​រូប​គេ​បាន​អរគុណ​ដល់​ជើង​ខ្លាំង​គុន​ខ្មែរ ព្រំ សំណាង ដែលបាន​ជួយ​បង្ហាត់​រូប​គេ​ឲ្យក្បាច់​ពិសេស​ប្លែក​ៗ៕

អត្ថបទ៖ វីរបុត្រ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥៨ នាទីutes មុន

អ្នក​មាន​វិជ្ជាជីវៈ​សុខាភិបាល​ មិនត្រឹមតែមានចំណេះជំនាញ​ ត្រូវមានគុណធម៌ មេត្តានិងករុណា

ព័ត៌មានជាតិ១ ម៉ោង មុន

មុខរបរច្នៃស្បែកក្រពើ ផលិតកាបូប និងស្បែកជើង នៅតែមានទីផ្សារល្អ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ អំពាវនាវឲ្យពលរដ្ឋបន្តស្មារតីជាតិនិយម ដើម្បីបង្ហាញពីទឹក​ចិត្ត​មោះមុត​​ក្នុងការទប់​ស្កាត់រាល់​សកម្ម​ភាព​ឈ្លាន​ពានរបស់សត្រូវ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាលខេត្តតាកែវ ចាប់ផ្តើមផ្តល់ពាក្យ និងទទួលពាក្យស្នើសុំប្រឡងចូលក្របខ័ណ្ឌមន្រ្តីពន្ធនាគារ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ទាហានថៃជាន់មីន
អត្ថាធិប្បាយ៤ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

Sokha Hotels

ព័ត៌មានពេញនិយម