ព័ត៌មានអន្ដរជាតិ
លោក ប្រាយុទ្ធ សុំនាយករដ្ឋមន្ត្រីថ្មីធ្វើយ៉ាងណាកុំឲ្យកើតមានជម្លោះក្នុងប្រទេស
នាយករដ្ឋមន្ត្រីថ្មីរបស់ថៃលោក សេតថា ថាវីស៊ីន បាននិយាយថា លោក ប្រាយុទ្ធ ចាន់អូចា បានស្នើសុំឲ្យគាត់ធ្វើយ៉ាងណាខិតខំពុះពារបញ្ចៀស និងកុំឲ្យកើតមានជម្លោះ ដើម្បីអាចឲ្យប្រទេសជាតិដើរឆ្ពោះទៅមុខបាន ។

លោក សេតថា បានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីត្រឡប់មកទីស្នាក់ការគណបក្សភឿថៃវិញថា “ក្នុងអំឡុងពេលកិច្ចពិភាក្សានោះ លោក ប្រាយុទ្ធ បានស្នើសុំឲ្យខ្ញុំថែរក្សាការពារប្រទេស ប្រជាជន សាសនា និងព្រះមហាក្សត្រ ជាពិសេសគាត់ក៏សុំឲ្យខ្ញុំបន្តគោលនយោបាយល្អៗរបស់គាត់ផងដែរ” ។
បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សារយៈពេលជិត ១ ម៉ោងជាមួយលោក ប្រាយុទ្ធ រួចហើយ, អតីតឧកញ៉ាអចលនទ្រព្យវ័យ ៦១ ឆ្នាំរូបនេះបន្ថែមទៀតថា “លោក ប្រាយុទ្ធ បានប្រាប់ឲ្យខ្ញុំគួរតែអត់ធ្មត់ និងស្ងាត់ស្ងៀម និងធ្វើយ៉ាងណាដោះស្រាយបញ្ហាជម្លោះដែលកើតមានកន្លងមក នៅពេលដែលខ្ញុំដឹកនាំប្រទេសថៃ” ។

ទន្ទឹមនោះ លោក សេតថា បានពណ៌នាថា “លោក ប្រាយុទ្ធ ជាមនុស្សចាស់គួរគោរព និងល្អម្នាក់ ហើយក្នុងនាមខ្ញុំជានាយករដ្ឋមន្ត្រីទើបតែងតាំងថ្មី និងជាអ្នកជំនាន់ក្រោយរបស់លោក ប្រាយុទ្ធ, ដូច្នេះខ្ញុំក៏បង្ហាញកាយវិការដ៏សមរម្យមួយ គឺការទៅសួរសុខទុក្ខ និងសុំយោបល់ពីលោក ប្រាយុទ្ធ នេះឯង” ។
គួរបញ្ជាក់ថា ក្រោយជួបពិភាក្សាជាមួយលោក ប្រាយុទ្ធ នៅវិមានរដ្ឋាភិបាលរួចហើយ, លោក សេតថា ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជានាយករដ្ឋមន្ត្រីថ្មីកាលពីថ្ងៃទី២៣ ខែសីហា ក៏បានដើរមើលបន្ទប់នាយករដ្ឋមន្ត្រី និងអគារមួយចំនួនផងដែរ ហើយនេះជាលើកទី ១ ដែលនាយករដ្ឋមន្ត្រីទាំងពីរ បានជួបពិភាក្សាគ្នាដើម្បីផ្លាស់ប្តូរទស្សនៈយោបល់អំពីប្រទេសជាតិ មុនពេលការផ្ទេរអំណាចជាផ្លូវការ ៕


ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thai PBS
ចុចអាន ៖ លោក ប្រាយុទ្ធ នាំនាយករដ្ឋមន្ត្រីថ្មីដើរមើលកន្លែងធ្វើការនៅវិមាន រដ្ឋាភិបាល
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា៤ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ


