ព័ត៌មានជាតិ
រដ្ឋមន្ត្រីការងារ ៖ ខ្ញុំ និងតំណាងកម្មករនិយោជិត មានក្ដីស្រមៃ និងគោលបំណងរួមគ្នា
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញពីក្ដីស្រមៃ និងគោលបំណង ៣ ធំៗ ដូចទៅនឹងក្ដីស្រមៃ និងគោលបំណងតំណាងកម្មករនិយោជិតដែរ ដែលពាក់ព័ន្ធនឹងវិស័យការងារ របបសន្តិសុខសង្គម ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងការលើកកម្ពស់ផលិតភាពរបស់កម្លាំងពលកម្មកម្ពុជា។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់ លោក ហេង សួរ ដែលផ្សាយនៅព្រឹកថ្ងៃទី ២៦ ខែសីហានេះ ក្នុងពិធីជួបជុំជាមួយតំណាងកម្មករនិយោជិតក្រៅផ្លូវការ កាលពីយប់ថ្ងៃទី ២៥ ខែសីហា។

នៅពិធីជួបជុំជាមួយតំណាងកម្មករនិយោជិតក្រៅផ្លូវការនេះ មានការចូលរួមពីគ្រប់ប្រធានសហជីពដែលរួមមាន ៖ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា និង លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) ជាដើម។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោករដ្ឋមន្ត្រីការងារ បានគូសបញ្ជាក់ថា ក្ដីស្រមៃ និងគោលបំណងធំៗ ទាំង ៣ នោះ រួមមាន ៖
១.ការពារកិត្តិយស សេចក្ដីថ្លៃថ្នូរ និងធ្វើឲ្យប្រសើរឡើង នៃជីវភាពរស់នៅរបស់កម្មករនិយោជិត ទាំងក្នុង និងក្រៅប្រព័ន្ធ ក៏ដូចជាពលករនៅក្រៅប្រទេស។
២.ខិតខំរក្សា និងទាក់ទាញអ្នកវិនិយោគបន្ថែម ដើម្បីរក្សាឆ្នាំងបាយចាស់ បង្កើតឆ្នាំងបាយថ្មី (ការងារថ្មីកាន់តែសមរម្យ) ដល់យុវជនដែលជាកូនចៅជំនាន់ក្រោយ និងធ្វើឲ្យសេដ្ឋកិច្ចកាន់តែរឹងមាំ។
ទី៣.រក្សាភាពសុខដុមរមនានៅកន្លែងធ្វើការ ដោយឈរលើមនសិការវិជ្ជាជីវៈ យកច្បាប់ជាគោល និងការសម្របសម្រួលគ្នាជាធំ ជៀសវាងការប្ដឹងផ្ដល់ញុះញង់អុចអាល ចង់ចាញ់ចង់ឈ្នះ ដោយមិនសមហេតុផល។

លោករដ្ឋមន្ត្រី ហេង សួរ គូសបញ្ជាក់បន្ថែមថា “ពិតជារីករាយនឹងការជួបជាមួយបងប្អូនតំណាងកម្មករនិយោជិតទាំងអស់ដោយមិនរើសមុខ ឲ្យតែការជួបនាំមកនូវហេតុផលនូវធាតុចូលល្អៗ ពាក់ព័ន្ធនឹងវិស័យការងារ របបសន្តិសុខសង្គម ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងការលើកកម្ពស់ផលិតភាពរបស់កម្លាំងពលកម្មរបស់កម្ពុជា ប្រសិនជាជួបគ្នាជាលក្ខណៈសាមញ្ញ និងមិនផ្លូវការបាននោះ កាន់តែប្រសើរ ពីព្រោះយើងអាចនិយាយអស់ពីចិត្តរៀងៗខ្លួន”។

សូមបញ្ជាក់ថា ក្រោយកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈភ្លាម លោក ហេង សួរ បានឆ្លៀតពេលក្រៅម៉ោងរដ្ឋបាល ដើម្បីពិនិត្យមើលទិដ្ឋភាពពេលបម្រើការងារ ការទទួលទានអាហារពេលថ្ងៃត្រង់ និងចុះពិនិត្យស្វែងយល់ពីការរស់នៅរបស់កម្មករនិយោជិតពេលក្រោយម៉ោងធ្វើការជាដើម៕











-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២០ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


