Connect with us

ព័ត៌មានជាតិ

ដី​ព្រៃ​លិច​ទឹក​ជាង​​៣០ ​ហិក​តា​នៅ​ក្នុង​ឃុំ​ច្រណូក​ត្រូវ​បាន​គេ​លួច​ឈូស​ឆាយ​នៅ​ពេល​យប់​ទន្ទ្រាន​យក​ជា​កម្មសិទ្ធិ

បានផុស

នៅ

ប្រជាពលរដ្ឋ​រស់​នៅ​ឃុំ​ច្រណូក ​ស្រុក​កំពង់​លែង​ខេត្ត​កំពង់​ឆ្នាំង​នៅ​ព្រឹក​ថ្ងៃ​ទី​ ៣១ ​ខែ ​មករា​ ឆ្នាំ​២០២១ ​បាន​ឲ្យដឹងថា​ដីព្រៃលិចទឹកតំបន់៣​របស់​សហគមន៍ ​នៅ​ចំណុច​ច្រាំង​ចោត​ក្នុង​ឃុំ​ច្រណូក ដែល​ការពារ​ ដោយ​ជលផល​ត្រូវ​បាន​ជន​ខិល​ខូច​យក​ត្រាក់​ទ័រ​ចំនួន​ ៦​គ្រឿង​លួច​ឈូស​ឆាយ​នៅ​ពេល​យប់​ជាង​កន្លះ​ខែ​មក​ហើយ​ ដែល​ដែល​ក្រោយ​ពេល​​បែក​ការណ៍​​នៅ​យប់​ថ្ងៃ​ទី​ ៣០ ​ខែ​មករា​នេះ​តែ​ប៉ុណ្ណោះ​។ ​មក​ដល់​ពេល​នេះ​គេ​បាន​ឈូស​ឆាយ​អស់​ជាង ​៣០ហិកតា​ហើយ​ ដោយ​ពុំ​ឃើញ​មាន​សមត្ថកិច្ច​ទប់​ស្កាត់​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សកម្មភាព​នេះ​គេ​សង្ស័យ​ថា​ ជា​ការ​ឃុប​ឃិត​បំផ្លាញ​ព្រៃ​លិច​ទឹក​របស់​រដ្ឋ​ ដែល​ថ្នាក់​លើ​គួរ​តែ​ទប់​ស្កាត់​និង​បង្ក្រាប​ឱ្យ​មាន​ប្រសិទ្ធភាព​។ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ព្រៃ​លិច​ទឹក​នៅ​តំបន់​នេះ​មាន​ជាង ​១០០ហិកតា ដែល​ពី​មុន​មាន​រោង​សមត្ថកិច្ច​ជល​ផល​មួយ​នៅ​ក្បែរ​នេះ​ ស្នាក់​នៅ​ប្រចាំ​ការការពារ ​និង​នៅ​ក្នុង​ឆ្នាំ ​២០១៩​ សមត្ថកិច្ច​ចម្រុះ​ក៏​ធ្លាប់​ចុះ​បង្ក្រាប​ចាប់​យក​ត្រាក់​ទ័រ​មួយ​ចំនួន​ដែល​ឈូស​ឆាយ​ចំណុច​នេះ​បញ្ជូន​ទៅ​តុលាការ​ផង​ដែរ។​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​​នៅ​ដើម​ឆ្នាំ​ ២០២១​នេះ​បែរ​ជា​មាន​គេ​ចូល​មក​លួច​ឈូស​ថា​យក​យ៉ាង​រលូន​ទៅ​វិញ​។ ​ដូច​នេះ​ប្រជាពល រដ្ឋ​ស្នើ​សុំ​សមត្ថកិច្ច​ពាក់ព័ន្ធ​ជួយ​ទប់​ស្កាត់​ និង​បង្ក្រាប​ការពារ​ព្រៃ ​លិច​ទឹក​ឲ្យ​បាន​គង់​វង្ស​ កុំ​ឲ្យ​ជន​ដទៃ​ទៀត​យក​តម្រាប់​តាម​។​

ទាក់​ទង​នឹង​ករណី​នេះ ​លោក​ ឈុំ ឈៀង ​មេឃុំច្រណូកបានឆ្លើយតាមទូរសព្ទប្រាប់ក្រុមអ្នកសារព័ត៌ មានយើងថា ​ដី​នៅ​ចំណុច​នេះ មាន​ម្ចាស់​អស់​ទៅ​ហើយ ​និង​ទើប​តែ​ខាន​ធ្វើ​ស្រែ​៣ឆ្នាំប៉ុណ្ណោះ​ ហេតុ​អី្វ​ក៏​ឈូស​ធ្វើ​ស្រែ​មិន​បាន​។ចំណែក​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ​ផល​បាន​ឆ្លើយ​ប្រាប់​តាម​ទូរស័ព្ទ​ថា​ពី​មុន​មក​ដី​នៅ​ចំណុច​នេះ​ជា​ដី​របស់​គាត់​បាន​កាប់​ ៦ឆ្នាំមកហើយ​មាន​ទំហំ ​៣,៤ ហិកតា ប៉ុន្តែ​ក្រោយ​មក​ត្រូវ​បាន​សមត្ថ​កិច្ច​ហាម​ឃាត់​ទើប​ក្នុង​ពេល​ថ្មី​ៗ​នេះ​គាត់​លក់​ថោក​ៗ​ទៅ​ឱ្យ​គេ​។​

ដោយ​ឡែក​ប្រជាពលរដ្ឋ​ម្នាក់​ទៀត​បាន​លួច​បង្ហើប​ឲ្យ​ដឹង​ថា ​ដី​នេះ​ម្ចាស់​ក្រោយ​បី​បួន​នាក់​បាន​​លួច​រត់​ការ​ស្ងាត់ៗ​តាំង​ពី​ថ្នាក់​ក្រោម​រហូត​ថ្នាក់​លើ​យ៉ាង​រលូន​រួច​អស់​ហើយ​ ទើប​គេ​ហ៊ាន​ឈូស​ឆាយ​ទន្ទ្រាន​យក​ជា​កម្មសិទ្ធិ​បែប​នេះ​។​

ជុំវិញករណីនេះលោក​ លី​ ឡា នាយ​ខណ្ឌរដ្ឋបាល​ជល​ផល​កំពង់​ឆ្នាំង​នៅ​ល្ងាច​ថ្ងៃ​ទី​៣១​ ខែ​ មករា​នេះ ​បាន​ឆ្លើយ​តាម​ទូរស័ព្ទ​បញ្ជាក់​ឲ្យ​ដឹង​ថា​ ករណី​លួច​ឈូស​ឆាយ​ទន្ទ្រាន​យក​ដី​ព្រៃ​លិច​ទឹក​នៅ​ចំណុច​ខាង​លើ​នេះ ​សមត្ថកិច្ច​ជល​ផល​គឺ​លោក ​ងី ​មន្ត្រី​ជល​ផល​ស្រុក​កំពង់​លែង​ បាន​ចុះ​កសាង​សំណុំ ​រឿង​បញ្ជូន​ទៅ​តុលាការ​រួច​ហើយ​។​ដូច្នេះ​ដី​ព្រៃ​លិច​ទឹក​នៅ​ចំណុច​នេះ​គឺ​សមត្ថកិច្ច​ជំនាញ​ មិន​អនុញ្ញាត​អោយ​ជន​ណា​ម្នាក់​យក​ជា​កម្មសិទ្ធិ​បាន​ឡើយ​។ ប៉ុន្តែ​កន្លង​មក​លោក​មេ​ឃុំ​ច្រណូក​ចេះ​តែ​ហ៊ាន​ស៊ី​ញ៉េ​លក់​ទិញ ​ដូច្នេះ​រឿង​នេះ​គាត់​ត្រូវ​ប្រឈម​មុខ​ជា​មួយ​ផ្លូវច្បាប់៕

ឈៀង ថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ១០ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ១០ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម១១ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ១១ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម