Connect with us

សេដ្ឋកិច្ច

ធនាគារជាតិ ត្រៀមចាត់វិធានការរក្សាស្ថិរភាពអត្រាប្ដូរប្រាក់ ដើម្បីរក្សាតម្លៃប្រាក់រៀល

បានផុស

នៅ

ធនាគារជាតិនៃកម្ពុជា បានប្រកាសត្រៀមចាត់វិធានការរក្សាសិ្ថរភាពអត្រាប្តូរប្រាក់នៅកម្ពុជា ដើម្បីរក្សាតម្លៃប្រាក់រៀល ខណៈអត្រាប្តូរប្រាក់ដុល្លារអាមេរិកមានការកើនឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការត្រៀមរបស់ធនាគារជាតិបែបនេះ បន្ទាប់ពីរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អត្រាប្ដូរប្រាក់ជារៀលធៀបនឹងដុល្លារអាមេរិកបានកើនឡើង គួរឱ្យកត់សម្គាល់។ មូលហេតុចម្បង គឺដោយសារកត្តារដូវកាល និងសម្ពាធនៃការឡើងថ្លៃនៃប្រាក់ដុល្លារអាមេរិកនៅលើទីផ្សារអន្តរជាតិ។

ឆ្លើយតបនឹងបញ្ហានេះ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះឳ្យដឹងថា កត្តារដូវកាល កំណើនតម្រូវការប្រាក់រៀលបានថយល្បឿននៅក្នុងដំណាក់កាលនៃការបង្កបង្កើនផលកសិកម្ម និងរដូវកាលដែលសកម្មភាពវិស័យទេសចរណ៍មិនមានភាពមមាញឹក (low season)។ ចំណែក ប្រាក់ដុល្លារអាមេរិក ជារួម បានបន្តឡើងថ្លៃ ធៀបនឹងរូបិយប័ណ្ណផ្សេងៗទៀត លើពិភពលោក ក្រោយពីធនាគារកណ្ដាលអាមេរិកបន្តដំឡើងអត្រាការប្រាក់គោលដែលទាក់ទាញមូលធនឱ្យហូរចូលទៅសហរដ្ឋអាមេរិក និងបង្កើនតម្រូវការប្រាក់ដុល្លារអាមេរិកលើទីផ្សារអន្តរជាតិ។

ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជា បន្តប្រកាន់យករបបអត្រាប្តូរប្រាក់អណ្ដែតមានការគ្រប់គ្រងដែលអនុញ្ញាតឱ្យអត្រាប្ដូរប្រាក់រៀលប្រែប្រួលក្នុងកម្រិតសមស្រប។ ក្នុងទិសដៅនេះ ធនាគារជាតិនៃកម្ពុជាត្រៀមខ្លួនចាត់វិធានការតាមការចាំបាច់ ដែលរួមមានការធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ និងការប្រើប្រាស់ឧបករណ៍នយោបាយរូបិយវត្ថុដទៃទៀត ដើម្បីរក្សាតម្លៃប្រាក់រៀល សំដៅរក្សាអំណាចទិញនៃចំណូលប្រជាជនកម្ពុជាឱ្យមានស្ថិរភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម