សុខភាព
រោគសញ្ញានៃការគេងមិនលក់ និងកន្ទ្រាក់ តើបណ្ដាលមកពីអ្វី?
តើអ្នកធ្លាប់គេងកន្ទ្រាក់ដែរទេ? ដូចជាដេកលក់ហើយដើរចូលទៅក្នុងទីជ្រៅបំផុត ពេលខ្លះអ្នកនឹងភ្ញាក់ឡើងទាំងភិតភ័យ។ យើងជឿថាមនុស្សជាច្រើនប្រាកដជាដូចគ្នា យើងខ្លួនឯងក៏បែបនេះជាញឹកញាប់រហូតដល់ឆ្ងល់ថា វាគ្រោះថ្នាក់ឬអត់? តើមានផលប៉ះពាល់ដល់សុខភាពទេ?

តើការរំខានដំណេកគឺជាអ្វី?
វាគឺជារោគសញ្ញាដែលបង្កឡើងដោយសាច់ដុំក្នុងរាងកាយធ្វើការ និងរមួលក្រពើពេលកំពុងគេង ទោះបីជាអ្នកមិនទាន់ដឹងខ្លួនក៏ដោយ។ ប៉ុន្តែមានរោគសញ្ញាស្រដៀងគ្នា ជាមួយនឹងវិលមុខ និងស្រវាំង មនុស្សមួយចំនួនអាចមានការរមួលក្រពើ ដៃ ជើង ឬរមួលពេញខ្លួន។ ដែលពេលខ្លះអាចបណ្តាលមកពីមានការច្របូកច្របល់នៃខួរក្បាលព្រោះពេលគេង សាច់ដុំក្នុងរាងកាយត្រូវបានបញ្ជាឲ្យសម្រាកយបានពេញលេញ។ ប៉ុន្តែខួរក្បាលអាចច្រឡំថាយើងកំពុងធ្លាក់ពីកម្ពស់ណាមួយ។
ប៉ុន្តែរោគសញ្ញាទាំងនេះមិនត្រូវបានចាត់ទុកថាធ្ងន់ធ្ងរដល់សុខភាពនោះទេ។ គ្រាន់តែបណ្តាលឲ្យមានការរំខាន ព្រោះមនុស្សមួយចំនួនអាចនឹងងាយនឹងកន្ត្រាក់ ហើយជារឿយៗភ្ញាក់នៅពេលយប់ ខណៈមូលហេតុនៅមិនទាន់ច្បាស់នៅឡើយទេ។
ភាគច្រើននៃពួកគេបណ្តាលមកពីការថប់បារម្ភ ភាពតានតឹង ការគេងមិនលក់ ការគេងមិនគ្រប់គ្រាន់ ឬមានជំងឺពីកំណើតដូចជា ភាពស្លេកស្លាំង កង្វះជាតិដែក ឬសារធាតុចិញ្ចឹមមួយចំនួន ជំងឺតម្រងនោម ជំងឺទឹកនោមផ្អែម ស្ទះដំណេក ឬទទួលថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត។
ដំណោះស្រាយ និងព្យាបាលការរំខានដំណេក
– គេងឲ្យបានគ្រប់គ្រាន់
– ការថែទាំសុខភាព ការញ៉ាំនិងហាត់ប្រាណ
– ធ្វើឲ្យចិត្តរបស់អ្នកឲ្យស្ងប់ និងស្ត្រេសតិចបំផុត
– ថែរក្សាខ្លួនអ្នក ព្រមទាំង ព្យាបាលតាមជំងឺមូលដ្ឋាន
យ៉ាងណាមិញ ប្រសិនបើមានរោគសញ្ញាធ្ងន់ធ្ងរជាងនេះ តាមការណែនាំបានបង្ហាញថាឲ្យលោកអ្នកត្រូវពិគ្រោះជាមួយវេជ្ជបណ្ឌិត សម្រាប់ការព្យាបាល និងការធ្វើរោគវិនិច្ឆ័យដោយផ្អែកលើរោគសញ្ញា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តើអ្នកដឹងទេ? ផឹកភេសជ្ជៈញឹកញាប់ រងជំងឺពុកឆ្អឹងឥតដឹងខ្លួន
-
សន្តិសុខសង្គម៧ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ១៦ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ១៧ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


