សុខភាព
តើអ្នកដឹងទេ? ផឹកភេសជ្ជៈញឹកញាប់ រងជំងឺពុកឆ្អឹងឥតដឹងខ្លួន
ទឹកកាបូនគឺជាភេសជ្ជៈដ៏ពេញនិយមដែលជួយឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ ត្រជាក់ និងបំបាត់ការស្រេកទឹក។ តើអ្នកដឹងទេថា ក្រៅពីជាភេសជ្ជៈដែលមានជាតិស្ករខ្ពស់ ផ្តល់បរិមាណកាឡូរីច្រើន។ ការផឹកភេសជ្ជៈច្រើនពេក អាចបណ្តាលឲ្យមានជំងឺពុកឆ្អឹង។

ការផឹកភេសជ្ជៈ នឹងធ្វើឲ្យដង់ស៊ីតេឆ្អឹងថយចុះ។ ដោយសារតែភេសជ្ជៈមានផ្ទុកអាស៊ីតផូស្វ័រច្រើន វាជាអាស៊ីតសំយោគដែលថ្លា គ្មានពណ៌ និងគ្មានក្លិន ធ្វើឲ្យមានរសជាតិជូរ និងមានក្លិនមាត់។ នៅពេលអ្នកពេលផឹកវានឹងផ្ដល់តែភាពស្រស់ស្រាយ។ ប៉ុន្តែវាអាចជាកត្តាហានិភ័យសម្រាប់ hypocalcemia ។ នេះគឺដោយសារតែអាស៊ីតរារាំងការស្រូបយកជាតិកាល់ស្យូម និងបណ្តាលឲ្យបាត់បង់ឆ្អឹង ដែលពាក់ព័ន្ធនឹងការវិវត្តនៃឆ្អឹងស្តើង និងជំងឺពុកឆ្អឹងផងដែរ។
ទន្ទឹមនៅះទៀតសោត មានសារធាតុមួយប្រភេទដែលទាក់ទងនឹងជំងឺពុកឆ្អឹងក្នុងភេសជ្ជៈក្រៅជាតិអាស៊ីតផូស្វ័រ នោះគឺជាតិកាហ្វេអ៊ីន វាច្រើនតែនៅក្នុងសូដាប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ ភេសជ្ជៈមិនមានអត្ថប្រយោជន៍ចំពោះសុខភាពទាល់តែសោះ។ បន្ថែមពីលើហានិភ័យនៃជំងឺពុកឆ្អឹង។ ភេសជ្ជៈមានផ្ទុកជាតិស្ករដែលបង្កឲ្យកើតជំងឺធាត់ ជំងឺរលាកធ្មេញ ទឹកនោមផ្អែម និងជំងឺសរសៃឈាមបេះដូង។ តាមការណែនាំការផឹកទឹកគឺប្រសើរជាងសម្រាប់សុខភាព ជាជាងយើងចាយលុយលើភេសជ្ជៈឥតប្រយោជន៍បំផ្លាញទាំងសុខភាពនិងលុយព្រមៗគ្នា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្តូរទម្លាប់ប្រចាំថ្ងៃខ្លះចេញ ដើម្បីរក្សាសុខភាព និងធ្វើឱ្យរស់បានយូរ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២០ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


