ព័ត៌មានអន្ដរជាតិ
ជប៉ុន អាចខាត ៦០០ លានដុល្លារ ដោយសារ ចិន ផ្អាកនាំចូលគ្រឿងសមុទ្រ
គ្រាន់តែប្រទេសចិនមួយប៉ុណ្ណោះអាចឲ្យជប៉ុនបាត់បង់ចំណូលពីការនាំចេញអាហារសមុទ្រប្រមាណជា ៦០០ លានដុល្លារ ក្រោយការបង្ហូរទឹកសំណល់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកកាលពីថ្ងៃទី២៤ ខែសីហាកន្លងទៅ ។

បន្ទាប់ពីបង្ហូរទឹកសំណល់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរនោះហើយ ចិនបានហាមប្រាមការនាំចូលអាហារសមុទ្ររបស់ជប៉ុនភ្លាមៗ បើទោះបីជាភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានបញ្ជាក់ហើយថា កម្រិតវិទ្យុសកម្មក្នុងទឹកមានផលប៉ះពាល់តិចតួចដល់មនុស្ស និងបរិស្ថានក៏ដោយ ។
ទន្ទឹមនោះ ការបាត់បង់ចំណូលដ៏ច្រើនសម្បើមនេះ ក៏ដោយសារតែប្រទេសចិនគឺជាទីផ្សារដ៏ធំបំផុតសម្រាប់ការនាំចេញអាហារសមុទ្ររបស់ប្រទេសជប៉ុន ខណៈក្នុងចំណោមផលិតផលដែលមានការពេញនិយមបំផុតនោះមាន ខ្យង ត្រីធូណា កាំប្រម៉ាសមុទ្រ ត្រីឆ្ពង់ក្រហម និងឈ្លើងសមុទ្រជាដើម ។

ស្របពេលជាមួយគ្នានេះ មិនមែនតែចិននោះទេដែលមានក្ដីព្រួយបារម្ភចំពោះបញ្ហាគ្រឿងសមុទ្រនេះ ដោយក្នុងនោះប្រទេសជាច្រើនផ្សេងទៀតដូចជា ថៃជាដើមក៏បង្កើនការរឹតបន្តឹងលើការនាំចូលទាំងអាហារសមុទ្រស្រស់ និងសាច់បង្កកពីប្រទេសជប៉ុនផងដែរ ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២ ប្រទេសជប៉ុនកើបលុយបានពីការនាំចេញផលិតផលសមុទ្ររហូតទៅដល់ ២.៦ ពាន់លានដុល្លារ ខណៈទីផ្សារគ្រាក់ៗរបស់ជប៉ុន រួមមាន ចិន ហុងកុង និងថៃជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bloomberg

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៧ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន