ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ាណែត គ្រោងជួបពលរដ្ឋខ្មែរនៅអាមេរិក ខណៈអញ្ជើញចូលរួមក្នុងមហាសន្និបាតប្រចាំឆ្នាំរបស់ UN
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ឯកឧត្ដម នឹងអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ រស់នៅសហរដ្ឋអាមេរិក នៅខែកញ្ញា ឆ្នាំ ២០២៣នេះ ខណៈឯកឧត្ដមអញ្ជើញចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ (UN) នៅសហរដ្ឋអាមេរិកនោះ។

ការបញ្ជាក់នេះ បានធ្វើឡើងគ្រាដែលឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញចុះជួបសំណេះ សំណាលជាមួយកម្មករ-និយោជិតជិត ២ម៉ឺននាក់ នៅក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៣នេះ។
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៣ខាងមុខនេះ ឯកឧត្ដម នឹងអញ្ជើញទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ និងអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅទីនោះ ផងដែរ។
ឯកឧត្ដមមានប្រសាសន៍បែបនេះថា «ខែ ៩ ថ្ងៃទី ២០ ខ្ញុំចេញទៅក្រៅប្រទេស ជួបជាមួយបងប្អូននៅទីនោះ រំពឹងជួបគ្នាហើយ ជួបគ្នា ខ្ញុំខានទៅអាមេរិកយូរ ហើយក៏មានបងប្អូនខ្លះ គេកំពុងប្រមូលគ្នាទៅស្រែកជេរឲ្យទៅចុះ ខ្ញុំមិនថាអីទេ ដូចខ្ញុំនិយាយអញ្ចឹងកុំទៅធ្វើអីខុសច្បាប់ ប្រយ័ត្នអាមេរិកចាប់»។
នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានលើកឡើងដែរថា ចំពោះអ្នករៀបចំធ្វើបាតុកម្មតវ៉ានោះ ត្រូវចេញមុខទទួលខុសត្រូវផង កុំមានបញ្ហាអីរត់ចោលអ្នកចូលរួមធ្វើបាតុកម្មតវ៉ានោះឲ្យសោះ។ «ភាគច្រើនអ្នកដែលចេញឈ្មោះប្រមូលគេធ្វើបាតុកម្ម អត់ដែលមានមុខទេ ដល់ពេលទៅណា ទៅអាហ្វ្រិក ទៅរាំនៅអាហ្វ្រិកបាត់»។ នេះជាការកត់សម្គាល់បន្ថែមរបស់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត៕
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត


