ព័ត៌មានជាតិ
សុខសន្តិភាព បានផ្តល់ឱកាសដល់ពលរដ្ឋគ្រប់រូប មានសិទ្ធធ្វើបុណ្យ គោរពប្រតិបត្តិ ជំនឿរ សាសនារៀងៗខ្លួន
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ-រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថាសុខសន្តិភាព បានផ្តល់ឱកាសដល់ពលរដ្ឋគ្រប់រូប មានសិទ្ធធ្វើបុណ្យ គោរពប្រតិបត្តិ ជំនឿរ សាសនារៀងៗខ្លួន។
លោកជំទាវកិត្តិសង្គហបណ្ឌិតថ្លែងបែបនេះខណៈអញ្ជើញ និងថ្វាយបង្គំព្រះបារមសារីរិកធាតុ និងពិធីរាប់បាត្រព្រះសង្ឃចំនួន១១៨អង្គ និងយាយជី តាជី៣០០នាក់ ពុទ្ធមណ្ឌលវិប្បសនាធុរៈ នៃព្រះរា ជាណាចក្រកម្ពុជា ស្ថិតនៅក្នុង ឃុំផ្សារដែក ស្រុកពញ្ញាឮ ខេត្តកណ្តាលម្សិលម៉ិញនេះ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន បានដឹកនាំឱ្យប្រទេសកម្ពុជា មាននូវឯករាជ អធិបតេយ្យភាព និងបូរណភាពទឹកដី ដែលធ្វើឲ្យប្រជាជនកម្ពុជាទូទាំងប្រទេស បាននឹងកំពុងរស់នៅក្នុងសុខសន្តិភាព សុខដុមរមនា សំបូរសប្បាយ និងពោរពេញទៅដោយមោទនភាព ចំពោះសមិទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលសម្រេចបានក្នុងរយៈពេលកន្លងមកនេះ។ ឈរលើមូលដ្ឋាននៃសុខសន្តិភាព កម្ពុជាកំពុងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ និងកំណើនសេដ្ឋកិច្ចខ្ពស់ ហើយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា កាន់តែមានភាពប្រសើរឡើងជាលំដាប់ ក្នុងនោះវិស័យព្រះពុទ្ធសាសនាក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ ដែលបានផ្តល់ឱកាសដល់ពលរដ្ឋគ្រប់រូប មានសិទ្ធធ្វើបុណ្យ គោរពប្រតិបត្តិ ទៅតាមជំនឿរៀងៗខ្លួន តាមបែប្រពៃណីខ្មែរ ។

តាមរយៈការចូលរួមរបស់លោកជំទាវ ឯកឧត្តម ឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ និងពុទ្ធបរិស័ទជិតឆ្ងាយ ក្នុងថ្ងៃនេះ បានបង្ហាញឲ្យឃើញអំពីទឹកចិត្ត សទ្ធាជ្រះថ្លារបស់ប្រជាពលរដ្ឋខ្មែរទូទៅ ក្នុងការជ្រោមជ្រែងវិស័យព្រះពុទ្ធសាសនាឲ្យកាន់តែមានភាពរីកចម្រើនថែមមួយកម្រិតទៀត ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលចែងថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ៕
អត្ថបទ ៖ វិមាន



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ