ព័ត៌មានជាតិ
លោក អ៊ូអិណុ អាត់សូស៊ី៖ សក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន កំពុងរីកចម្រើនឥតឈប់ឈរ
លោក អ៊ូអិណុ អាត់សូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងជាសហប្រធានគណៈកម្មការប្រតិបត្តិជប៉ុនសម្រាប់ខួបអនុស្សាវរីយ៍លើកទី៧០នៃមិត្តភាពកម្ពុជា-ជប៉ុន បានលើកឡើងថា សក្ដានុពលសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា-ជប៉ុន កំពុងរីកចម្រើនឥតឈប់ឈរ។

លោក អ៊ូអិណុ អាត់សូស៊ី លើកឡើងបែបនេះ នៅក្នុងការប្រគំតន្រ្តីអូខេស្ត្រា ដើម្បីអបអរសាទរខួបលើកទី៧០នៃមិត្តភាពកម្ពុជា-ជប៉ុន ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។ លោកថា រយៈពេល៧០ឆ្នាំមកនេះ ទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរបានអភិវឌ្ឍក្រោមការជឿទុកចិត្តគ្នាទៅវិញទៅមកតាមរយៈកិច្ចសហប្រតិបត្តិការក្នុងដំណើរការស្វែងរក សន្តិភាព ការកសាងឡើងវិញ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការអភិវឌ្ឍសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយការវិនិយោគរបស់ ជប៉ុននៅក្នុងប្រទេសកម្ពុជាមានក៏ការកើនឡើងផងដែរ។


លោក ចាន់ រតនា សហប្រធានគណ:កម្មការប្រតិបត្តិកម្ពុជា សម្រាប់ខួបលើកទី៧០ឆ្នាំ នៃមិត្តភាពកម្ពុជា-ជប៉ុន បានលើកឡើងផងដែរថា ទំនាក់ទំនងមិត្តភាពរបស់ប្រទេសទាំងពីរពេលនេះឈានដល់ដំណាក់កាលថ្មីមួយ ដោយសារឆ្នាំនេះបានលើកទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ដែលជាកម្រិតនៃកិច្ចសហប្រតិបត្តិការខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរ។ ជាមួយនឹងចក្ខុវិស័យ និងយុទ្ធសាស្ត្រថ្មី ដែលដាក់ចេញដោយថ្នាក់ដឹកនាំ ជាពិសេសដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រី គីស៊ីដា ហ្វូមីយ៉ូ (ហ្តវ អ៊ីយូ) ប្រទេសទាំងពីរបានប្តេជ្ញាចិត្តក្នុងការធ្វើឱ្យស៊ីជម្រៅ និងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីជាប្រយោជន៍ប្រជាជន និងប្រទេសទាំងពីរ ក៏ដូចជាសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់។

នៅក្នុងឱកាសនោះដែរ លោក ចាន់ រតនា ក៏បានកោតសរសើរ និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុនចំពោះការរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការសន្តិភាពរបស់កម្ពុជា ជាពិសេសការផ្តល់ជំនួយដ៏មានតម្លៃក្នុងវិស័យផ្សេងៗ។ បើគ្មានការរួមចំណែកបែបនេះទេ វឌ្ឍនភាពនៃប្រទេសកម្ពុជាបច្ចុប្បន្នគឺពិបាកនឹងសម្រេចបានណាស់។
ការប្រគុំតន្ត្រីអូខេស្ត្រាដ៏អស្ចារ្យនេះ គឺជាឱកាសដ៏ល្អមួយទៀត មិនត្រឹមតែជួយលើកស្ទួយវប្បធម៌ និងប្រជាជនទៅកាន់ទំនាក់ទំនងមនុស្សប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការរួមចំណែកដ៏ធំក្នុងអារម្មណ៍សុខដុមរមនានៃប្រទេសដ៏ស្រស់ស្អាតទាំងពីរ។ សមាជិកនៃវង់តន្រ្តី Worldship Orchestra ដែលបានសំដែងនៅទីនេះ សព្វថ្ងៃកំពុងធ្វើការដើម្បីលើកកម្ពស់ការអប់រំតន្រ្តី មិនត្រឹមតែនៅក្នុងប្រទេសជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែក៏មាននៅក្នុងប្រទេសកម្ពុជា និងបណ្ដាប្រទេសអាស៊ីផ្សេងទៀត និងដើម្បីបណ្តុះតន្រ្តីករជំនាន់ក្រោយផងដែរ៕


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


