Connect with us

វប្បធម៌ ជំនឿ

កម្ពុជាស្វាគមន៍ការប្តេជ្ញារបស់ចិន ក្នុងគម្រោងសិក្សាស្រាវជ្រាវ រាជវាំងនៅអង្គរ

បានផុស

នៅ

រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា ស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់នៃសាធារណៈរដ្ឋប្រជាមានិតចិន ក្នុងគម្រោងសិក្សាស្រាវជ្រាវរាជវាំងនៅអង្គរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្វាគមន៍នេះ ធ្វើឡើងក្នុងជំនួបរវាង បណ្ឌិតសភាចារ្យ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង ឯកឧត្តម លី ឈុន អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងទេសចរណ៍ នៃសាធារណៈរដ្ឋប្រជាមានិតចិន នៅក្នុងអំឡុងកិច្ចប្រជុំគណៈកម្មការបេតិកភណ្ឌពិភពលោកលើកទី៤៥ នៅទីក្រុងរីយ៉ាត ប្រទេសអារ៉ាប៊ីសាអ៊ូឌីត នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នេះ។ នេះបើតាមការផ្ដល់ព័ត៌មានពី លោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ។

ភាគីទាំងពីរក៏បានលើកឡើងអំពីការចូលរួមរបស់ភាគីចិន នៅក្នុងការងារអភិរក្ស និងជួសជុល ប្រាសាទចៅសាយទេវតា និងប្រាសាទតាកែវ នៅតំបន់អង្គរ ហើយស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងគម្រោងសិក្សាស្រាវជ្រាវរាជវាំងនៅអង្គរ និងគម្រោងអភិរក្ស និងជួសជុលគោបុរៈទី១ ទី២ និងទី៣ នៅប្រាសាទព្រះវិហារ។

ជាមួយគ្នានោះ ភាគីចិនក៏បានសន្យាថា នឹងពិនិត្យលទ្ធភាពក្នុងការជួយកម្ពុជា លើកកម្ពស់ឧស្សាហកម្មច្នៃប្រឌិតវប្បធម៌នៅពេលអនាគត។ នៅទីបញ្ចប់ ភាគីទាំងពីរបានឯកភាពគ្នាបង្កើតក្រុមការងាររួមមួយ ដើម្បីជម្រុញទំនាក់ទំនងការងារឱ្យកាន់តែមានប្រសិទ្ធិភាព​នៅពេលអនាគត។

នៅក្នុងជំនួបនោះ បណ្ឌិតសុភាចារ្យរដ្ឋមន្រ្តី បានរំលឹកឡើងអំពី មិត្តភាពជាប្រពៃណី រវាងប្រទេសទាំងពីរដែលមានតាំងពីសម័យអង្គរ ហើយត្រូវបានលើកកម្ពស់តាមរយៈ សម្តេចព្រះបរមរតនកោដ នរោត្តមសីហនុ  និងក្រោយមកដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយបានបន្តដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

នាយករដ្ឋមន្ត្រី ឧបត្ថម្ភថវិកា៥០ម៉ឺនដុល្លារ ដល់សមាគមសិល្បករខ្មែរ​ ក្នុងរយៈពេល៥ឆ្នាំ

ព័ត៌មានជាតិ១៤ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចេញ​សេចក្តីប្រកាស​ព័ត៌មាន​បង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ជួយ​ពលការ​នី​ខ្មែរ​នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត

ព័ត៌មានជាតិ១៧ នាទី មុន

សម្ដេចធិបតី​ បញ្ជាឱ្យរៀបចំប្រកួតក្បាច់គុនល្បុកតោ គុនខ្មែរ ខម ស្រងែពែន​  ដើម្បីគាស់រំលើងក្បាច់គុនឡើងវិញ

ព័ត៌មានជាតិ៣០ នាទី មុន

សម្ដេចធិបតី ណែនាំឱ្យសមាគមសិល្បករខ្មែរ​ ជួយចាស់ជរា ក្មេងកំព្រា   និងបន្តជួយទ្រទ្រង់ជីវភាពសិល្បករចាស់ជរា

ព័ត៌មានជាតិ៥១ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ គង់ ម៉ាលី

សេចក្ដីជូនដំណឹង២០ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

លោក បៃដិន បើកដៃឲ្យអ៊ុយក្រែន ប្រើអាវុធអាមេរិក បាញ់ចូលដី រុស្ស៊ី

សេចក្ដីជូនដំណឹង២៣ ម៉ោង មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

សន្តិសុខសង្គម៥ ម៉ោង មុន

គយចល័តតំបន់៦ រឹបអូសទូរស័ព្ទគេចពន្ធជាង១ពាន់ដើម នៅផ្សារមេមត់

វប្បធម៌ ជំនឿ៦ ម៉ោង មុន

ការសម្ដែង អាយ៉ៃជំនាន់ថ្មី “Ayai 5G” ល្ងាចនេះ លក់សំបុត្រអស់មុនកំណត់

Sokha Hotels

ព័ត៌មានពេញនិយម