Connect with us

ព័ត៌មានជាតិ

រោងចក្រផលិត​បន្ទះ​សូឡា​​មួយ​នៅ​ខេត្តព្រះសីហនុ ​មានកម្មករ​បម្រើការងារ​ជាង ១ ៥០០ នាក់

បានផុស

នៅ

ក្រុមហ៊ុន Solar Long PV-Tech (Cambodia) បានវិនិយោគ​រោងចក្រផលិត និងតម្លើងបន្ទះសូឡា និងគ្រឿងបង្គុំ នៅ​ក្នុងតំបន់សេដ្ឋកិច្ចពិសេស​ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បច្ចុប្បន្នបានផ្ដល់ឱកាសការងារជូនប្រជាពលរដ្ឋប្រមាណ ១៥៨០នាក់។

វិនិយោគ​លើផ្ទៃដី​ជាង ១២ ហិកតា វត្តមាន​នៃ​រោងចក្រ​រផលិត និងតម្លើងបន្ទះសូឡា និងគ្រឿងបង្គុំ របស់​ក្រុមហ៊ុន Solar Long PV-Tech (Cambodia) បានផ្តល់ការងារ​រាប់​ពាន់កន្លែង​សម្រាប់​ពលរដ្ឋ​នៅខេត្តព្រះសីហនុ។

ក្រៅ​ពី​​វិនិយោគរោងចក្រ​​ផលិត​និង​តម្លើង​​​សូឡា​​​​នៅ​តំបន់សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ កាលពីឆ្នាំ ២០២២ ក្រុមហ៊ុនក៏​ទទួល​បាន​វិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ​ពី​គណៈកម្មាធិការ​វិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើ​គម្រោង​បង្កើត​រោងចក្រ​ផលិតបន្ទះសូឡា និងគ្រឿងបង្គុំ​មួយ​កន្លែង​ទៀត ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ដែល​មានទុនវិនិយោគចំនួន ១២ លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ៥០០ កន្លែង៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម