ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី៖ ភារកិច្ចស្នូលរបស់រាជរដ្ឋាភិបាល ដោះស្រាយទុក្ខលំបាករបស់ប្រជាជន
ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ទាំងក្នុងដំណាក់កាលដឹកនាំដោយសម្ដេចតេជោ និងក្នុងពេលបច្ចុប្បន្នដឹកនាំដោយសម្ដេចធិបតី គឺនៅតែបន្តផ្តល់អាទិភាព និងគិតពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ។ ជាមួយគ្នានោះ ឯកឧត្តមបានគូសបញ្ជាក់ថា “ទុក្ខលំបាករបស់ប្រជាជន គឺជាភារកិច្ចស្នូលរបស់គណបក្សប្រជាជនកម្ពុជា ហើយសេចក្តីសុខរបស់ប្រជាជនគឺជាភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា”។

ឯកឧត្តមបានលើកឡើងបែបនេះ នៅក្នុងពិធីបុណ្យសង្ឃទាន និងស្រោចស្រពសុគន្ធវារី ជូនលោកតា លោកយាយ នៅក្នុងសង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ថ្ងៃទី ២៤ ខែកញ្ញា។
ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវសេចក្ដីសប្បាយរីករាយដែលបានអញ្ជើញមានវត្តមានក្នុងកម្មវិធីនេះ។ ជាមួយគ្នានោះ ឯកឧត្តមបានចូលរួមត្រេកអរ និងអនុមោទនាបុណ្យជាមួយក្រុមការងារ និងអ្នកចូលរួមទាំងអស់ ដែលបានរួមគ្នាប្រារព្ធពិធីនេះឡើង ក្នុងគោលបំណងបានជួបជុំធ្វើបុណ្យចំពោះព្រះសង្ឃ និងបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងអាយុយឺនយូរជូនដល់លោកតា លោកយាយ នៅសង្កាត់ វាលពង់នៅថ្ងៃនេះប្រកបដោយទឹកចិត្តសទ្ធាជ្រះថ្លា និងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបានធ្វើការពាំនាំនៃការផ្ដាំផ្ញើរការសួរសុខទុក្ខពីសម្ដេចប្រធានបក្ស ដល់លោកយាយ លោកតាដែលបានគាំទ្រគណបក្សដោយចេញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ និងពាំនាំនូវការប្តេជ្ញាចិត្ត និងការប្រកាន់ភ្ជាប់នូវឆន្ទៈយ៉ាងមោះមុតរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាក្នុងនីតិកាលទី៧នៃរដ្ឋសភា មានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបន្តដឹកនាំ កសាងសង្គម សេដ្ឋកិច្ចកម្ពុជាឱ្យឆ្ពោះទៅមុខបន្ថែមទៀតផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


