ព័ត៌មានអន្ដរជាតិ
Travis King ស្ថិតក្នុងមន្ទីរឃុំឃាំងអាមេរិក ក្រោយត្រូវកូរ៉េខាងជើង ដោះលែង
ទាហានអាមេរិក Travis King ដែលរត់ពីកូរ៉េខាងត្បូង ចូលកូរ៉េខាងជើងដោយខុសច្បាប់កាលពីខែកក្កដា ពេលនេះ កំពុងស្ថិតក្នុងការឃុំឃាំងរបស់អាមេរិក បន្ទាប់ពីត្រូវទីក្រុងព្យុងយ៉ាង បណ្តេញចេញ។

អ្នកឯកទេសឈ្លបយកការណ៍អាយុ២៣ឆ្នាំរូបនេះ ត្រូវបានផ្ទេរទៅមន្ទីរឃុំឃាំងរបស់សហរដ្ឋអាមេរិកក្នុងប្រទេសចិន មុនពេលបញ្ជូនទៅកាន់មូលដ្ឋានយោធានៅអាមេរិក។
ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង រាយការណ៍ថា គាត់បានភៀសខ្លួនដោយសារតែ ការប្រព្រឹត្តអំពើអមនុស្សធម៌ និងការរើសអើងជាតិសាសន៍នៅក្នុងជួរយោធាអាមេរិក។
មន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូប បាននិយាយកាលពីថ្ងៃពុធទី២៧ខែកញ្ញាថា “បន្ទាប់ពីមានទំនាក់ទំនងការទូតដ៏ខ្លាំងក្លាអស់រយៈពេលច្រើនខែ, King ត្រូវបានប្រគល់មកដៃសហរដ្ឋអាមេរិកវិញ ហើយក៏និយាយទៅកាន់គ្រួសាររបស់គាត់ផងដែរ”។
បន្ទាប់ពីជួបមន្ត្រីអាមេរិកនៅទីក្រុង Dandong ព្រំដែនចិន, King ត្រូវបានដឹកតាមយន្តហោះរបស់ក្រសួងការបរទេស ទៅកាន់មូលដ្ឋានទ័ពអាកាសអាមេរិក ក្នុងប្រទេសកូរ៉េខាងត្បូង។
សូមបញ្ជាក់ នៅព្រឹកថ្ងៃពុធទី២៧ខែកញ្ញា ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់កូរ៉េខាងជើង និយាយថា ប្រទេសនេះបានសម្រេចចិត្តបណ្តេញលោក King ប៉ុន្តែមិនផ្តល់ព័ត៌មានលម្អិតទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ កូរ៉េខាងជើង ទម្លាយមូលហេតុ ដែលទាហានអាមេរិក រត់ចូលទឹកដីរបស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


