Connect with us

ព័ត៌មានអន្ដរជាតិ

Travis King ស្ថិតក្នុងមន្ទីរឃុំឃាំងអាមេរិក ក្រោយត្រូវកូរ៉េខាងជើង ដោះលែង

បានផុស

នៅ

ទាហានអាមេរិក Travis King ដែលរត់ពីកូរ៉េខាងត្បូង ចូលកូរ៉េខាងជើងដោយខុសច្បាប់កាលពីខែកក្កដា ពេលនេះ កំពុងស្ថិតក្នុងការឃុំឃាំងរបស់អាមេរិក បន្ទាប់ពីត្រូវទីក្រុងព្យុងយ៉ាង បណ្តេញចេញ។

(រូបថត៖ NBC)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកឯកទេសឈ្លបយកការណ៍អាយុ២៣ឆ្នាំរូបនេះ ត្រូវបានផ្ទេរទៅមន្ទីរឃុំឃាំងរបស់សហរដ្ឋអាមេរិកក្នុងប្រទេសចិន មុនពេលបញ្ជូនទៅកាន់មូលដ្ឋានយោធានៅអាមេរិក។

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង រាយការណ៍ថា គាត់បានភៀសខ្លួនដោយសារតែ ការប្រព្រឹត្តអំពើអមនុស្សធម៌ និងការរើសអើងជាតិសាសន៍នៅក្នុងជួរយោធាអាមេរិក។

មន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូប បាននិយាយកាលពីថ្ងៃពុធទី២៧ខែកញ្ញាថា “បន្ទាប់ពីមានទំនាក់ទំនងការទូតដ៏ខ្លាំងក្លាអស់រយៈពេលច្រើនខែ, King ត្រូវបានប្រគល់មកដៃសហរដ្ឋអាមេរិកវិញ ហើយក៏និយាយទៅកាន់គ្រួសាររបស់គាត់ផងដែរ”។

បន្ទាប់ពីជួបមន្ត្រីអាមេរិកនៅទីក្រុង Dandong ព្រំដែនចិន, King ត្រូវបានដឹកតាមយន្តហោះរបស់ក្រសួងការបរទេស ទៅកាន់មូលដ្ឋានទ័ពអាកាសអាមេរិក ក្នុងប្រទេសកូរ៉េខាងត្បូង។

សូមបញ្ជាក់ នៅព្រឹកថ្ងៃពុធទី២៧ខែកញ្ញា ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់កូរ៉េខាងជើង និយាយថា ប្រទេសនេះបានសម្រេចចិត្តបណ្តេញលោក King ប៉ុន្តែមិនផ្តល់ព័ត៌មានលម្អិតទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ កូរ៉េខាងជើង ទម្លាយមូលហេតុ ដែលទាហានអាមេរិក រត់ចូលទឹកដីរបស់ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម