Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ ក្តីបារម្ភធំរបស់កម្ពុជា គឺការឆ្លង​កូវីដ១៩ «ក្លែងភេទ​» ​ក្នុង​សហគម​​​​ន៍ប្រទេសវៀតណាម

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងសារពិសេស នៅរសៀលថ្ងៃព្រហស្បតិ៍នេះបញ្ជាក់ថា ការព្រួយបារម្ភធំរបស់កម្ពុជា​គឺការផ្ទុះឡើងនូវការឆ្លងសហគមន៍ក្នុងប្រទេសវៀតណាម  ដែលចាប់ផ្តើមពីភាគខាងជើង ភាគកណ្តាល ហើយដល់ភាគខាងត្បូងដែលមេរោគនោះ មានការក្លែងភេទផងដែរ។

សម្តេចតេជោបន្តថា នេះជាកង្វល់ដ៍ធំ ដែលសម្តេចបានប្រកាសឲ្យបណ្តាខេត្ត ដែលនៅជាប់ព្រំដែន​កម្ពុជាវៀតណាមទាំងអស់ ចាប់ពីខេត្តកំពតរហូត ទៅដល់ខេត្តរតនៈគិរី ចាត់វិធានការបន្ទាន់ទប់ស្កាត់កុំឲ្យមានការឆ្លងទៅឆ្លងមករបស់ប្រជាជន ទាំងប្រជាជនកម្ពុជា និងប្រជាជនវៀតណាម។

សម្តេចនាយករដ្ឋមន្ត្រីបន្តថា ប្រជាជនកម្ពុជា ដែលឆ្លងចូលទៅក្នុងប្រទេសវៀតណាម ក៏ត្រូវធ្វើចត្តាឡីស័ក ដោយអាជ្ញាធរវៀតណាម ដូចដែលធ្លាប់ធ្វើកន្លងទៅ ឯប្រជាជនវៀតណាម ដែលឆ្លងចូលមកម្ពុជា ក៏ត្រូវតែធ្វើចត្តាឡីស័កនៅក្នុងប្រទេសកម្ពុជាផងដែរ។

សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចបញ្ជាក់ថា ប្រជាជនកម្ពុជា ដែលមកពីប្រទេសវៀតណាមចូលមកម្ពុជា ក៏ត្រូវធ្វើចត្តាឡីស័កផងដែរ ដែលប្រការនេះ ពឹងអាស្រ័យទាំងស្រុងទៅលើអាជ្ញាធរខេត្ត ដឹកនាំការងារជាមួយកងកម្លាំងប្រដាប់អាវុធ បិទខ្ទប់ឲ្យខាងតែបាន តាមច្រករបៀងតាមព្រំដែន ឲ្យបានម៉ត់ចត់ និងតម្រូវឲ្យរៀបចំតំបន់ធ្វើចត្តាឡីស័កឲ្យបានរឹងមាំបំផុត។

បើតាមសម្តេចនាយករដ្ឋមន្ត្រីអាជ្ញាធរ មិនត្រូវយោគយល់អាធ្យាស្រ័យដូចវិធានការ ដែលអនុវត្តកន្លងមកនៅគ្រប់ទីកន្លែង ចត្តាឡីស័កត្រូវតែធ្វើ ១៤ ថ្ងៃ ដែលខានមិនបាន។

សម្តេចក៏ដាក់ចេញបទបញ្ជាបន្ទាន់ ឲ្យអាជ្ញាខេត្តនៅតាមព្រំដែន ជាមួយស្ថាប័នពាក់ព័ន្ធ នៅជាប់ព្រំដែនកម្ពុជាវៀត​ណាម ទប់ស្កាត់ប្រជាជនដែលឆ្លងពីវៀតណាមមកម្ពុជា ឬកម្ពុជាឆ្លងទៅវៀតណាម។

សម្តេចតេជោបញ្ជាក់ថា អ្វីដែលព្រួយបារម្ភគឺការឆ្លងទៅឆ្លងមក នៃការចូលឆ្នាំចិន និងចូល​ឆ្នាំវៀតណាមខាងមុខនេះ ដែលអាជ្ញាធរត្រូវតែពង្រាយកម្លាំងជាបន្ទាន់ ដើម្បីទប់​ស្កាត់​ការ​ចចេញចូលរបស់ប្រជាជនតាមច្រករបៀង។

ដោយឡែការសម្របសម្រួលការដឹកទំនិញចេញចូល នៅតែត្រូវធ្វើឡើងជាធម្មតា ដូចដែលបានព្រមព្រៀងកន្លងមក។ សម្តេចបញ្ជាក់ថា ប្រសិនបើកម្ពុជាមានកាធ្វេសប្រហែស នោះប្រទេសនិងខ្ទេចខ្ទាំ ទៅដោយកូវីដ១៩ ដែលរុញច្រានពីប្រទេសថៃមកផង និងរុញច្រានពីប្រទេសវៀតណាមមកផង។

សម្តេចដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ ឲ្យកងកម្លាំងប្រដាប់អាវុធ កងទ័ពតាមព្រំដែនវៀតណាម ត្រូវត្រួតពិនិត្យឲ្យបានតឹងរឹងបំផុត។

ហើយក្រសួងសុខាភិបាល ត្រូវផ្តល់ជំនួយរៀបចំកន្លែងធ្វើចត្តាឡីស័កឲ្យបានគ្រប់គ្រាន់ ដែលសម្តេចអះអាងថា នេះជាវិធានការដើម្បីសុវត្ថិភាពប្រជាជន ដែលកំពុងហ៊ុំព័ទ្ធពីប្រទេសថៃ និងវៀតណាម៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម