Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល ថា ក្រុមហាម៉ាស់ ចាប់សូម្បីទារក និងមនុស្សចាស់ជរា យកធ្វើជាចំណាប់ខ្មាំង

បានផុស

នៅ

ស្របពេលក្រុមហាម៉ាស់ បើកការវាយប្រហារទ្រង់ទ្រាយធំបំផុតលើអ៊ីស្រាអែល, អតីតនាយករដ្ឋមន្ត្រី Naftali Bennett បានប្រាប់ CNN ថា វាជាថ្ងៃដ៏លំបាកសម្រាប់រដ្ឋអ៊ីស្រាអែល និងពល​រដ្ឋអ៊ីស្រាអែល។ ចំនួនប្រជាជនអ៊ីស្រាអែលដែលត្រូវបានសម្លាប់មានចំនួនច្រើនណាស់ ហើ​យក្រុមហាម៉ាស់បានចាប់មនុស្សជាចំណាប់ខ្មាំង សូម្បីតែទារកនិងមនុស្សចាស់ជរា។

(រូបថត៖ Flash90)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនិយាយថា “យើង​មាន​ទារក​ដែល​ត្រូវ​បាន​ចាប់​ជាចំណាប់​ខ្មាំងទៅ​ក្នុង​តំបន់​ហ្គាហ្សា។ យើងមានលោកយាយវង្វេងវង្វាន់អាយុ៨០ឆ្នាំ ត្រូវបានចាប់ពង្រត់ចូលទៅក្នុងតំបន់ហ្គាហ្សា។ ដូច្នេះ វា​ជា​ថ្ងៃ​ដ៏​លំបាក​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​អ៊ីស្រាអែល”។

លោក Gilad Erdan និយាយក្នុងទូរទស្សន៍ Fox News កាលពីថ្ងៃអាទិត្យទី៨ខែតុលាថា “ទារក ស្ត្រី និងមនុស្សចាស់ ត្រូវបានអូសចេញពីផ្ទះ ចាប់ធ្វើជាចំណាប់ខ្មាំង”។

(រូបថត៖​ AFP)

លោកនិយាយថា “សត្វទាំងនេះ នឹងទទួលបានការតបស្នងចំពោះអ្វីដែលពួកគេប្រព្រឹត្ត ហើយពួកគេនឹងដឹងថា អំពើឃោរឃៅទាំងនេះ មិនអាចប្រព្រឹត្តម្តងទៀតប្រឆាំងនឹងជនស៊ីវិលរបស់យើងបានឡើយ”។

គិតត្រឹមយប់ថ្ងៃអាទិត្យទី៨ខែតុលា អ៊ីស្រាអែលបញ្ជាក់ថា​ តួលេខអ្នកស្លាប់នៅក្នុងប្រទេស បន្ទាប់ពីការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយដោយក្រុមសកម្មប្រយុទ្ធ ហាម៉ាស់ បានកើនឡើងដល់៧០០នាក់។

(រូបថត៖ AP)

ទូរទស្សន៍សាធារណៈ Kan និងប៉ុស្តិ៍លេខ 12 ក៏ដូចជាកាសែត Haaretz និង Times of Israel សុទ្ធតែបានរាយការណ៍ពីចំនួនអ្នកស្លាប់ដូចគ្នានេះ កាលពីថ្ងៃអាទិត្យ។

ដោយឡែក មន្ត្រីប៉ាឡេស្ទីននិយាយថា មនុស្សជាង ៤០០នាក់ត្រូវបានសម្លាប់ នៅក្នុងតំបន់ហ្គាហ្សា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ អ៊ីស្រាអែល រំដោះបានចំណាប់ខ្មាំងមួយចំនួន និងសម្លាប់ ក្រុមហាម៉ាស់ ១០ នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម