ព័ត៌មានជាតិ
ឧបនាយករដ្ឋមន្ត្រី នេត សាវឿន បញ្ជាឱ្យទប់ស្កាត់ការនាំចូលគ្រឿងញៀននៅគ្រប់ច្រកឆ្លងដែន
ឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានបញ្ជាឱ្យភាគីពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច បន្តបង្កើនការត្រួតពិនិត្យ និង ទប់ស្កាត់ការនាំគ្រឿងញៀនចូលកម្ពុជានៅគ្រប់ច្រកទ្វារព្រំដែន ហើយត្រូវបង្ក្រាបឱ្យបានទាន់ពេលវេលា។ ការបញ្ជារបស់លោក នេត សាវឿន ធ្វើឡើងតាមរយៈលិខិតមួយច្បាប់ កាលពីថ្ងៃទី៩ ខែតុលា ក្នុងការណែនាំដល់ភាគីពាក់ព័ន្ធសម្រាប់ការចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ដើម្បីទប់ស្កាត់ការនាំចូលគ្រឿងញៀនឱ្យកាន់តែមានប្រសិទ្ធភាព លោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានណែនាំដល់អង្គភាព ក៏ដូចជាមន្ត្រីមានសមត្ថកិច្ច ត្រូវបង្កើនការយកចិត្តទុកដាក់លើការត្រួតពិនិត្យនៅតាមច្រកទ្វារព្រំដែនអន្តរជាតិ ពិសេសនៅក្បែរតំបន់ត្រីកោណមាស ដោយត្រូវបន្ថែមឧបករណ៍ សម្ភារបច្ចេកទេស ម៉ាស៊ីនស្កែន សុនខហិតក្លិន ជាដើម។
លោកឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យមានការពង្រឹងសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន ទប់ស្កាត់ការនាំគ្រឿងញៀនចូលខុសច្បាប់តាមច្រករបៀង ច្រកទ្វេភាគី ច្រកទ្វារតំបន់ យកចិត្តទុកដាក់លើការនាំគ្រឿងញៀនតាមផ្លូវទឹក លំហសមុទ្រ និងកំពង់ផែអន្តរជាតិ និងបង្កើនការត្រួតពិនិត្យលើបញ្ញើប្រៃសណីយ៍ពីបរទេស និងចេញទៅក្រៅប្រទេស ជាពិសេសការពង្រឹង និងលើកកម្ពស់សមត្ថភាពជាប្រចាំជូនដល់មន្ត្រីនៃកងកម្លាំងមានសមត្ថកិច្ចនៅគ្រប់ច្រកទាំងអស់។
បន្ថែមពីនេះ ឧបនាយករដ្ឋមន្ត្រីរូបនេះ ក៏បានជំរុញដល់ក្រសួងស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់ភាគីពាក់ព័ន្ធ ត្រូវបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ និងសហការជាមួយភាគីប្រទេសជាមិត្ត ក្នុងការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធនឹងការនាំគ្រឿង ញៀនឆ្លងដែន ដើម្បីទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលាផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៧ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ុយក្រែន ចាត់វិធានការផ្សះផ្សាទំនាក់ទំនងជាមួយប៉ូឡូញ ក្រោយវិវាទជុំវិញការដាក់ឈ្មោះកងទ័ព


