ព័ត៌មានអន្ដរជាតិ
ពលករថៃលាក់ខ្លួនក្នុងចម្ការម្ទេស អស់រយៈពេល ១០ ម៉ោង ទើបមានទាហានអ៊ីស្រាអែលមកជួយ
កម្មករម្នាក់មកពីខេត្ត Buri Ram នៃប្រទេសថៃបានរៀបរាប់ថា គាត់បានលាក់ខ្លួននៅក្នុងចម្ការម្ទេសអស់រយៈពេល ១០ ម៉ោង ខណៈក្រុមសកម្មប្រយុទ្ធហាម៉ាស់បានវាយឆ្មក់ទីក្រុងអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍ ទី៧ ខែតុលា ។

លោក Pramool Kosasod អាយុ ៣៧ ឆ្នាំបានរៀបរាប់ពីទុក្ខលំបាករបស់គាត់ប្រាប់ភរិយាឈ្មោះ Kitiya Dasri អាយុ ៣០ ឆ្នាំតាមរយៈការហៅទូរស័ព្ទជាវីដេអូ វេលាម៉ោង ៧ យប់ថ្ងៃចន្ទ ទី៩ ខែតុលាថា រូបគេបានរួចផុតពីការវាយប្រហារហើយ ក្រោយសំងំលាក់ខ្លួនក្នុងចម្ការម្ទេស ។
បើតាមភរិយាពលកររូបនោះបានឲ្យដឹងថា លោក Pramool និងកម្មករថៃចំនួន ១២ នាក់ទៀតកំពុងនៅក្នុងជំរំ នៅពេលដែលពួកគេបានឮមនុស្សគោះទ្វារ ហាក់ដូចជាព្យាយាមសម្រុកចូលមក ។
ក្រោយមកអ្នកថែទាំជំរំបានប្រាប់កម្មករកុំឲ្យបើកទ្វារឲ្យសោះ ហើយភ្លាមៗនោះស្រាប់តែមានសំឡេងបាញ់កាំភ្លើងបន្លឺឡើងនៅខាងក្រៅ ហើយគ្រប់គ្នាក៏ព្យាយាមការពារខ្លួនយ៉ាងរន្ធត់ ។ ស្នូរកាំភ្លើងនៅតែបន្តរហូតដល់ឆេះជំរំ បណ្ដាលឲ្យកម្មករផ្អើលរត់គេចខ្លួន ។
បន្ទាប់ពីនោះ Pramool បានរត់រកកន្លែងលាក់ខ្លួន ហើយប្រទះឃើញចម្ការម្ទេសមួយនៅក្បែរជំរំ ។ គាត់សំងំនៅទីនោះចាប់ពីម៉ោង ៧ ព្រឹក ដល់ ៥ ល្ងាច ទម្រាំទាហានអ៊ីស្រាអែលមកដល់ ដើម្បីដឹកពលករថៃទាំងអស់ទៅកាន់កន្លែងមានសុវត្ថិភាព ។

សូមបញ្ជាក់ថា លោក Pramool បានទៅអ៊ីស្រាអែល ធ្វើការជាអ្នកវេចខ្ចប់បន្លែតាំងពីខែមករា ឆ្នាំ ២០២២ មកម្ល៉េះ ហើយគិតត្រឹមថ្ងៃអង្គារ មានជនជាតិថៃ ១៨ នាក់បានស្លាប់ក្នុងការប៉ះទង្គិចគ្នាមិនធ្លាប់មានរវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែល ខណៈរដ្ឋាភិបាលប្រកាសថា ពលករថៃ ១៥ នាក់នឹងមកដល់ប្រទេសវិញ នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលា ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ តួលេខជនបរទេស ស្លាប់នៅអ៊ីស្រាអែល ក្នុងនោះ ថៃ ច្រើនជាងគេ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


