ព័ត៌មានជាតិ
អាជ្ញាធរក្រុងសិរីសោភ័ណជម្លៀសពលរដ្ឋ១៣៧គ្រួសារពីជំនន់ទឹកភ្លៀងរកទីទួលសុវត្តិភាព
លោក ស្រេង សុផល អភិបាលក្រុងសិរិសោភ័ណ អ្នកស្រី ឆាត សុជា ចៅសង្កាត់ព្រះពន្លា និងក្រុមការងារបានចុះពិនិត្យស្ថានភាពទឹកក្នុងភូមិសាស្រ្តក្រុងសិរីសោភ័ណ ពេលដែលទឹកមានការជន់ឡើងនៅតំបន់មួយចំនួន នៅក្នុងក្រុងសិរីសោភ័ណ។

ការចុះពីនិត្យពីស្ថានភាពទឹកនេះ មានប្រជាពលរដ្ឋចំនួន១៣៧គ្រួសារ កំពុងប្រឈមនឹងជំនន់ទឹកភ្លៀង។ ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលា អាជ្ញាធបានជម្លៀសប្រជាពលរដ្ឋចំនួន១៣៧គ្រួសារ មកដាក់នៅក្នុងបេនឡានថ្មី ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោក ស្រេង សុផល បានបញ្ជាក់ឲ្យបន្តទៀតថា ស្ថានភាពទឹកនៅតំបន់មួយចំនួន នៅក្នុងក្រុងសិរីសោភ័ណនេះ មានការជន់ឡើង តំបន់ខ្លះទឹកហូរលើផ្លូវ ដូចជាក្នុងសង្កាត់ព្រះពន្លា។ ចំពោះដំណាំកសិកម្មវិញលោកបញ្ជាក់ថា មិនទាន់ទទួលរងផលប៉ះពាល់នោះទេ បើធៀបទៅនឹងឆ្នាំ២០២០ ទឹកឡើងខ្លាំងទឹកលិចស្ទើរទូទាំងខេត្ត តែឆ្នាំ២០២៣នេះតូច មិនទាន់ដល់កម្រិតដូចឆ្នាំ២០២០នោះទេ។

ក្នុងនោះលោកក៏បានសំណូមពរដល់បងប្អូនពលរដ្ឋដែលរស់នៅតំបន់ផ្លូវទឹក ឬតំបន់ទំនាបធ្លាប់ទទួលរងការជន់លិច ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះកូនចៅតូចៗ មិនត្រូវបណ្តែតបណ្តោយឲ្យចុះលេងទឹកឡើយ ក្រែងកើតមានករណីលង់ទឹកជាយថាហេតុណាមួយកើតឡើង ពិសេសត្រូវប្រុងប្រយ័ត្ន សត្វអសិរពិសជាដើម បើមានករណីសត្វទិច ឬខាំ ត្រូវប្រញ៉ាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដើម្បីធ្វើការព្យាបាលឲ្យបានទាន់ពេលវេលា។ ម្យ៉ាងវិញទៀត លោក ស្រេងសុផល បានឲ្យកំលាំងទាំង៣ មានកំលាំងនគរបាល កំលាំងអាវុធហត្ថ និងកំលាំងយោធា ត្រៀមរួចជាស្រេចនូវឧបករណ៍ ឬសម្ភារសម្រាប់សង្គ្រោះបន្ទាន់ ក្នុងករណីជំនន់ទឹកភ្លៀងកើនឡើង ដើម្បីជួយសង្គ្រាះបងប្អូនពលរដ្ឋ នៅមូលដ្ឋានឲ្យបានទាន់ពេលវេលា។ ពេលដែលជន់ទឹកភ្លៀង បានធ្លាក់មកបណ្តើរពីប្រទេសថៃ ហើយលោកបានណែនាំដល់សង្កាត់នីមួយៗ ត្រូវចុះពិនិត្យតាមដាន ឲ្យបានជាប្រចាំ អំពីស្ថានភាពទឹក។ជាវិធានការទៅពេលខាងមុខ សង្កាត់ទាំងអស់នៅក្នុងក្រុង ត្រូវរិះរកគ្រប់មធ្យោបាយ សម្រាប់រក្សាទឹកទុកប្រើប្រាស់ នៅរដូវប្រាំងពេលខាងមុខ ដោយឆ្នាំនេះសង្កេតឃើញថា ទឹកជន់ឆ្នាំនេះតិចជាងបណ្តាឆ្នាំមុនៗ ដែលតម្រូវឲ្យយើងជាអាជ្ញាធរធ្វើយ៉ាងរក្សាទឹកទុកប្រើប្រាស់ នៅរដូវប្រាំងខាងមុខ កុំឲ្យមានការខ្វះខាត។

គួរបញ្ជាក់ផងដែរថា ខេត្តបន្ទាយមានជ័យមាន២ក្រុង និង៧ស្រុក ទូរលេខមាននេះមានតែក្រុងសិរីសោភ័ណទេចំណែក ក្រុងប៉ោយប៉ែត និងស្រុកទាំង៧ចាំសរុបនៅពេលក្រោយ៕
អត្ថបទ៖ វ៉ាន់ ណាង









-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៧ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


