ព័ត៌មានជាតិ
ក្រសួងការងារ ប្រកាសពីតម្រូវការពលកម្មជិត ៤ ម៉ឺនកន្លែង លើវិស័យ ៣ នៅកម្ពុជា
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញឲ្យដឹងថា បច្ចុប្បន្ននេះ ក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថាន ជាច្រើនកំពុងត្រូវការកម្លាំងពលកម្មប្រមាណជិត ៤ម៉ឺនកន្លែង លើផ្នែកវិស័យទាំង ៣ នៅកម្ពុជា។

តាមរយៈតេឡេក្រាមរបស់ក្រសួងការងារ នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ឱកាសការងារជិត ៤ម៉ឺនកន្លែង ស្ទើរគ្រប់ ២៥ខេត្ត-ក្រុង កំពុងផ្តល់ឱកាសការងារដល់សិស្ស និស្សិត យុវជន ដែលកំពុងស្វែងរកការងារធ្វើដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។ ក្នុងនោះដែរ ពាក់ព័ន្ធទៅនឹងការងារជិត ៤ម៉ឺនកន្លែងតម្រូវលើវិស័យចំនួន ៣ ដូចជា វិស័យកសិកម្ម វិស័យឧស្សាហកម្ម និងវិស័យសេវាកម្មជាដើម។
ទន្ទឹមនោះ ក្រសួងការងារក៏បានគូសបញ្ជាក់បន្ថែមថា នៅក្នុងរាជធានីភ្នំពេញ មានតម្រូវការពលកម្ម ៥,៧៦៨កន្លែង ក្នុងនោះមានវិស័យឧស្សាហកម្ម ២,៩០៤កន្លែង និងវិស័យសេវាកម្ម ២,៨៦៤កន្លែង។ ខេត្តរតនគិរី តម្រូវការពលកម្ម ៨,៤០០កន្លែង មានតែវិស័យកសិកម្ម តែមួយប៉ុណ្ណោះ។ ខេត្តកណ្ដាល មានតម្រូវការពលកម្ម ៤,៣៥១កន្លែង ក្នុងនោះមានវិស័យឧស្សាហកម្មចំនួន ៤,២៣២កន្លែង និងវិស័យសេវាកម្មចំនួន ១១៩កន្លែង។ ខេត្តក្រចេះ តម្រូវការពលកម្មប្រមាណជា ៣,២០១កន្លែង មានវិស័យកសិកម្មចំនួន ២,២០១កន្លែង និងវិស័យឧស្សាហកម្មចំនួន ១,០០០កន្លែង។ ខេត្តបន្ទាយមានជ័យ មានតម្រូវការ ២,១៥៦កន្លែង ដោយក្នុងនោះមានតម្រូវការលើវិស័យឧស្សាហកម្មចំនួន ១,៦៥២កន្លែង និងវិស័យសេវាកម្មប្រមាណ ៥០៤កន្លែង។

ខេត្តកោះកុង ផ្តល់ជូន ១,៣២៧កន្លែង លើវិស័យឧស្សាហកម្ម ១,៣០៥កន្លែង និងវិស័យសេវាកម្មចំនួន ១៧កន្លែង។ ខេត្តស្វាយរៀង មានតម្រូវការពលកម្មចំនួន ១,៣០៥កន្លែង លើវិស័យឧស្សាហកម្ម ១,១៥៨កន្លែង និងវិស័យសេវាកម្ម ១៤៧កន្លែង។ ខេត្តស្ទឹងត្រែង មាន ១,២២២កន្លែង ក្នុងនោះមានវិស័យកសិកម្ម ១,១៩៤កន្លែង និងវិស័យសេវាកម្ម ២៣កន្លែង។ ខេត្តព្រះសីហនុ មាន ១,១៦៩កន្លែង តម្រូវលើវិស័យឧស្សាហកម្មប្រមាណ ១,១១២កន្លែង និងវិស័យសេវាកម្ម ៥៧កន្លែង និងបណ្ដាខេត្តមួយចំនួនទៀត ៤,០៣១កន្លែង ក្នុងនោះមានវិស័យកសិកម្ម ៤២កន្លែង វិស័យឧស្សាហកម្ម ២,១៩៣កន្លែង និងវិស័យសេវាកម្មចំនួន ១,៧៩៦កន្លែងផងដែរ។

ពាក់ព័ន្ធទៅនឹងការជ្រើសរើសការងារខាងលើនេះ សម្រាប់អ្នកដែលនៅតាមបណ្ដាខេត្តនីមួយៗ ជាពិសេស សិស្សនិស្សិត និងយុវជន ដែលរស់នៅក្នុងរាជធានីភ្នំពេញ ដែលកំពុងរកការងារធ្វើ អាចត្រៀមឯកសារ ដើម្បីទទួលបានការងារភ្លាមៗពីបណ្ដាក្រុមហ៊ុនជាច្រើន និងអាចទាក់ទងទៅកាន់ទី ភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០៧៧ ២៣ ២៣ ៧៨ និង ០១៦ ៧៨ ៦៦ ៥៥៕
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


