ព័ត៌មានជាតិ
លោក សេង លាង ត្រូវប្រកាសតែងតាំងជាប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យជំនួសលោក ងួន ណារ៉ា ដែលផ្លាស់ទៅរាជធានី
នៅព្រឹក ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៣ នៅក្នុងបរិវេណសាលាដំបួងខេត្តបន្ទាយមានជ័យបានធ្វើពិធីប្រកាសផ្ទេរ និង ចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ។
ក្នុងពីប្រកាសចូលកាន់មុខតំណែងនោះមានការចូលរួមពីលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។

លោក ងួន ណារ៉ា ប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យដែលត្រូវផ្លាស់ចេញមានប្រសាសន៍ថា អស់រយៈពេលដែលគាត់កាន់កាប់គិតមកដល់ត្រឹមថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៣នេះ មានរយៈពេលជាង ៤ ឆ្នាំ ដែលរួបលោកបានបំពេញការងារជាប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ លោកបានខិតខំបំពេញតួនាទីភារកិច្ចតាមការទទួលខុសត្រូវ ដោយបានធ្វើការរួមជាមួយព្រះរាជអាជ្ញា ចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី។
ក្នុងនោះស្ថិតិសំណុំរឿងប្រចាំឆ្នាំរយៈពេលជាង៤ឆ្នាំ ៣ ខែ មានសំណុំរឿង សល់ពីមុនមានចំនួន ១ ៧២៤ រឿង សំណុំរឿង ចូលថ្មីមានចំនួន ៤.៧៣៤រឿង ក្នុងនោះសំណុំរឿងចាត់ការរួចចំនួន ៥.១៤៨ រឿង កំពុចាត់ការ ៧៧៥រឿង
និងសំណុំរឿងកំពុងចាត់ការមានចំនួន៦៦០រឿង មានសំណុំរឿងព្រហ្មទណ្ឌជំនុំជម្រះសំណុំរឿងរដ្ឋប្បវេណី សំណុំរឿងអនុវត្តជាច្រើនទៀត។

លោក សេង លាង ប្រធានថ្មីសាលាដំបូងខេត្តបន្ទាយមានជ័យបានថ្លែងអំណរគុណចំពោះថ្នាក់លើបានតែងតាំងរូបលោក ហើយលោកសូមប្តេជ្ញាចិត្តខិតខំទ្វេដង ដើម្បីបំពេញការងារតាមតួនាទីភារកិច្ចឲ្យបានលទ្ធផល និងមានប្រសិទ្ធភាពល្អប្រកបដោយការទទួលខុសត្រូវ។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យទទួលស្គាល់លទ្ធផលការងាររបស់ប្រធានសាលាដំបូងចាស់សង្ឃឹមថាប្រធានថ្មីសាលាដំបូងខេត្តនេះនឹងបន្តស្នាដៃឲ្យកាន់តែល្អ ពិសេសសហការ និងរកយុត្តិធម៌ជូនពលរដ្ឋជាភាគីក្តី ។

លោក កើត រិទ្ធ បានមានប្រសាសន៍ថា ថ្វីត្បិតការផ្លាស់ប្តូរកន្លែង តួនាទីភារកិច្ចរបស់មន្ត្រីជាដំណើរប្រព្រឹត្តិទៅធម្មតានៃរដ្ឋបាលការងារប៉ុន្តែវាក៏ដើម្បីពង្រឹងលទ្ធផល និងប្រសិទ្ធិភាពការងារផង និងលើកទឹកចិត្តមន្ត្រីដែលខិតខំធ្វើការផង។
លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានផ្តាំផ្ញើ និងណែនាំការងារមួយចំនួន ហើយជំរុញឲ្យចៅក្រមម្នាក់កាត់ក្តីយ៉ាងហោចឲ្យបាន១ទៅ២រឿងក្នុង១ថ្ងៃៗ ពោលគឺ១ឆ្នាំឲ្យបានប្រមាណ ២០៥ រឿងចៅក្រមម្នាក់ៗក្នុងការពន្លឿនការកាត់ក្តីសំណុំរឿងគ្រឿងញៀនដែលកើនខ្ពស់រាល់ថ្ងៃដូចដែលសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍។
លោក កើត រិទ្ធ បានមានប្រសាសន៍បន្តថា ដូចម្តេចដែលហៅថាច្បាប់? ច្បាប់គឺជាយុត្តិធម៌នៅចំពោះមុខចៅក្រមគឺនិយាយអំពីច្បាប់ នៅចំពោះមុខច្បាប់គឺគេនិយាយអំពីយុត្តិធម៌ នៅចំពោះមុខយុត្តិធម៌គឺគេនិយាយអំពីភាពត្រឹមត្រូវ គឺគេនិយាយពីសច្ចធម៌នៅចំពោះមុខច្បាប់គឺយុត្តិធម៌ និងស្មើភាពគ្នា៕
អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


