Connect with us

ព័ត៌មានអន្ដរជាតិ

អតីតនាយករដ្ឋមន្ត្រី អ៊ីស្រាអែល ស្នើឲ្យលោក Netanyahu លាលែងពី​តំណែង

បានផុស

នៅ

អតីតឥស្សរជនដ៏លេចធ្លោ រួមទាំងអតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Ehud Barak បានសម្តែងក្ដីព្រួយបារម្ភអំពីការដឹកនាំរបស់លោក Benjamin Netanyahu និងស្នើឲ្យលោកលាលែងពីតំណែងផងដែរ ចំពេលដែលប្រទេសកំពុងជាប់ដៃធ្វើសង្គ្រាមជាមួយក្រុមហាម៉ាស់ ។

លោក Ehud Barak

ទន្ទឹមនោះ លោក Barak ក៏បាន​ពណ៌នា​ការ​វាយលុក​របស់​ក្រុមហាម៉ាស់ថាជា “ការ​វាយ​ប្រហារ​ដ៏​ធ្ងន់ធ្ងរ​បំផុត​ដែល​អ៊ីស្រាអែលមិនធ្លាប់​ទទួល​រងឡើយ​ ចាប់​តាំង​ពី​ការ​បង្កើត​ឡើងប្រទេសឡើង ។ លោកថែមទាំង​បាន​សម្តែង​ការ​សង្ស័យ​ចំពោះ​សមត្ថភាព​របស់​លោក Netanyahu ផងដែរក្នុង​ការ​ដឹកនាំប្រទេស ​បន្ទាប់​ពី​ព្រឹត្តិការណ៍​ដ៏​មហន្តរាយ​បែប​នេះ” ។

ការរិះគន់ទាំងនេះកើតឡើង បន្ទាប់ពីមានក្ដីព្រួយបារម្ភកាន់តែខ្លាំងឡើងក្នុងប្រទេសអ៊ីស្រាអែលអំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការធានាការដោះលែងចំណាប់ខ្មាំង ដែលក្រុមហាម៉ាស់កំពុងចាប់ឃុំខ្លួននៅតំបន់ហ្គាហ្សា ។ គ្រួសារខ្លះបានជំរុញឲ្យមានកិច្ចចរចា ខណៈដែលអ្នកផ្សេងទៀតគាំទ្រដល់ប្រតិបត្តិការយោធាជាបន្ទាន់ ដើម្បីកម្ចាត់ថ្នាក់ដឹកនាំក្រុមហាម៉ាស់ ទោះបីស្ថិតក្នុងហានិភ័យនៃសុវត្ថិភាពរបស់ចំណាប់ខ្មាំងក៏ដោយ ។

លោក Benjamin Netanyahu

តំណែងរបស់លោក Netanyahu កំពុងស្ថិតនៅក្រោមកម្ដៅ សូម្បីតែមុនពេលការវាយប្រហាររបស់ក្រុមហាម៉ាស់ ជាពិសេសពាក់ព័ន្ធនឹងគោលបំណងកែប្រែប្រព័ន្ធតុលាការ និងបញ្ហាច្បាប់របស់អ៊ីស្រាអែល រួមទាំងការកាត់ក្តីពុករលួយក្រោមរដ្ឋាភិបាលរបស់លោកផងដែរ ស្របពេលការស្ទង់មតិបានបង្ហាញថា ប្រជាជនអ៊ីស្រាអែលភាគច្រើនចង់ឲ្យលោក Netanyahu ទទួលខុសត្រូវចំពោះការបរាជ័យទាំងនេះ ។

បន្ទាប់ពីការវាយប្រហារយ៉ាងសន្ធាប់របស់ក្រុមហាម៉ាស់រួចហើយ ក្រុមបាតុករក៏បានប្រមូលផ្តុំគ្នានៅខាងក្រៅទីស្នាក់ការយោធាអ៊ីស្រាអែល ដើម្បីបង្ហាញពីការព្រួយបារម្ភរបស់ពួកគេអំពីការដឹកនាំរបស់លោក Netanyahu ហើយវិបត្តិនេះបានជំរុញឲ្យមានការអំពាវនាវជាថ្មីសម្រាប់លោក Netanyahu ឲ្យចុះចេញពីតំណែង និងគួរតែរកមេដឹកនាំផ្សេងទៀតដឹកនាំប្រទេស ក្នុងគ្រាដ៏លំបាកមួយនេះ ។

ស្ថានភាពនេះក៏ស្របពេលជាមួយនឹងភាពចម្រូងចម្រាសជុំវិញលោកឧត្តមសេនីយទោចូលនិវត្តន៍ Gal Hirsch ដែលត្រូវបានតែងតាំងឲ្យសម្របសម្រួលការជួយសង្គ្រោះចំណាប់ខ្មាំងអ៊ីស្រាអែល បន្ទាប់ពីក្រុមហាម៉ាស់ចាប់ពង្រត់យកទៅ ។ ក្រុមមន្ត្រីការពារជាតិបានរិះគន់លោក Hirsch ចំពោះសកម្មភាព ក៏ដូចជាការខកខានក្នុងការអនុវត្តតួនាទីរបស់គាត់ប្រកបដោយប្រសិទ្ធភាព រួមទាំងកង្វះភាពជាអ្នកដឹកនាំនៅក្នុងជួររដ្ឋាភិបាលរបស់លោក Netanyahu ផងដែរ ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ អតីតរដ្ឋមន្ត្រីការពារជាតិ អាមេរិក ថា ការវាយបករបស់ អ៊ីស្រាអែល លើក្រុមហាម៉ាស់ គឺជាសិទ្ធិការពារខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

អ្នក​មាន​វិជ្ជាជីវៈ​សុខាភិបាល​ មិនត្រឹមតែមានចំណេះជំនាញ​ ត្រូវមានគុណធម៌ មេត្តានិងករុណា

ព័ត៌មានជាតិ១ ម៉ោង មុន

មុខរបរច្នៃស្បែកក្រពើ ផលិតកាបូប និងស្បែកជើង នៅតែមានទីផ្សារល្អ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ អំពាវនាវឲ្យពលរដ្ឋបន្តស្មារតីជាតិនិយម ដើម្បីបង្ហាញពីទឹក​ចិត្ត​មោះមុត​​ក្នុងការទប់​ស្កាត់រាល់​សកម្ម​ភាព​ឈ្លាន​ពានរបស់សត្រូវ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាលខេត្តតាកែវ ចាប់ផ្តើមផ្តល់ពាក្យ និងទទួលពាក្យស្នើសុំប្រឡងចូលក្របខ័ណ្ឌមន្រ្តីពន្ធនាគារ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ទាហានថៃជាន់មីន
អត្ថាធិប្បាយ៥ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

Sokha Hotels

ព័ត៌មានពេញនិយម