ព័ត៌មានជាតិ
ពិធីបុណ្យអុំទូក ២ ថ្ងៃ នៅខេត្តបន្ទាយមានជ័យ ទទួលបានអ្នកទេសចរជាង ១៥ ម៉ឺននាក់
ការប្រណាំងទូក នៃពិធីបុណ្យអុំទូក បណ្ដែតប្រទីបសំពះព្រះខែ ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តបន្ទាយមានជ័យ
ដែលមានរយះពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៣ មានភ្ញៀវទេសចរមកលេងកម្សាន្តចំនួន ១៥០.០០០ នាក់ក្នុងនោះក៏មានភ្ញៀវអន្តរជាតិផងដែរ។
លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរ អប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យតំណាងអនុគណៈកម្មការការបច្ចេកទេសនៃគណ:កម្មាធិការរៀបចំបុណ្យជាតិអន្តរជាតិខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ទូកងដែលបានចូលរួមប្រណាំងមានចំនួន ២៨ ទូក។ ក្នុងនោះទូក “ង” ចំណុះ ៧៥ នាក់ មួយទូក, ចំណុះ ៧២ នាក់ មួយទូក, ចំណុះ ៦៩ នាក់ មួយទូក, ចំណុះ ៤៧ នាក់ មួយទូក, ចំណុះ ៤៥ នាក់ មួយទូក, ចំណុះ ២២ នាក់ ១៣ ទូក, ចំណុះ ៥ នាក់ ចំនួន ៨ ទូក និងចំណុះ ៤ នាក់ ២ ទូក។


ពិធីប្រណាំងទូកនៅខេត្តបន្ទាយមានជ័យមានការចូលរួមពីលោក កែ គឹមយ៉ាន សមាជិកឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រ លោក ប្លែក វារី ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។
ថ្លែងក្នុងឱកាសនោះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ការរៀបចំពិធីប្រណាំងទូកធ្វើឡើងដើម្បីជាការកម្សាន្តសប្បាយរំសាយពីការនឿយហត់របស់ប្រជាពលរដ្ឋទាំងនៅក្នុងខេត្ត ក៏ដូចជាមកពីបណ្តាខេត្តជិតឆ្ងាយផងនិងក៏ដើម្បីចូលរួមអបអរសាទរព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ ដែលនឹងមកដល់នៅថ្ងៃទី ២៧-២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ក្នុងគោលដៅចូលរួមថែរក្សាទំនៀមទម្លាប់វប្បធម៌ ប្រពៃណីជាតិដែលមានជាយូរលង់មកហើយ។
លោកអ៊ុំ រាត្រី បានឲ្យដឹងបន្តទៀតថា ពិធីប្រណាំងទូកនេះគឺជាការឧទ្ទិសរំលឹកពីវីរ:ភាពនៃនៃកុលបុត្រកងទ័ពជើងទឹកខ្មែរក្នុងសម័យអង្គរ (គស ៨០២-១២៣៤) ដែលច្បាំងជាញជ័យនឹងកងទ័ពចម្បាំង នៃកុលបុត្រខ្មែរជំនាន់ដើម ក្នុងការវាយយកទឹកដីមហានគរពីការឈ្លានពានរបស់សត្រូវ។
ពិធីនេះក៏ឧទ្ទិសដល់គុណព្រះធរណីនិងព្រះគង្គា ដែលបាននាំមកនូវដីល្បាប់ដ៏មានជីវជាតិមកស្រោចស្រពលើផ្ទៃដី
ឲ្យផលដំណាំប្រជាកសិករទទួល ផលល្អប្រសើរសម្រាប់ជីវភាព ប្រកបដោយភាពសុខក្សេមក្សាន្ត។

ក្នុងឱកាសនៃព្រឹត្តិការណ៍ពិធីបុណ្យអុំទូក ក្មុងពេលរាត្រីក៏មានការតាំងពិព័រណ៍លក់ផលិតផលភូមិមួយផលិតផលមួយនិងផលិតផលទូទៅនៅបរិវេណសួនមានជ័យនាកណ្តាលទីប្រជុំជនខេត្ត និងការបណ្តែតប្រទីបពីអង្គភាពរដ្ឋបាលខេត្ត មន្ទីរ អង្គភាព/បញ្ជាការដ្ឋាន ស្នងការដ្ឋាន រដ្ឋបាលក្រុង ស្រុកចំនួននៅលើស្ទឹងសិរីសោភ័ណ៕
អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១៣ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


