សន្តិសុខសង្គម
ចាប់ខ្លួនវេជ្ជបណ្ឌិតម្នាក់បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីស៊ីដាច់ប្រាក់រត់ការចូលធ្វើគ្រូពេទ្យស្ម័គ្រចិត្ត ជាង១៤ម៉ឺនដុល្លារ
កាលពីរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនវេជ្ជបណ្ឌិតម្នាក់បញ្ជូនទៅតុលាការ ពាក់ពន្ធពីបទរំលោភលើទំនុកចិត្ត (ស៊ីដាច់ប្រាក់គេរត់ការចូលក្រមខណ្ឌគ្រូពេទ្យស្ម័គ្រចិត្ត ជាង១៤ម៉ឺនដុល្លារអាមេរិក) ប្រព្រឹត្តនៅរាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានបង្ហើបឲ្យដឹងថា ជនសង្ស័យឈ្មោះ សុខ ប៉ ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរវេជ្ជបណ្ឌិ មានទីលំនៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រភពឲ្យដឹងទៀតថា ជនសង្ស័យមានមិត្តភក្តិជិតស្និតម្នាក់ រាប់អានគ្នាតាំងពីឆ្នាំ១៩៩០ លុះមកដល់តំណាក់កាលផ្ទុះជំងឺរាតត្បាតកូវីដ១៩ មិត្តភក្តិនោះក៏បានពឹងពាក់ជនសង្ស័យឲ្យជួយរត់ការកូនក្មួយ៤នាក់ចូលបម្រើការងារជាគ្រូពេទ្យស្ម័គ្រ ចិត្តនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នៅមន្ទីរពេទ្យព្រះកុសមៈ ២នាក់ មណ្ឌលសុខភាពជើងគោក២នាក់ និងនៅមណ្ឌលស្ម័គ្រចិត្តសេនាពិជ័យ ទៀ បាញ់ ចំនួន២១នាក់ ។

ការពឹងពាក់ខាងលើនេះដើមបណ្តឹងបានប្រគល់ប្រាក់ឲ្យទៅជនសង្ស័យតាមតំណាក់កាល ក្នុងម្នាក់ចាប់ពី ៣៥០០ ដល់ទៅ ៨ ០០០ ដុល្លារ សរុបទាំងអស់ចំនួន១៤១ ៧០០ ដុល្លារអាមេរិក ។ ក្រោយពេលប្រគល់ និងទទួលប្រាក់ជាបន្តបន្ទាប់រួចហើយ ជនសង្ស័យមិនបានគោរពតាមកិច្ចសន្យា ឬដែលហៅថា ការពឹងពាក់នោះទេ ខណៈម្ចាស់លុយសួរនាំជនសង្ស័យចេះតែឆ្លើយដោះសាររហូត។ ការសន្យាឬការពឹងពាក់នោះបានក្លាយជាការសន្យាខ្យល់ ដូច្នោះដើមបណ្តឹងក៏បានតាមទារប្រាក់មកវិញ ប៉ុន្តែជនសង្ស័យចេះតែឆ្លើយដាក់អ្នកនេះអ្នកនោះ ថែមទាំងបិទទូរស័ព្ទគេចវេសទៀតផង ។ ដោយមើលឃើញទង្វើដែលគួលែងឲ្យជឿទុកចិត្ត ម្ចាស់ប្រាក់បានដាក់ពាក្យបណ្តឹងទៅសមត្តកិច្ច ឲ្យជួយចាត់ការតាមផ្លូវច្បាប់។ ចំណែកជនសង្ស័យបានបដិសេធចំពោះការចោទប្រកាន់នេះ ដោយអះអាងថា ខ្លួនមិនបាននៅជំពាក់លុយថ្លៃរត់ការទេ។ តែទោះជាយ៉ាងណាក្តីសំណុំរឿងខាងលើ កំពុងស្ថិតនៅតំកាលស្ថាប័នអយ្យការបើកការស៊ើបសួរ លទ្ធផលចុងក្រោយយ៉ាងណានោះគង់តែដឹង៕
អត្ថបទ៖ មករា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ