Connect with us

ព័ត៌មានជាតិ

សិស្សប្រឡងជាប់និទ្ទេស A នៅ​ខេត្តត្បូងឃ្មុំទទួល​បាន​ការ​លើកទឹកចិត្ត​ថវិកាម្នាក់ ២ លាន​រៀល

បានផុស

នៅ

លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំនៅថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២៣ បានចុះ​ជួបសំណេះសំណាលជាមួយអាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងផ្តល់ប្រាក់រង្វាន់លើកទឹក​ចិត្តដល់សិស្សដែលប្រឡងជាប់សញ្ញាបត្រទុតិយភូមិទទួលបាននិទ្ទេស A ចំនួន ៩ នាក់ និងសិស្សានុសិស្សសញ្ញាបត្រទុតិយភូមិ សម័យប្រឡងថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅស្រុកអូរាំងឪខេត្តត្បូងឃ្មុំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​រដ្ឋមន្រ្តី​បានកោតសសើរនិងថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្ស ដែលតែងតែជំរុញលើកទឹកចិត្ត អប់រំកូនក្មួយ ក្នុងការសិក្សារៀនសូត្រ គួបផ្សំការយកចិត្តទុកដាក់ខិតខំបង្ហាត់បង្រៀន អប់រំទូន្មានណែនាំ​ឲ្យខិតខំរៀនសូត្រ ទើបបានទទួលលទ្ធផលផ្លែផ្កាដ៏ល្អនាពេលនេះស្របពាក្យស្លោក «អ្នកចេះគឺជាប់»។

នាឱកាសនោះ លោក អ៊ាង សុផល្លែត បានឧបត្ថម្ភថវិកាលើកទឹកចិត្តដល់​សិស្សប្រឡងជាប់និទ្ទេស A ចំនួន ៩ នាក់ ក្នុងម្នាក់ថវិកា ២ លានរៀល។ បន្ថែមពីនេះ​ក៏​ឧបត្ថម្ភ​ជូនប្រធាន អនុប្រធានការិយាល័យ​អប់រំយុវជន និងកីឡាស្រុក ៣ នាក់ ក្នុងម្នាក់ថវិកា ១០ម៉ឺនរៀល, នាយក នាយករងវិទ្យាល័យ ៨ នាក់ ក្នុងម្នាក់ ថវិកា ១០ ម៉ឺនរៀល, លោកគ្រូ អ្នកគ្រូ បង្រៀនវិទ្យាល័យចំនួន ១០ នាក់ ក្នុងម្នាក់ថវិកា ១០ម៉ឺនរៀល, សិស្សចំណាត់ថ្នាក់លេខ១ ដល់លេខ ៥ ចំនួន ២២០ នាក់ ក្នុងម្នាក់ថវិកា ១ ម៉ឺនរៀល, សិស្សានុសិស្សដែលជាប់និងធ្លាក់ចំនួន ៤៧០ នាក់ ក្នុងម្នាក់ ៥ ម៉ឺនរៀល សមាជិកអចិន្ត្រៃយ៍គណបក្សស្រុក ១៧ នាក់ ក្នុងម្នាក់ ១០​ម៉ឺន​រៀល និងមេឃុំទាំង ៧ ក្នុងម្នាក់ ១០ ម៉ឺនរៀលផងដែរ។

លោក​រដ្ឋមន្រ្តី​បានលើកទឹកចិត្តសិស្សានុសិស្សទាំងអស់ត្រូវបន្តខិតប្រឹងប្រែងសិក្សារៀនបន្ថែមទៀត ជាពិសេសជំនាញបច្ចេកវិទ្យា និងភាសាបរទេស ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ប្រកបដោយប្រសិទ្ធភាព​ខ្ពស់​ឆ្ពោះទៅសម្រេចក្ខុវិស័យ​របស់រាជរដ្ឋាភិបាលកម្ពុជា ដែលប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម