ព័ត៌មានជាតិ
ឆ្លើយតបសំណូមពរពលរដ្ឋ អាជ្ញាធរបញ្ចប់សាងសង់កំណាត់ផ្លូវកៅស៊ូរួចរាល់មួយរយភាគរយ
ផ្លូវដ៏លំបាកមួយកន្លែង ដែលមានរណ្តៅជង្ហុកដូចរន្ធបាយខុម ត្រូវបានមន្ទីរសាធារណការខេត្តបាត់ដំបងធ្វើការក្រាលកៅស៊ូសម្រួលដល់ការធ្វើដំណើរឆ្លើយតបតាមសំណូមពរពីប្រជាពលរដ្ឋ។



ផ្លូវដែលពិបាកក្នុងការធ្វើដំណើរ ដោយសារតែមានជង្ហុកច្រើននេះ ស្ថិតក្នុងភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។ កំណាត់ផ្លូវនេះត្រូវបានក្រុមហ៊ុនម៉ៅការបានចាក់បេតុងបានពាក់កណ្តាលទី និងមិនបានចាក់ឲ្យដល់ផ្លូវកៅស៊ូក្បាលស្ពានវត្តគរ ដែលបន្សល់ឲ្យមានរណ្តៅជង្ហុកជាច្រើន។
កាលពីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ក្រោយពីទទួលបាននូវសំណូមពរពីពលរដ្ឋ លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានដាក់កម្លាំងជំនាញចុះពិនិត្យនិងសិក្សាហើយក៏បានចាត់ចែងធ្វើការក្រាលកៅស៊ូតែម្តងដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ។
បច្ចុប្បន្នលោកប្រធានមន្ទីរបានចាត់ឲ្យក្រុមជំនាញធ្វើការតភ្ជាប់ពីកំណាត់ផ្លូវបេតុងទៅក្បាលស្ពានវត្តគរ ដោយក្រាលកៅស៊ូរួចរាល់មួយរយភាគរយ៕
អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន