Connect with us

ព័ត៌មានជាតិ

ច្បាស់​ពី​មូលហេតុ ឯកឧត្តម ហ៊ុន ម៉ានី មិន​អាច​ចាក់​វ៉ាក់សាំង​កូវីដបាន នៅព្រឹកមិញនេះ

បានផុស

នៅ

ឯកឧត្តម ហ៊ុន ម៉ានី បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​មិន​អាច​ចាក់​វ៉ាក់សាំង​កូវីដ​ក្នុង​យុទ្ធនាការ​នៅ​ព្រឹកមិញនេះ​ បើ​ទោះ​បី​លោក​បាន​មកពិនិត្យ​សុខភាព​ដើម្បី​ត្រៀម​ចាក់​នៅ​ថ្ងៃ​ដំបូង​ក៏​ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម​បាន​ថ្លែង​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ “ព្រឹកនេះ ខ្ញុំបានមកពិគ្រោះដើម្បីទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩ នៅមន្ទីរពេទ្យកាល់ម៉ែត្រ។ ប៉ុន្តែដោយស្ថានភាពខ្ញុំកំពុងមានជំងឺផ្តាសាយធំ ក្រុមគ្រូពេទ្យបានណែនាំឱ្យខ្ញុំរង់ចាំ២​សប្តាហ៍​សិន ទើបអាចឱ្យខ្ញុំទទួលការចាក់វ៉ាក់សាំងនេះបាន។ ប៉ុន្តែទោះជាយ៉ាងណាក្តី ឥស្សរជន និងថ្នាក់ដឹកនាំដទៃទៀតដែលបំពេញលក្ខខ័ណ្ឌ បានចាប់ផ្តើមចាក់វ៉ាក់សាំងនេះបន្តបន្ទាប់ហើយ។

ទោះបី​ជា​ខនខានប្រធានគណៈកម្មការទី៧ ទទួលបន្ទុកអប់រំ យុវជន កីឡា ធម្មការ និងកិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា បាន​វាយតម្លៃខ្ពស់ចំពោះភាពគត់មត់របស់ក្រុមគ្រូពេទ្យជំនាញ ដែលបានបំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈខ្ពស់។

ជាមួយគ្នានេះ លោកក៏​ថ្លែង​អំណរ​គុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចចិត្តផ្តល់ឱកាសឲ្យថ្នាក់ដឹកនាំវ័យក្មេង រួមនឹងអ្នកដែលងាយនឹងរងគ្រោះដទៃទៀត បានចាក់នូវវ៉ាក់សាំងនេះ ដោយឥតគិតថ្លៃ និងឈរលើគោលការណ៏ស្ម័គ្រចិត្ត ក្រោយពីបានសិក្សា និងវាយតម្លៃច្បាស់លាស់ពីប្រិសិទ្ធភាពនៃវ៉ាក់សាំងនេះ។

យ៉ាងណាមិញ​ដូច​ការ​គ្រោង​ទុក កូន​ប្រុស​សម្តេច​តេជោហ៊ុន សែន​​ពីរ​រូប​ទៀតគឺ​ឯកឧត្តម ហ៊ុន ម៉ាណែត និង​ឯកឧត្តមហ៊ុន ម៉ានិត រួមទាំង​កូនប្រសារ​ និង​ឥស្សរជនជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាលជាច្រើន​រូប​ បាន​ចាប់ផ្តើម​ចាក់​វ៉ាក់សាំងនៅព្រឹកមិញនេះនៅ​មន្ទីរពេទ្យ​កាល់ម៉ែត។

​ការ​ចាក់​វ៉ាក់សាំង​កូវីដ ១៩ របស់​ក្រុមហ៊ុន Sinopharm លើឥស្សរជនជាន់ខ្ពស់ ស្រប​តាម​ការអំពាវនាវរបស់​រដ្ឋាភិបាល​ក្នុង​យុទ្ធនាការជំរុញពលរដ្ឋ​ចូលរួម​ទប់ស្កាត់ការចម្លងជំងឺកូវីដក្នុងប្រទេសកម្ពុជា៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥៩ នាទីutes មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ អំពាវនាវឲ្យពលរដ្ឋបន្តស្មារតីជាតិនិយម ដើម្បីបង្ហាញពីទឹក​ចិត្ត​មោះមុត​​ក្នុងការទប់​ស្កាត់រាល់​សកម្ម​ភាព​ឈ្លាន​ពានរបស់សត្រូវ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលខេត្តតាកែវ ចាប់ផ្តើមផ្តល់ពាក្យ និងទទួលពាក្យស្នើសុំប្រឡងចូលក្របខ័ណ្ឌមន្រ្តីពន្ធនាគារ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ កំពុងភ័យថា បើតុលាការអន្តរជាតិមិនទទួលយកសំណុំរឿងទាហានខ្លួនជាន់មីនទេនោះ កម្ពុជាអាចវាយបកវិញ

កីឡា២ ម៉ោង មុន

កីឡាការិនី យ៉ុន យ៉ើន បង្កើត​ប្រវត្តិផ្ទាល់​ខ្លួនទៅ​លេង​​ប្រទេស​ទី​៣​ក្នុង​អាជីព

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ទាហានថៃជាន់មីន
អត្ថាធិប្បាយ៣ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ ក្រពុលមុខ រឿង​ចៅអធិការ​វត្តនិងស្រីស្នេហ៍​ ទើបពន្លឿន​ការ​ស៊ើបអង្កេត​ កុំឲ្យកាន់តែអាម៉ាស់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

Sokha Hotels

ព័ត៌មានពេញនិយម