ព័ត៌មានជាតិ
សន្សំលុយជិត ៣ ឆ្នាំ ទីបំផុតលោកគ្រូអ្នកគ្រូបង្រៀននៅវិទ្យាល័យក្រុងព្រះសីហនុ សម្រេចគោលដៅទៅកម្សាន្តដល់ម៉ាឡេស៊ីនិងសិង្ហបុរី
នាយកសាលាវិទ្យាល័យហ៊ុនសែន មិត្តភាព ក្រុងព្រះសីហនុ កាលពីពេលថ្មីៗនេះបានសម្រេចគម្រោងដែលគ្រោងជិត ៣ ឆ្នាំ ដោយបានដឹកនាំលោកគ្រូអ្នកគ្រូជាង ៦០ នាក់ ធ្វើដំណើរកម្សាន្តនិងបែបទស្សនកិច្ចផងរយៈពេល ៣ យប់ ៤ ថ្ងៃ ទៅកាន់ទឹកដីនៃប្រទេសម៉ាឡេស៊ី និងសិង្ហបុរីយ៉ាងសប្បាយរីករាយ។

ថ្លែងប្រាប់ «កម្ពុជាថ្មី» តាមទូរសព្ទនៅព្រឹកនេះ លោក ជា សំអូន នាយកសាលានៃវិទ្យាល័យមិត្តភាព ក្រុងព្រះសីហនុ បានឲ្យដឹងថា កាលពីថ្ងៃទី៣-៦ កន្លងទៅថ្មីៗនេះ លោកបានដឹកនាំលោកគ្រូ អ្នកគ្រូ ក្នុងវិទ្យាល័យធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសម៉ាឡេស៊ី និងសិង្ហបុរីដែលទៅនេះមិនមានគោលបំណងអ្វីក្រៅពីដើរលេងបង្កឲ្យមានភាពសប្បាយរីករាយនោះទេ។
លោកបញ្ជាក់ថា គម្រោងធ្វើដំណើរកម្សាន្តទៅក្រៅប្រទេសនេះ គឺលោកបានគិតគូរឡើងជិត ៣ ឆ្នាំមកហើយ ដែលទើបតែសម្រេចក្នុងពេលថ្មីៗនេះ។
លោក ជា សំអូន បានអះអាងថា ដំណើរកម្សាន្តនេះមិនស្ថិតក្រោមគម្រោងរបស់ថ្នាក់ដឹកនាំណាម្នាក់ឡើង គឺក្រោមការគិតគូរ និងរៀបចំតាមរយៈលោកផ្ទាល់ ដែលគិតឡើងជិត ៣ឆ្នាំមកហើយ គឺការចូលរួមលុយគ្នាបន្តិចម្តងៗ នៅពេលដែលលោកគ្រូ អ្នកគ្រូ ទទួលបានប្រាក់បៀវត្ស ក៏នាំគ្នាដកសន្សំម្ដង ១០ ដុល្លារចូលទៅក្នុងមូលនិធិរហូតគ្រប់ក្នុងឆ្នាំ២០២៣នេះ។

នៅក្នុងដំណើរកម្សាន្តទៅកាន់ប្រទេសម៉ាឡេស៊ីនិងប្រទេសសិង្ហបុរី មានលោកគ្រូ អ្នកគ្រូ ចូលរួមប្រមាណ ៦៦ នាក់ ដោយចំណាយពេល ៣ យប់ ៤ ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៦ ដោយក្នុងនោះម្នាក់ៗត្រូវចំណាយអស់ ៣១៥ដុល្លារ តាមរយៈក្រុមហ៊ុនទេសចរណ៍មួយដែលធ្វើការកក់ដំណើរកម្សាន្តមុនរយៈពេល ៣ ខែ មុនពេលចេញដំណើរ។
លោក ជា សំអូន បានរៀបរាប់ថា ក្នុងដំណើរកម្សាន្តនេះ អ្វីដែលជាការកត់សម្គាល់នៅប្រទេសគេ ការធ្វើចរាចរណ៍មានសណ្ដាប់ធ្នាប់ និងមានរបៀបរៀបរយល្អ។ ជាពិសេសបើនិយាយនៅក្នុងផ្នែកអប់រំវិញ តាមអ្វីដែលលោកបានមើលឃើញនៅក្នុងសាលារៀនប្រទេសគេ គឺមានរបៀបរៀបរយល្អ ពេលចេញលេងកូនសិស្សមិនមានអ្នកណាកាន់ទូរស័ព្ទនៅក្នុងដៃទេ មានតែកាន់សៀវភៅ និងលេងកីឡាផ្សេងៗជាដើម។ មួយវិញទៀត ដោយសារសាលាគេមានសម្ភារៈគ្រប់គ្រាន់ ការរៀនមានលក្ខណៈល្អច្រើន ដោយក្នុងថ្នាក់រៀនខ្លះមានសិស្សតែ ១៧ ទៅ ២០នាក់ ខុសពីយើងរៀនមានសិស្សច្រើនៗ។

បើទោះបីជាដំណើរកម្សាន្តមួយនេះបែបលក្ខណៈឯកជនក៏ពិតមែន ប៉ុន្តែក្នុងនាមជានាយកសាលា លោក ជា សំអូន ក៏បានជូនដំណឹងទៅកាន់ថ្នាក់ដឹកនាំមន្ទីរ និងថ្នាក់ដឹកនាំខេត្ត ដើម្បីសុំការអនុញ្ញាតផងដែរ ព្រោះដំណើរកម្សាន្តមួយនេះចំថ្ងៃដែលក្រសួងអប់រំ ចេញសេចក្ដីប្រកាសពីការបើកបវេសនកាលថ្មី៕
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


