ព័ត៌មានជាតិ
ទំនិញនាំចេញ និងនាំចូលពី SSEZ មានទឹកប្រាក់ជាង៤ពាន់លានដុល្លារក្នុងឆ្នាំ២០២៤
តម្លៃទំនិញនាំចេញនិងនាំចូលពីតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ (SSEZ) សម្រេចបានទឹកប្រាក់ជាង៤ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២៤ បានកើនឡើងជាង២១,៣% ធៀបនឹងឆ្នាំ២០២៣ ទោះបីជាស្ថានភាពសេដ្ឋកិច្ចសកលនិងក្នុងតំបន់មានភាពមិនប្រាកដប្រជាក្តី។ នេះបើយោងតាមបាយការណ៍របស់ SSEZ ។

បើយោតាមទិន្នន័យដដែលបានបង្ហាញថា ទំហំពាណិជ្ជកម្មសរុបរបស់សហគ្រាសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសបានសម្រេចបានជាង៤,០៧ ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំមុន កើនឡើង ២១,៣% ធៀបទៅនឹងឆ្នាំ២០២៣។
SSEZ បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃច័ន្ទទី៦ ខែមករាថា នៅឆ្នាំ ២០២៤ តំបន់សេដ្ឋកិច្ចពិសេសនេះមានលក្ខណៈពិសេសនៃការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ និងលើកកម្ពស់ការរួមបញ្ចូលឧស្សាហកម្ម និងបែបទំនើបនៃទីក្រុង។ សម្រាប់ការសាងសង់ SSEZ 2.0 បានបង្កើននូវការធ្វើទំនើបកម្មដែលបានធ្វើឱ្យប្រសើរឡើងទៅកាន់កម្រិតថ្មីមួយទៀត។
សម្រាប់ SSEZ លាតសន្ធឹងលើផ្ទៃដី ១១ គីឡូម៉ែត្រការ៉េដោយបានទាក់ទាញសហគ្រាសថ្មីចំនួន ២៨ ក្នុងឆ្នាំ ២០២៤កន្លងមកនេះ ដែលធ្វើឱ្យចំនួនសហគ្រាសសរុបនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះកើនឡើងដល់ ២០២២ នឹងបានបង្កើតការងារប្រមាណ ៣២ ០០០កន្លែង។

សហគ្រាសទាំងនោះមកពីប្រទេសចិន បណ្តាប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងតំបន់ផ្សេងទៀតផងដែរ។
សេចក្តីប្រកាសព័ត៌មានបានបន្តថា៖ «តំបន់សេដ្ឋកិច្ចពិសេសនេះបានដាក់បញ្ចូលនូវកំលាំងចលករថ្មីក្នុងការពង្រឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្យរវាងចិន-កម្ពុជា និងបានកសាងនូវច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្មរបស់កម្ពុជាផងដែរ»។
លោក Wang Wenbin ឯកអគ្គរដ្ឋទូតរបស់ប្រទេសចិនប្រចាំនៅកម្ពុជាក្នុងអំឡុងបំពេញទស្សនកិច្ចទៅកាន់តំបន់សេដ្ឋកិច្ចពិសេសនេះកាលពីចុងខែធ្នូឆ្នាំមុន បានគាំទ្រយ៉ាងពេញទំហឹងចំពោះសមិទ្ធិផលនៃការអភិវឌ្ឍន៍នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងបានកោតសរសើរចំពោះគោលគំនិតនៃការអភិវឌ្ឍន៍តំបន់ពិសេសនេះ ការគ្រប់គ្រង និងប្រតិបត្តិការប្រកបដោយស្តង់ដារ និងភាពក្លាហានក្នុងការអនុវត្តទំនួលខុសត្រូវសង្គម។

លោកបានគូសបញ្ជាក់ថា៖« តំបន់សេដ្ឋកិច្ចពិសេសនេះបានដើរតួនាទីជាវិជ្ជមាន និងបានរួមចំណែកយ៉ាងសំខាន់ចំពោះកិច្ចសហប្រតិបត្តិការមិត្តភាពរវាងចិន និងកម្ពុជា និងជាតំណាងដ៏រស់រវើកនៃការកសាងសហគមន៍មួយដែលមានអនាគតរួមគ្នាសម្រាប់ប្រទេសចិន និងកម្ពុជា»។
លោក Wang Wenbin បានស្នើរដល់ម្ចាស់តំបន់សេដ្ឋកិច្ចពិសេសនេះរៀបចំនូវផែនការសម្រាប់ការអភិវឌ្ឍន៍តំបន់ពិសេសបន្ទាប់។
លោកបានគូសបញ្ជាក់ថា៖« នៅពេលអនាគត តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គួរតែរួមបញ្ចូលគ្នាយ៉ាងជិតស្និទ្ធនូវគោលដៅនៃការកសាងសហគមន៍ចិន-កម្ពុជា ដែលមានគុណភាពខ្ពស់ និងស្តង់ដារខ្ពស់ ជាមួយនឹងអនាគតរួមគ្នាក្នុងយុគសម័យថ្មី ដើរតួជាអ្នកដឹកនាំ និង តួនាទីណែនាំជុំវិញការកសាង «ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម» របស់កម្ពុជា និងសម្រេចបាននូវការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់»។

បើតាមលោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ឱ្យដឹងថា តាមរយៈការដាក់ចេញនូវកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានកៀរគរឱ្យវិនិយោគិនមកបណ្ដាក់ទុនក្នុងខេត្តជាបន្តបន្ទាប់ ដែលគិតជាទឹកប្រាក់មានទុនសរុបជាង ៦ ពាន់លានដុល្លារអាមេរិកជាមួយគម្រោងដែលទទួលបានលិខិតអនុញ្ញាតជាគោលការណ៍មានចំនួន ២៤២ គម្រោង។
ជាមួយគ្នានេះ អនុគណៈកម្មាធិការវិនិយោគខេត្តបានចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់បានចំនួន ១០ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ១៤ លានដុល្លារអាមេរិក (ក្នុងនោះសម្រាប់ឆ្នាំ២០២៤ មានចំនួន ៣ គម្រោង មានទុនវិនិយោគសរុបប្រមាណ ៧ លានដុល្លារអាមេរិក)៕

-
សន្តិសុខសង្គម៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?