ព័ត៌មានជាតិ
បើកសមយុទ្ធជួយសង្រ្គោះទ្រង់ទ្រាយធំរយៈពេល ៣ ថ្ងៃ នៅខេត្តក្រចេះ
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានរៀបចំលំហាត់សមយុទ្ធទ្រង់ទ្រាយធំរយៈពេល ៣ ថ្ងៃនៅខេត្តក្រចេះ។ លំហាត់សមយុទ្ធនេះផ្តោតសំខាន់ទៅលើ ៣ ដំណាក់កាលនៃការជួយសង្រ្គោះ គឺដំណាក់កាលមុនពេលកើតឡើង ដំណាក់កាលពេលកើតឡើង និងដំណាក់កាលក្រោយពេលកើតឡើង។
លោក គីម វីរៈ អគ្គលេខាធិការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា ការធ្វើលំហាត់សមនេះដើម្បីធានាការត្រៀមបម្រុងជាក់ស្តែងនៅពេលកើតមានគ្រោះមហន្តរាយ។
លោកបានចាត់ទុកការលំហាត់សាកល្បងនាពេលនេះ គឺជាសកម្មភាពពិតនិងឆ្លុះបញ្ចាំងពីទិដ្ឋភាពពិតដែលកំពុងកើតមានឡើងនៃគ្រោះមហន្តរាយនៅក្នុងមូលដ្ឋាន ហើយក៏ជាសកម្មភាពពិតជាក់ស្តែងក្នុងការអន្តរាគមន៍ជួយសង្រ្គោះពីកម្លាំងសមិត្ថកិច្ច ក្នុងការអន្តរាគមន៍ជួយសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋ។




អគ្គលេខាធិការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានបន្ថែមថា ក្នុងអំឡុងពេលនៃការធ្វើលំហាត់សាកល្បង តួអង្គពិតប្រាកដនឹងត្រូវបានយកមកប្រើប្រាស់ជាផ្នែកមួយនៃលំហាត់សាកល្បងនេះ ដើម្បីធ្វើឲ្យប្រសើរឡើងនូវការសម្របសម្រួលក្នុងការឆ្លើយតបនៅពេលខាងមុខ។
លោកក៏បានសំដែងនូវអំណរគុណចំពោះអង្គការដៃគូ និងអ្នកពាក់ព័ន្ធដទៃទៀត ជាពិសេសអង្គការស្បៀងអាហារពិភពលោក (WFP) ដែលបានខិតខំអស់ពីកម្លាំងកាយ កម្លាំងចិត្ត និងសម្ភារ ថវិកា ដើម្បីពង្រឹងសមត្ថភាពដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ និងក្នុងពេលកំពុងបំពេញភារកិច្ចយ៉ាងមមាញឹកជួយសង្រ្គោះដល់ប្រជាជនរងគ្រោះនាឆ្នាំកន្លងមក។
ពិធីបើកលំហាត់សមយុទ្ធសាកល្បងថ្នាក់ជាតិ ស្តីពីការឆ្លើយតបសង្រ្គោះបន្ទាន់គ្រោះមហន្តរាយនៅកម្ពុជា បានរៀបចំឡើងកាលពីថ្ងៃទី១៨ ខែ ធ្នូ ឆ្នាំ ២០២៣ នៅខេត្តក្រចេះ ដោយមានការចូលរួមពីលោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ តំណាងកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា (WFP) ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តចំនួន ៨ រួមមាន ក្រចេះ រតនគីរី មណ្ឌលគីរី ស្ទឹងត្រែង ត្បូងឃ្មុំ កំពង់ចាម ព្រៃវែង ស្វាយរៀង រួមទាំងមន្រ្តីមន្ទីក្រសួងស្ថាប័នពាក់ព័ន្ធ, អង្គការដៃគូរនានា និងកងកម្លាំងប្រដាប់អាវុធ សរុបប្រមាណ ១៥០ នាក់។
លំហាត់សមយុទ្ធទ្រង់ទ្រាយធំនេះនឹងធ្វើឡើងរយៈពេល ៣ ថ្ងៃ ពីថ្ងៃ ១៨ ដល់ ២០ ធ្នូ ២០២៣៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៨ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


