Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាលធ្វើទំនើបកម្មការរៀន បង្រៀន និងកែលំអកម្មវិធីសិក្សាដើម្បីលើកកម្ពស់គុណភាពបណ្តុះបណ្តាល

បានផុស

នៅ

លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ក្រសួងសុខាភិបាលបានធ្វើទំនើបកម្មការរៀន ការបង្រៀន កែលំអកម្មវិធីសិក្សា និងការពង្រឹងសមត្ថភាពគ្រូទ្រឹស្តី និងកម្មសិក្សាដើម្បីលើកកម្ពស់គុណភាពបណ្តុះបណ្តាលនៅតាមគ្រប់គ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាល និងអមសុខាភិបាល ទាំងរដ្ឋ និងឯកជនឱ្យកាន់តែប្រសើរថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៣-២០២៤ របស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលកាលពីថ្ងៃទី១៩ធ្នូ លោករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ណែនាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលមួយចំនួន ដើម្បីយកទៅអនុវត្តពង្រឹងគុណភាពបណ្តុះបណ្តាលបន្ថែមទៀត ។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីបានអំពាវនាវដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងទីតាំងកម្មសិក្សាផ្សេងៗទៀតទាំងអស់
ឱ្យបន្តគាំទ្រសហការយ៉ាងជិតស្និទ្ធជាមួយសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលក្នុងការជួយផ្តល់នូវសាស្រ្តាចារ្យ មកបង្រៀននៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ព្រមទាំងផ្តល់សាស្រ្តាចារ្យជួយពង្រឹងគុណភាពកម្មសិក្សា
ដល់និស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។

លោករដ្ឋមន្រ្តីបានផ្តាំផ្ញើដល់ និស្សិតទាំងអស់ ឱ្យខិតខំប្រឹងប្រែងរៀនសូត្រឲ្យអស់ពីកម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញា ព្រមទាំងត្រូវខិតខំលើកកម្ពស់ និងគោរពឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈ ទាំងពេលកំពុងសិក្សា និងពេលចេញទៅប្រកបវិជ្ជាជីវៈ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម