ព័ត៌មានអន្ដរជាតិ
លោក Blinken៖ អាមេរិក មានផែនការជាក់លាក់ សម្រាប់អនាគតរបស់ អ៊ុយក្រែន
ក្នុងសន្និសីទសារព័ត៌មានចុងឆ្នាំនៅក្រសួងការបរទេសអាមេរិក កាលពីថ្ងៃពុធទី២០ខែធ្នូ, លោក Antony Blinken និយាយថា ទីក្រុងវ៉ាស៊ីនតោន មានយុទ្ធសាស្ត្រជាក់លាក់សម្រាប់អនាគតរបស់អ៊ុយក្រែន ប៉ុន្តែទន្ទឹមនោះ លោកក៏បានព្រមានដែរថា ការគាំទ្រផ្នែកហិរញ្ញវត្ថុកំពុងស្តួចស្តើងទៅៗ ព្រោះកញ្ចប់ជំនួយនៅសភា នៅជាប់គាំងនៅឡើយ។

ក្នុងសន្និសីទដដែលនោះ លោកលើកឡើងថា ២០២៣ គឺជាឆ្នាំនៃការសាកល្បងដ៏ធំមួយសម្រាប់ទីក្រុងវ៉ាស៊ីនតោន ព្រោះតែខ្លួនត្រូវដោះស្រាយបញ្ហាប្រឈមជាសកលយ៉ាងច្រើន ដូចជានៅអ៊ុយក្រែន ហ្គាហ្សា និងកន្លែងផ្សេងទៀត។
ប៉ុន្តែដោយសារតែ សហរដ្ឋអាមេរិក បានចេញមុខគាំទ្រគាំទ្រទីក្រុងកៀវដោយឥតងាករេ ក្នុងជម្លោះរយៈពេលជិតពីរឆ្នាំជាមួយរុស្ស៊ីមកហើយនោះ លោក Blinken បានបញ្ជាក់ទៅអ្នកសារព័ត៌មានថា ទីក្រុងវ៉ាស៊ីនតោន មានយុទ្ធសាស្ត្រច្បាស់លាស់បំផុត សម្រាប់អនាគតអ៊ុយក្រែន។
លោកនិយាយថា “យើងមានផែនការជាក់លាក់មួយ ដើម្បីធានាថា អ៊ុយក្រែនអាចងើបឈរដោយខ្លួនឯងខាងផ្នែកយោធា សេដ្ឋកិច្ច និងប្រជាធិបតេយ្យដោយមិនចាំបាច់ពឹងអ្នកដទៃ ដូច្នេះកម្រិតនៃការគាំទ្រនិងជំនួយទាំងនេះ ច្បាស់ជាលែងចាំបាច់ទៀតហើយ”។

ទោះបីជាយ៉ាងណាក៏ដោយ រឿងមួយដែលលោកលើកឡើងគឺថា “ត្រូវផ្តល់ជំនួយហិរញ្ញវត្ថុបន្ថែមទៀតសម្រាប់អ៊ុយក្រែន ដើម្បីឲ្យទីក្រុងកៀវ អាចឆ្លើយតបនឹងបញ្ហាប្រឈមភ្លាមៗរបស់ខ្លួន។ យើងត្រូវតែជួយអ៊ុយក្រែនឲ្យឆ្លងកាត់ដំណាក់កាលបន្ទាប់ ឆ្លងកាត់រដូវរងា ឆ្លងកាត់និទាឃរដូវ និងរដូវក្តៅ។ ខ្ញុំក៏ចង់ឲ្យពួកគេ មានផែនការផ្ទាល់ខ្លួន សម្រាប់ពេលបន្តដែរ”។
មកទល់ពេលនេះ គណបក្សប្រជាធិបតេយ្យ និងសូម្បីតែប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី មិនមានទឹកមាត់ប្រៃបញ្ចុះបញ្ចូលគណបក្សសាធារណរដ្ឋនៅក្នុងសភាអាមេរិក ឲ្យឯកភាពលើកញ្ចប់ជំនួយយោធាទឹកប្រាក់៥០ពាន់លានដុល្លារសម្រាប់ទីក្រុងកៀវទេ។

យ៉ាងណា លោក Blinken បញ្ជាក់ថា អាមេរិកនឹងទៅរកប្រទេសផ្សេងឲ្យជួយផ្តល់ការគាំទ្របន្ថែមទៀតដល់ទីក្រុងកៀវ ហើយធានាថា រុស្ស៊ី នឹងចាញ់សង្គ្រាម។
សូមបញ្ជាក់ជាថ្មី នៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២ រុស្ស៊ី បានបើកប្រតិបត្តិការយោធាពិសេសក្នុងប្រទេសអ៊ុយក្រែន ក្នុងគោលបំណងរំដោះតំបន់ Donbass ព្រោះថាបើយោងតាមភាគីរុស្ស៊ី, នៅទីនោះប្រជាជននៃសាធារណរដ្ឋ Donetsk និង Lugansk បានរស់នៅក្រោមគ្រាប់ផ្លោងរបស់កងកម្លាំងទីក្រុងកៀវ សឹងរាល់ថ្ងៃ។ មិនត្រឹមប៉ុណ្ណឹង ទីក្រុងមូស្គូថែមទាំងអះអាងដែរថា ខ្លួនចង់លុបបំបាត់មនោគមវិជ្ជាណាស៊ី ក៏ដូចជាភាពគ្មានយោធារបស់អ៊ុយក្រែន ទៀតផង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោក Blinken ៖ ការប្រកួតប្រជែងរបស់ អាមេរិក ជាមួយចិន និងរុស្ស៊ី ជា សញ្ញាបញ្ចប់សណ្ដាប់ធ្នាប់ពិភពលោក
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


