ព័ត៌មានជាតិ
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង សូមឲ្យបងប្អូន មានការប្រុងប្រយ័ត្នខ្ពស់ ករណីឆបោកឲ្យផ្ញើលុយតាមវីង
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង តែងតែធ្វើការអំពាវនាវដោយផ្ទាល់ សូមឲ្យបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ កុំមានចិត្តលោភលន់ កុំចង់បានអ្វីដែលមិនមានប្រភព ជាពិសេសលាភសក្ការៈដែលនៅសុខៗ មកដោយឯកឯង ដោយមិនមានការប្រឹងប្រែងសោះនោះ ច្រើនតែជាអន្ទាក់នាំយើងធ្លាក់ទៅក្នុងការខាតបង់។

ការអំពាវនាវនេះធ្វើឡើងជាបន្តបន្ទាប់ដែលប៉ុន្មានថ្ងៃមកនេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញទើបតែបង្ក្រាប ករណីឆបោកឲ្យផ្ញើលុយតាមវីង ០២ករណី បន្តបន្ទាប់គ្នា ដោយឃាត់ខ្លួនជនល្មើសជាជនជាតិស្បែកខ្មៅ០២នាក់ បញ្ជូនទៅតុលាការ ផ្តន្ទាទោស តាមច្បាប់ជាហូរហែ។ ជាញឹកញាប់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ តែងតែបង្ក្រាបករណីឆបោកឲ្យផ្ញើលុយតាមវីង និងឆបោកតាមវិធីផ្សេងៗ បានជាហូរហែ និងតែងតែធ្វើការអំពាវនាវផ្សព្វផ្សាយជាប់ជាប្រចាំ ដើម្បីជៀសវាងជនល្មើសយកល្បិចដដែលនេះ ទៅបោកប្រាស់អ្នកផ្សេងទៀតបាន ប៉ុន្តែទោះបីជាមានការអំពាវនាវនិងផ្សព្វផ្សាយយ៉ាងណា ក៏គេសង្កេតឃើញថា នៅតែមានជនរងគ្រោះមួយចំនួន នៅតែចាញ់បោកល្បិចចោរទាំងនេះជាដដែលៗ។


លោកឧត្តមសេនីយ៍ ឯក រ័ត្ន ស្រ៊ាងមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមអំពាវនាជាថ្មីម្តងទៀត ដល់មហាជនទូទៅ សូមមានការប្រយ័ត្ន ចំពោះល្បិចកល ជនខិលខូចទាំងនេះឲ្យបានខ្ពស់ កុំមានចិត្តលោភលន់ ចង់បានផលប្រយោជន៍ណាមួយ ដែលបានមកដោយស្រួលគ្មានប្រភព ច្បាស់លាស់ ព្រោះវាសុទ្ធតែជាអន្ទាក់ ដែលនាំអ្នកទៅរកការខាតបង់ទាំងអស់៕
អត្ថបទ៖ វិមាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


