Connect with us

ព័ត៌មានជាតិ

រុស្ស៊ី​ត្រៀម​បន្ត​ជួយ​កម្ពុជា ​លើ​ការ​បណ្តុះបណ្តាល​ធនធាន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ

បានផុស

នៅ

លោក​ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២៤​នេះ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​Anatoly Borovik ឯកអគ្គរដ្ឋទូត​សហព័ន្ធរុស្ស៊ី​ប្រចាំ​នៅ​កម្ពុជា ដើម្បី​ពិភាក្សា​លើ​កិច្ចសហការ​បណ្តុះបណ្តាល​ធនធាន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​សម្រាប់​បំពេញតម្រូវការ​សេដ្ឋកិច្ច​របស់​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួប​នោះ លោក​អគ្គរដ្ឋទូត បាន​គូស​បញ្ជាក់​ពី​ការត្រៀមខ្លួន​របស់​រុស្ស៊ី​លើ​ការជួយ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ដល់​ពលរដ្ឋ​កម្ពុជា​តាមរយៈ​ការផ្តល់​អាហារ​រូបករណ៍​មកកាន់​សិក្ខាកាម ឬ​សិស្ស និស្សិត​កម្ពុជា​ដែលជា​ជំនាញ​មាន​តម្រូវការ​ទីផ្សារ​។

ជា​ការ​ឆ្លើយតប​លោក​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​ភាគី​រុស្ស៊ី​ចំពោះ​សមានចិត្ត និង​ការ​ប្តេជ្ញាចិត្ត​បន្ត​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​កម្ពុជា​ខណៈដែល​រុស្ស៊ី​ធ្លាប់ និង​កំពុង​បន្ត​បណ្តុះបណ្តាល​ពលរដ្ឋ​កម្ពុជា​រហូតដល់​បច្ចុប្បន្ន​មិន​ថា​ជំនាញ​បច្ចេកទេស ឬ​មុខ​វិទ្យា​ឧ​ត្ត​ម និង​ក្រោយ​ឧ​ត្ត​ម​សិក្សា​នោះទេ​។

ក្រៅពី​ប្រធានបទ​នៃ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ភាគី​ទាំងពីរ បាន​មូលមតិ​គ្នា​ពង្រឹង​កិច្ចសហការ​ដែលមាន​ស្រាប់​ឱ្យ​កាន់​តែមាន​ភាពប្រសើរឡើង និង​ខិតខំ​ស្វែងរក​កិច្ចសហប្រតិបត្តិការ​ផ្សេងទៀត​ដើម្បី​ជា​ឧ​ត្ត​ម​ប្រយោជន៍​សម្រាប់​ប្រជាជាតិ​ទាំងសងខាង​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម