Connect with us

ព័ត៌មានជាតិ

រដូវប្រាំងឆ្នាំនេះ សីតុណ្ហភាព កើនឡើងកម្ដៅជាងឆ្នាំមុន ​អតិបរ​មាខ្ពស់បំផុត ៤១ អង្សា

បានផុស

នៅ

ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៤ នេះ បានប្រកាសថា សីតុណ្ហភាពនៅក្នុងរដូវប្រាំងឆ្នាំនេះ មានការប្រែប្រួលខ្លាំង ជាមួយនឹងសីតុណ្ហភាពក្តៅកើនឡើង ខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ និងក្តៅជាងឆ្នាំ២០២៣ ដោយសីតុណ្ហភាពមធ្យមអតិបរមា ៣៧°C និងសីតុណ្ហភាពអតិបរមាខ្ពស់បំផុតរង្វង់ ៤១°C នៅក្នុងខែមេសា និងដើមខែឧសភា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបង្ហាញថា ភ្លៀងកក់ខែអាចមានតិចតួច ជាមួយគ្នានឹងរបបខ្យល់មូសុងនិរតីខ្សោយធ្វើឱ្យរដូវវស្សាចាប់ផ្តើមយឺត(យឺតជាងឆ្នាំ២០២៣) រីឯបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់កើតច្រើននៅក្នុងខែមេសា និង ខែឧសភា ឆ្នាំ២០២៤។

ក្រសួងធនធានទឹក និងឧតុនិយម ប្រាប់ឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណៈជនចូលរួមសហការថែរក្សា ប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ ជាពិសេសបណ្តាតំបន់ជនបទដាច់ស្រយាល ដែលនៅឆ្ងាយពីប្រភពទឹក។

ជាមួយគ្នានោះដែរ ក្រសួងក៏ប្រកាសឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ ដោយប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលនឹងអាចកើតមានច្រើន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម