ព័ត៌មានជាតិ
លោក ហេង សួរ អំពាវនាវឱ្យសមាគមរោងចក្រវិស័យកាត់ដេរ ចូលរួមប្រឡងប្រណាំងកម្មវិធី“សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ”
ភ្នំពេញ ៖ ថ្លែងក្នុងសន្និបាតលើកទី១៦របស់សមាគមវាយនភណ្ឌ សំលៀកបំពាក់ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០២៤ បានអំពាវនាវឱ្យថៅកែរោងចក្រសហគ្រាសទាំងអស់ចូលរួមប្រឡងប្រណាំងកម្មវិធីថ្នាក់ជាតិ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ដែលជាអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញកាលពីដើមអាណត្តិ។

លោករដ្ឋមន្ត្រីគូសបញ្ជាក់ថា “រោងចក្រសហគ្រាសក្នុងវិស័យកាត់ដេរ គឺជាកម្មវត្ថុនៃការប្រឡងប្រណាំងសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ។ តាមរយៈជ័យលាភីកម្រិតអេ(A) រោងចក្រសហគ្រាសនឹងទទួលបានការលើកទឹកចិត្តដូចជាការលើកលែងអធិការកិច្ចរយៈពេល១ឆ្នាំជាដើម ប៉ុន្តែបើជាប់ជ័យលាភីកម្រិត(A)៣ឆ្នាំផ្ទួនគ្នា ក៏នឹងទទួលបានការលើកលែងអធិការកិច្ចរយៈពេល៣ឆ្នាំឬ៥ឆ្នាំជាប់ៗគ្នាដែរ”។

លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា មានតែការបង្កើតឱ្យមានវប្បធម៌អនុលោមភាព វប្បធម៌នៃការគោរពច្បាប់ដោយស្ម័គ្រចិត្តពីគ្រប់ភាគីប៉ុណ្ណោះដែលអាចធ្វើឱ្យនិយោជក និងកម្មករនិយោជិត អាចរស់នៅជាមួយដោយសុខសាន្តដែលជាបំណងប្រាថ្នារបស់រាជរដ្ឋាភិបាលកម្ពុជា។

បើតាមការបញ្ជាក់របស់លោករដ្ឋមន្ត្រី ជំហានទី១នៃការប្រកួតប្រជែងសហគ្រាសមួយជាសហគមន៍សុខសាន្តមួយនេះ នឹងអនុវត្តចំពោះរោងចក្រសហគ្រាសក្នុងវិស័យកាត់ដេរវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ខណៈដែលរោងចក្រក្នុងវិស័យផ្សេងទៀតអាចចូលរួមបានតាមរយៈការស្ម័គ្រចិត្ត។

សូមបញ្ជាក់ថា កម្មវិធីថ្នាក់ជាតិ ប្រឡងប្រណាំងសហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយនេះ គឺជាអនុសាសន៍ទី៦របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតដែលបានដាក់ចេញឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុវត្តដើម្បីសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា៕






-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


