Connect with us

ព័ត៌មានអន្ដរជាតិ

ទ្រនិចនាឡិកា Doomsday Clock រំកិលជិតដល់ពេល ពិភពលោកត្រូវវិនាស

បានផុស

នៅ

ពេលនេះទ្រនិចនាឡិកាថ្ងៃអវសានពិភពលោក “Doomsday Clock” បានរំកិលទៅមុខជិតដល់ពេលពាក់កណ្តាលអាធ្រាត្រហើយ ពោលគឺនៅសល់ត្រឹមតែ៩០វិនាទីទៀតប៉ុណ្ណោះ ដែលនាំឲ្យមនុស្សទូទាំងសកល ភិតភ័យយ៉ាងខ្លាំង។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទ្រនិចរបស់ Doomsday Clock ឬគេអាចនិយាយបានថាជានាឡិកាកំណត់ជោគវាសនាពិភពលោក គឺកំណត់យកពាក់កណ្តាលអាធ្រាត្រជានាទីអវសានរបស់ភពផែនដី ដូច្នេះបើ ទ្រនិចរបស់វា វាត់ដល់ពាក់កណ្តាលអាធ្រាត្រហើយនោះ មានន័យថា ពិភពលោក ដល់ពេលត្រូវវិនាសហើយ ប៉ុន្តែបើស្ថានការណ៍ធូរស្រាល ទ្រនិចនាឡិកានឹងរំកិលមកក្រោយវិញ។

ក្រុមអ្នកវិទ្យាសាស្រ្ត អះអាងថា ការដែលពួកគេរំកិលទ្រនិចនាឡិកានេះទៅមុខកាលពីឆ្នាំ២០២៣ ព្រោះតែកត្តាហានិភ័យមួយចំនួនដូចជាការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរ សង្គ្រាមអ៊ុយក្រែន និងបម្រែបម្រួលអាកាសធាតុ ហើយក្នុងសេចក្តីប្រកាសឆ្នាំ២០២៤របស់ខ្លួន ក្រុមអ្នកវិទ្យាសាស្រ្ត Bulletin និយាយថា ប្រទេសចិន រុស្ស៊ី និងសហរដ្ឋអាមេរិក បានចំណាយប្រាក់យ៉ាងច្រើនសន្ធឹក ដើម្បីពង្រីកឬធ្វើទំនើបកម្មឃ្លាំងអាវុធនុយក្លេអ៊ែររបស់ពួកគេ ហើយបើមានការគិតខុស ឬគណនាខុសតែបន្តិច នោះគ្រោះថ្នាក់នៃសង្គ្រាមនុយក្លេអ៊ែរ ច្បាស់ជាផ្ទុះឡើងជាក់ជាមិនខាន។

លើសពីនេះ ពិភពលោក ក៏កំពុងញាំញីដោយសង្គ្រាមសឹងគ្រប់ទីកន្លែង ក៏ដូចជាការប្រកួតប្រជែងអំណាចរវាងប្រទេសធំៗផងដែរ។

(រូបថត៖ Evening Standard)

សូមបញ្ជាក់, Doomsday Clock ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៤៧ ដោយ J Robert Oppenheimer ចំណែកការបង្កើតក្រុមអ្នកប្រាជ្ញវិទ្យាសាស្ត្រ Bulletin of the Atomic Scientists គឺដើម្បីតាមដាននិងវាយតម្លៃអំពីពេលវេលានៃទីអវសាន្តពិភពលោក ហើយអ្នកវិទ្យាសាស្រ្ត បានកំណត់ទ្រនិចនាឡិកានេះជារៀងរាល់ឆ្នាំ។

មុននោះពីរឆ្នាំពោលគឺចុងបញ្ចប់សង្គ្រាមលោកលើកទី២ ពួកគេបានមើលឃើញ ផលលំបាកពីការទម្លាក់គ្រាប់បែកបរមាណូលើទីក្រុងជប៉ុន Hiroshima និង Nagasaki ទើបពួកគេចង់ដាស់តឿនដល់សាធារណជន ព្រមទាំងដាក់សម្ពាធលើមេដឹកនាំពិភពលោកឲ្យប្រាកដថា អាវុធនុយក្លេអ៊ែរនិងមិនត្រូវបានប្រើប្រាស់ម្តងទៀតទេ។

ក្នុងឆ្នាំ១៩៥៣ ទ្រនិចនាឡិកានេះ ក៏បានរំកិលជិតដល់ពេលពាក់កណ្តាលអាធ្រាត្រដែរ ពោលគឺនៅខ្វះតែ២នាទីប៉ុណ្ណោះ ដោយកាលនោះ គឺពាក់ព័ន្ធនឹងការធ្វើតេស្តគ្រាប់បែកអ៊ីដ្រូសែន របស់អាមេរិក ប៉ុន្តែមកដល់ឆ្នាំ១៩៩១ ទ្រនិចនាឡិកា ត្រូវបានគេរំកិលមកក្រោយវិញ (ខ្វះ១៧នាទីទើបដល់ពាក់កណ្តាលអាធ្រាត្រ) ដោយសារស្ថានការណ៍ពិភពលោក ហាក់ធូរស្រាលក្រោយបញ្ចប់សង្គ្រាមត្រជាក់៕

(រូបថត៖ BBC)

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ឆ្នាំ២០២៤ ទើបបាន១សប្តាហ៍ តែពិភពលោក ជួបរឿងរន្ធត់ដល់ទៅ ៥ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម