Connect with us

ព័ត៌មានជាតិ

អគ្គស្នងការប្រាប់រឿង អធិការស្រុកកំរៀងព្យួរតំណែង

បានផុស

នៅ

លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានថ្លែងប្រាប់កម្ពុជាថ្មីនារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០​២១ថា ជាបឋមលោកវរសេនីយ៏ឯក គឹម ពន្លក អធិការនគរបាលស្រុកកំរៀង ត្រូវបានស្នងការនគរបាលខេត្តបាត់ដំបង ត្រូវដកតួនាទីជាបណ្ដោះអាសន្នសិន រង់ចាំការសម្រេចជាថ្មី ទោះជាយ៉ាងណា លោកមិនបានបញ្ជាក់ថា ការព្យួរតួនាទីនោះ ពាក់ព័ន្ធរឿងអ្វីនោះទេ។

ប៉ុន្តែកាលពីព្រឹកថ្ងៃទី ១៥ ខែមករានេះ ស្នងការនគរបាលខេត្តបាត់ដំបងបានចេញសេចក្តីសម្រេចមួយ ផ្អាកការងារបណ្តោះអាសន្ន លោក គឹម ពន្លក បន្ទាប់ពីបែកធ្លាយរូបភាព លោកអធិការរូបនេះ បានលួចដោះលែងមេខ្យល់ដែលនាំពលករខ្មែរទៅធ្វើការនៅប្រទេសថៃ ក្នុងពេលដែលមានការរីករាលដាលជំងឺកូវីដ១៩។

បើតាមសេចក្តីសម្រេចបន្ទាប់ពីផ្អាកការងារបណ្តោះអាសន្នលោក គឹម ពន្លក ត្រូវបង្ហាញមុខ នៅការិយាល័យបុគ្គលិក រៀងរាល់ម៉ោងធ្វើការ ដើម្បីកែប្រែកំហុសឆ្គង និងរង់ចាំការសម្រេចជាថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៏ឯក គឹម ពន្លក មានតួនាទីជាអធិការនគរបាលស្រុកកំរៀង ខេត្តបាត់ដំបង ត្រូវបានស្នងការនគរបាលខេត្ត សម្រេចផ្អាកការងារជាបណ្ដោះអាសន្នក្រោយពីរកឃើញថា លោកអធិការរូបនេះអនុវត្តការងារខុសនីតិវិធី ហើយតាមប្រភពមួយចំនួនបានអះអាងថា ការសម្រេចផ្អាកការងារលោកអធិការស្រុកកំរៀងនេះ មានពាក់ព័ន្ធករណីដោះលែងមេខ្យល់ ដែលនាំពលករខ្មែរចេញចូលប្រទេសថៃដោយសុខច្បាប់។

សូមបញ្ជាក់ថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បានចេញបញ្ជាដាច់ខាត ឲ្យវាយខ្នោះលោកប៉ូលិសស័ក្តិ៤ ម្នាក់នៅច្រកឡែម (ស្ថិតក្នុងកំរៀង) ប្រសិនបើរកឃើញថា លោកស័ក៤ រូបនោះ បានដោះលែងមេខ្យល់នាំពលករខុសច្បាប់ ចេញចូលប្រទេសថៃ និងគេចចេញពីការធ្វើចត្តាឡីស័ករបស់សមត្ថកិច្ចនៅតាមព្រំដែន។

បើតាមសម្តេចតេជោ ហ៊ុន សែន ករណីនេះសម្តេចបានទទួលរបាយការណ៍ជាច្រើនអំពីការចេញ ចូលរបស់ពលករនៅច្រកឡែម ដោយមានការសហការគ្នារ ហើយសម្ដេច ក៏ទទួលបានឯកសារខ្លះអំពីការស្រាវជ្រាវលើករណីនេះ ដែលបញ្ជាក់ថា មានលោកស័ក្តិ៤ម្នាក់ បានដោះលែងមេខ្យល់នាំពលករខ្មែរចេញពីប្រទេសថៃដោយខុសច្បាប់ ក្រោយពីទាហានចាប់បាន។

ទាក់ទងករណីនេះ កម្ពុជាថ្មី នៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីស្នងការនគរបាលខេត្តបាត់ដំបងបាននៅឡើយទេ រហូតដល់រសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១៕ 

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម