ព័ត៌មានជាតិ
ជាង ២ ខែ យុវជនក្រីក្រ និងងាយរងហានិភ័យ ចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ ជិត ៣ ម៉ឺននាក់
រយៈពេលជាង ២ ខែ មកនេះ មានយុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ និងយុវជនទូទៅ បានចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដោយឥតគិតថ្លៃ ប្រមាណជិត ៣ ម៉ឺននាក់ ក្នុងនោះមានជិត ២ ម៉ឺននាក់ កំពុងសិក្សានៅតាមសាលាបណ្ដុះបណ្ដាលនានា។
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ៣១ មករា នេះថា ចាប់ពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ រហូតមកដល់ថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៤ នេះ មានយុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ និងយុវជនទូទៅ បានចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដោយឥតគិតថ្លៃចំនួន ២៧ ០៩៨ នាក់ (ស្រី ៩ ៣៧២ នាក់) ក្នុងនោះ រាជធានីភ្នំពេញចំនួន ១០ ១១៣ នាក់ (ស្រី ៣ ៣៣៤ នាក់), បាត់ដំបង ៣ ៣៦៩ នាក់ (ស្រី ១ ៤៣២ នាក់), សៀមរាប ១ ៩១៩ នាក់ (ស្រី ៥២៦ នាក់), ព្រះសីហនុ ១ ០៧៩ នាក់ (ស្រី ៣៧៨ នាក់), កណ្ដាល ៩៦៧ នាក់ (ស្រី ២៤៥ នាក់), និងបណ្ដាខេត្តផ្សេងៗ ចំនួន ៩ ៦៥១ នាក់ (ស្រី ៣ ៤៥៧ នាក់)។
ក្នុងនោះ វិស័យសំណង់មានចំនួន ៤ ៣៤៣ នាក់ (ស្រី ៦៦៦ នាក់), អគ្គិសនី និងថាមពល ៥៣៤ នាក់ (ស្រី ៥២ នាក់), អេឡិចត្រូនិក ៤៧៤ នាក់ (ស្រី ៨៩ នាក់), កម្មន្តសាល ២២៦ នាក់ (ស្រី ៣២ នាក់), មេកានិចទូទៅ/មេកានិចរថយន្ត ៤ ០៩៥ នាក់ (ស្រី ១៦៦ នាក់), ធុរកិច្ច និងព័ត៌មានវិទ្យា ៨ ៦២៧ នាក់ (ស្រី ៤ ៥៣៣ នាក់) , សេវាកម្ម ១ ៥៩៩ នាក់ (ស្រី ១ ៣២០ នាក់), បរិក្ខារត្រជាក់ និងកម្តៅ ៤ ១៥២ នាក់ (ស្រី ១៣៣ នាក់), ទេសចរ ១ ៧៨៥ នាក់ (ស្រី ១ ៣៨៣ នាក់), និងកសិកម្ម និងកសិ-ឧស្សាហកម្ម ១ ២៦៣ នាក់ (ស្រី ៩៩៨ នាក់)។
លោកបានបន្តថា កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រមាណ ១ លាន ៥ សែននាក់ របស់រាជរដ្ឋាភិបាល បានបើកវគ្គជាលើកដំបូង នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ រហូតមកដល់ថ្ងៃទី ២៩ មករានេះ ក្រសួង បើកវគ្គបានចំនួន ៦៧៣ ថ្នាក់ ដែលក្នុងនោះ វិស័យសំណង់ ១៨៩ ថ្នាក់ អគ្គិសនី និងថាមពល ១៤ , អេឡិចត្រូនិកចំនួន ៤១ ថ្នាក់, កម្មន្តសាលចំនួន ៥៣ ថ្នាក់, មេកានិកទូទៅ/មេកានិករថយន្ត ចំនួន ១០៤ ថ្នាក់, ធុរកិច្ច និងព័ត៌មានវិទ្យា ១០១ ថ្នាក់, សេវាកម្មចំនួន ៣២ ថ្នាក់, បរិក្ខារត្រជាក់ និងកម្តៅ ចំនួន ៦០ ថ្នាក់ ទេសចរណ៍ចំនួន ៤១ ថ្នាក់, និង កសិកម្ម និងកសិ-ឧស្សាហកម្មចំនួន ៣៨ ថ្នាក់ ដែលមានសិស្សចូលរៀនសរុប ១៩ ៨០៦ នាក់ (ស្រី ៧ ០៧៤ នាក់) បន្ទាប់ពីរាជរដ្ឋាភិបាល បានប្រកាសដាក់ឱ្យអនុវត្តកម្មវិធីនេះជាផ្លូវការ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ។
លោក កត្តា អ៊ន បានជំរុញឱ្យយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ បន្តចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាបន្តបន្ទាប់ទៀត ដើម្បីទទួលបាននូវជំនាញមួយច្បាស់លាស់សម្រាប់ចិញ្ចឹមជីវិតប្រចាំថ្ងៃ និងក្រុមគ្រួសារ។
លោក កត្តា អ៊ន បានបន្ថែមថា ការចុះឈ្មោះចូលរៀន មិនតម្រូវឱ្យបង់ប្រាក់ទេ ហើយចំពោះយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នឹងទទួលបានថវិកាឧបត្ថម្ភបន្ថែមចំនួន ២៨ ម៉ឺនរៀល ក្នុង ១ ខែ។ ប៉ុន្តែយុវជនមកពីសេដ្ឋកិច្ចក្នុង ឬ ក្រៅប្រព័ន្ធ ឬ កម្មករ-និយោជិត ដែលមានបំណងចង់រៀនជំនាញបន្ថែម ក៏អាចចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃបានដែរ តែមិនទទួលបានប្រាក់ឧបត្ថម្ភដូចយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យទេ។
លោកបានបញ្ជាក់ថា យុវជនអាចចុះឈ្មោះចូលរៀននៅតាមសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់ក្រសួងការងារ ឬតាមរយៈTVET1.5M ដោយអាចទាញយកកម្មវិធីនេះពី APPSTORE (IOS) និងPlayStore និងពី APPGallery ផងដែរ៕
អត្ថបទ ៖ សំអឿន
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង