កីឡា
បឹងកេត ព្រៃវែង គិរីវង់ ណាហ្គាវើលដ៍ឡើងវគ្គ៨ក្រុមពានសម្តេចតេជោថ្នាក់ជាតិ
ក្រុមបាល់ទាត់បឹងកេត គិរីវង់សុខសែនជ័យ ណាហ្គាវើលដ៍ និង ខេត្តព្រៃវែង បានឡើងវគ្គ៨ក្រុមចុងក្រោយពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៧ ឆ្នាំ២០២៣-២៤ បន្ទាប់ពីយកឈ្នះដៃគូរៀងៗខ្លួននៅជើងទី២។
ការប្រកួតវេលាម៉ោង៣:៣០នាទីរសៀល ថ្ងៃទី៣១ ខែមករានេះ ក្រុមខេត្តព្រៃវែងបានយកឈ្នះលើក្រុមសមាគមបាល់ទាត់ក្រសួងមហាផ្ទៃ ដោយលទ្ធផល ២-០ (សរុបពីរជើង២-១) ដើម្បីឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ។ កាលពីជើងទី១ ក្រុមខេត្តព្រៃវែងបានចាញ់ ០-១។

ការប្រកួតវេលាម៉ោង៦ល្ងាចមាន៣គូនៅ៣ទីលានផ្សេងគ្នា។ នៅទីលានពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងរាជធានីភ្នំពេញ ក្រុមបឹងកេត បានយកឈ្នះ ក្រុមសៀមរាប អេហ្វស៊ី ដោយលទ្ធផល ៤-០ (សរុពីរជើង ៥-១) បន្ទាប់ពីជើងទី១ស្មើគ្នា១-១។

នៅស្តាតចាស់ក្នុងរាជធានីភ្នំពេញ ក្រុមគិរីវង់សុខសែនជ័យបានវាយបកយកឈ្នះ ម្ចាស់ផ្ទះក្រសួងការពារជាតិ ដោយលទ្ធផល ១-២ (សរុបពីរជើងស្មើគ្នា ៤-៤) បន្ទាប់ពីជើងទី១នៅខេត្តតាកែវ ក្រុមទ័ពបានឈ្នះ ២-៣។ ការទាតបាល់១១ម៉ែត្រកាត់សេចក្តី គិរីវង់សុខសែនជ័យបានយកឈ្នះដោយលទ្ធផល ២-៤ ដើម្បីបានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ។

នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ ក្រុមណាហ្គាវើលដ៍ បានយកឈ្នះអង្គរថាយហ្គឺរដោយលទ្ធផល ១-០ (សរុបពីរជើង ៦-១) បន្ទាប់ពីជើងទី១ ណាហ្គាវើលដ៍បានឈ្នះ ១-៥។

លទ្ធផលជើងទី១ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤
- សៀមរាប អេហ្វស៊ី ១-១ បឹងកេត
- សមាគមបាល់ទាត់ក្រសួងមហាផ្ទៃ ១-០ ខេត្តព្រៃវែង
- គិរីវង់សុខសែនជ័យ ២-៣ ក្រសួងការពារជាតិ
- អង្គរថាយហ្គឺរ ១-៥ ណាហ្គាវើលដ៍
លទ្ធផលជើងទី២ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤
- បឹងកេត ៤-១ សៀមរាប អេហ្វស៊ី
- ខេត្តព្រៃវែង ២-០ សមាគមបាល់ទាត់ក្រសួងមហាផ្ទៃ
- ក្រសួងការពារជាតិ ១-២ គិរីវង់សុខសែនជ័យ
- ណាហ្គាវើលដ៍ ១-០ អង្គរថាយហ្គឺរ
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


