ព័ត៌មានជាតិ
តារាកំប្លែងជើងចាស់ និងអាជីវករថៃ ស្វាគមន៍ដំណើរទស្សនកិច្ចរបស់ នាយករដ្ឋមន្ត្រីកម្ពុជា
បន្ទាប់ទទួលបានដំណឹងពីដំណើរទស្សនកិច្ចផ្លូវការរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ទៅកាន់ប្រទេសថៃ នៅថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២៤ ស្អែកនេះ មានពលរដ្ឋខ្មែរជាច្រើននាក់ ដែលកំពុងរស់នៅប្រទេសថៃ បានចេញសារអបអរសាទរ និងគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី។ ក្រៅពីនេះ ក៏មានពលរដ្ឋថៃជាច្រើន បានចេញសារស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា ផងដែរ។

លោក ធូ ឡេះ តារាកំប្លែងជើងចាស់ថៃ រស់នៅទីក្រុងបាងកក បានសម្ដែងអារម្មណ៍រំភើបយ៉ាងខ្លាំង ដែល សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងគណៈប្រតិភូកម្ពុជា នឹងអញ្ជើញមកទស្សនកិច្ចផ្លូវការនៅប្រទេសថៃ។ តារាកំប្លែងជើងចាស់រូបនេះ បានជូនពរ សម្ដេចនាយករដ្ឋមន្ត្រី សម្រេចរាល់កិច្ចការចរចាការងារ និងធុរកិច្ចផ្សេងៗ អំឡុងពេលទស្សនកិច្ចនេះ។

សម្រាប់អាជីវករថៃ អ្នកនាង វរិផា កាន់កានុក រស់នៅទីក្រុងបាងកក ក៏បានសម្ដែងការសាទរ និងត្រេកអរចំពោះដំណើរទស្សនកិច្ចរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងគណៈប្រតិភូ មកកាន់ប្រទេសថៃ ដែរ។ ស្ត្រីជាអាជីវករថៃរូបនេះ បានគោរពជូនពរ សម្ដេចនាយករដ្ឋមន្ត្រី ជោគជ័យគ្រប់ភារកិច្ច និងសង្ឃឹមថា សម្ដេច នឹងអញ្ជើញទៅទស្សនកិច្ចនៅប្រទេសថៃ ជាបន្តបន្ទាប់ទៀត។

គួរបញ្ជាក់ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ នាថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២៤ ស្អែកនេះ ដោយតបតាមការអញ្ជើញរបស់ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ៕

-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន