ព័ត៌មានជាតិ
មន្ទីរអប់រំរាជធានី ទប់ស្កាត់ការឈប់របស់គ្រូ និងសិស្ស ពេលចូលឆ្នាំចិន
មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំពង្រឹងការងារមួយចំនួនដល់ គណៈនាយកគ្រឹះស្ថានសិក្សាសាធារណៈដើម្បីពង្រឹង និងទប់ស្កាត់ការឈប់របស់គ្រូ និងសិស្ស ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន ដែលនឹងឈានចូលមកដល់នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ។

លោក ហែម ស៊ីណារ៉េត ប្រធាន មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ មានប្រសាសន៍ថា កាលពីរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ នេះ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំពង្រឹងការងារមួយចំនួនដល់គណៈនាយកគ្រឹះស្ថានសិក្សាសាធារណៈ ក្រោមឱវាទមន្ទីរ ដើម្បីពង្រឹង និងទប់ស្កាត់ការឈប់របស់គ្រូ និងសិស្ស ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន។

លោកប្រធានមន្ទីរបានបន្តថា នៅក្នុងកិច្ចប្រជុំនោះ លោកបានណែនាំដល់នាយកសាលារួចហើយ ដោយឱ្យសាលានីមួយៗធ្វើការប្រជុំផ្សព្វផ្សាយដល់សិស្ស និងគ្រូឱ្យបានយល់ច្បាស់ ពិសេសនៅពេលម៉ោងគោរទង់ជាតិថា បុណ្យចូលឆ្នាំចិននេះមិនមែនជាថ្ងៃឈប់សម្រាករបស់ខ្មែរយើងទេ។ ដូចនេះលោកគ្រូអ្នកគ្រូត្រូវមកបង្រៀន និងសិស្សានុសិស្សត្រូវមករៀនដូចថ្ងៃធម្មតា មិនមានការឈប់សម្រាកឡើយ ហើយនាយកសាលានីមួយៗត្រូវផ្តល់របាយការណ៍ ២ ដងក្នុង ១ ថ្ងៃ គឺព្រឹកម្តង និងរសៀលម្តង ពីវត្តមានគ្រូ និងសិស្ស។

លោកប្រធានមន្ទីរបានបន្តថា ក្រៅពីនេះកិច្ចប្រជុំ ក៏បានលើកឡើងពីបញ្ហាទប់ស្កាត់សកម្មភាពរបស់សិស្សក្នុងឱកាស ទិវានៃក្តីស្រលាញ់ ១៤ កុម្ភៈ ទប់ស្កាត់សកម្មភាពក្មេងទំនើង និងទប់ស្កាត់បាតុភាពអសកម្មផ្សេងៗទៀតផងដែរ។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្ត និងជំរុញដល់មាតាបិតា និងអាណាព្យាបាលសិស្សបញ្ជួនកូនៗមករៀនឱ្យបានគ្រប់ៗគ្នានៅថ្ងៃសែនចិន និងបុណ្យចូលឆ្នាំចិន។

លោកស្រីបានបន្តថា ការលើកទឹកចិត្តនេះដោយសារស្ទើរតែរៀងរាល់ឆ្នាំ នៅពេលពិធីសែនចិន និងពិធីបុណ្យចូលឆ្នាំចិនតែងតែមានសិស្សមួយចំនួនបានឈប់សម្រាកដើម្បីទៅចូលរួមដំណើរកម្សាន្តជាមួយក្រុមគ្រួសារ ដែលធ្វើឱ្យខកខានការសិក្សារៀនសូត្រច្រើនថ្ងៃ អាចប៉ះពាល់ដល់ការសិក្សារបស់ពួកគេ ឬអាចរៀនមិនទាន់កម្មវិធីសិក្សា។

លោកស្រីបានណែនាំដល់សាលារៀន ត្រូវអនុវត្តតាមអនុក្រឹត្យឈប់សម្រាកដែលចេញដោយរាជរដ្ឋាភិបាល ហើយសម្រាប់ការស្នើសុំឈប់បន្ទាន់ណាមួយ ត្រូវតែមានការអនុញ្ញាតតាមភាពចាំបាច់ដូចជា គ្រោះទឹកជំនន់ និងប្រធានស័ក្តណាមួយកើតឡើង។ ជាមួយគ្នានេះ ត្រូវគ្រប់គ្រងសិស្សានុសិស្ស និងបញ្ជីវត្តមានផងដែរ។ ដូចនេះសិស្សដែលចង់ឈប់សម្រាក ត្រូវតែសុំច្បាប់ បើមិនដូច្នេះទេនឹងកំណត់ជាការឈប់ដោយអវត្តមាន។

លើសពីនេះ មាតាបិតានិងអាណាព្យាបាល ត្រូវមានការចូលរួមសហការគោរព និងជំរុញឱ្យកុមារ និងសិស្សានុសិស្សគោរពតាមបទបញ្ញាតិ និងបទបញ្ជាផ្ទៃក្នុងដែលដាក់ចេញដោយសាលា និងសេចក្តីណែនាំរបស់ក្រសួងអប់រំ ដើម្បីធានាបាននូវគុណភាព និងប្រសិទ្ធភាព នៃការអប់រំ និងការសិក្សារបស់កូនចៅ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


